* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាំអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ៧៥គ្រួសារ

28-09-2026 10:11

(បាត់ដំបង)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ដឹកនាំដោយលោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា នៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀងចំនួន ៧៥គ្រួសារ ដែលបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព ក្នុងស្រុកចំនួន២ គឺស្រុកបាណន់ និងស្រុកបវេល។

ពិធីចែកអំណោយនេះបានរៀបចំឡើងនៅទីតាំងចំនួន ២កន្លែង ដោយទីតាំងទី១ ស្ថិតនៅស្រុកបាណន់ សម្រាប់ប្រជាពលរដ្ឋរងគ្រោះចំនួន ៤៥គ្រួសារ មកពីភូមិចំនួន២ ក្នុងឃុំចែងមានជ័យ។ ចំណែកទីតាំងទី២ ស្ថិតនៅស្រុកបវេល សម្រាប់ប្រជាពលរដ្ឋរងគ្រោះចំនួន ៣០គ្រួសារ មកពីភូមិចំនួន៥ ក្នុងឃុំអំពិលប្រាំដើម។

នាឱកាសនោះ លោក សុខ លូ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងការសោកស្តាយយ៉ាងជ្រាលជ្រៅពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានរងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិនេះ ចាប់តាំងពីថ្ងៃទី២៤ ខែតុលា មក។

ជាមួយគ្នានេះ ប្រធានសាខាក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ជាពិសេសមនុស្សចាស់ជរា និងកុមារតូចៗ ព្រមទាំងប្រកាន់ខ្ជាប់នូវអនាម័យក្នុងការរស់នៅ ដោយហូបស្អាត ផឹកទឹកឆ្អិន ឬទឹកស្អាត និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសត្វអាសិរពិស និងគ្រោះថ្នាក់នៃការលង់ទឹក។

ទន្ទឹមនឹងនេះ លោក​ សុខ លូ ក៏បានផ្តល់កម្លាំងចិត្តដល់បងប្អូនប្រជាពលរដ្ឋឱ្យខិតខំប្រឹងប្រែងស្តារជីវភាពឡើងវិញ តាមរយៈការបង្កបង្កើនផល និងប្រកបមុខរបរផ្សេងៗ បន្ទាប់ពីទឹកស្រកទៅវិញ។

អំណោយមនុស្សធម៌ដែលបានផ្តល់ជូនដល់គ្រួសាររងគ្រោះ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ២៥ គីឡូក្រាម, មី ១ កេស, ត្រីខ ១០ កំប៉ុង, ទឹកស៊ីអ៊ីវ ១ យួរ, ទឹកត្រី ១ យួរ និងសំពត់តង់ចំនួន ១ ផងដែរ។ ការចែកអំណោយនេះបង្ហាញពីការយកចិត្តទុកដាក់របស់កាកបាទក្រហមកម្ពុជា ចំពោះសុខទុក្ខប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិ៕