* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អគារបន្ទប់ទឹកនៅសាលាបឋមសិក្សាចំបក់ខាងជើង ស្រុកសន្ទុក ខេត្តកំពង់ធំ បានប្រគល់ជូនដើម្បីឲ្យសិស្សានុសិស្សប្រើប្រាស់

28-09-2026 10:58

(កំពង់ធំ)៖ អគារបន្ទប់ទឹកដ៏ស្អាតមួយខ្នងមានចំនួន៧បន្ទ​​ប់ នៅសាលាបឋមសិក្សាចំបក់ខាងជើង ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ បានកែលម្អ ហេដ្ឋារចនាសម្ព័ន្ធ ឲ្យក្លាយជាបន្ទប់ទឹកមានលក្ខណៈបរិយាបន្ន ​លើកកម្ពស់អនាម័យ គាំទ្រសុខុមាលភាពសិស្សានុសិស្ស និងបង្កើន លទ្ធភាពទទួលបានសេវាអនាម័យបរិស្ថាន និងអនាម័យផ្ទាល់ខ្លួនប្រកបដោយសុវត្ថិភាព។

លោក ស៊ុំ សន្និសិទ្ធ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងពិធីប្រគល់-ទទួលអគារបន្ទប់ទឹកស្អាត នៅសាលាបឋមសិក្សាចំបក់ខាងជើង ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ នេះថា រាជរដ្ឋាភិបាល​កម្ពុជាថ្មីក្រោមការដឹកនាំ របស់សម្តេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននិងកំពុងធ្វើដំណើរទៅមុខ យ៉ាងស្វាហាប់ និងបន្តយកចិត្តទុក​ដា​ក់យ៉ាងខ្លាំងលើវិស័យសំខាន់ៗនានា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកផ្នែកអនាម័យ និងទឹកស្អាតជាអាទិភាពមួយ ជាមួយនឹងចក្ខុវិស័យជំរុញឲ្យមានការទទួលបានទឹកស្អាត និងសេវាអនាម័យជាសកលឲ្យបានត្រឹមឆ្នាំ២០៣០។

លោក ស៊ុំ សន្និសិទ្ធ បានចូលរួមអបអរសាទរ នៃការទទួលបានអគារបន្ទប់ទឹកដ៏ស្អាតមួយខ្នងនេះ មានចំនួន៧បន្ទ​​ប់ ជាមួយនឹងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ឲ្យក្លាយជាបន្ទប់ទឹកមានលក្ខណៈបរិយាបន្ន មានផ្លូវជម្រាល ទ្វារធំទូលាយ និងមានដៃទប់សម្រាប់សិស្សមានពិការភាព។

ការបែងចែក និងឯកជនភាព បំបែកបន្ទប់ទឹកប្រុស-ស្រី ឲ្យដាច់ដោយឡែកពីគ្នា ដោយ មានគន្លឹះទ្វារសុវត្ថិភាព និងជញ្ជាំងជិតល្អ ដើម្បីធានាភាពឯកជនខ្ពស់ ក្នុងនោះបន្ទប់អនាម័យសម្រាប់កុមារី, បានបង្កើតឲ្យមាន ជ្រុង អនាម័យកុមារី ដែលមានទឹកស្អាត សាប៊ូ និងធុងសំរាមមានគម្របបិទជិត ទាំងនេះជាសមិទ្ធ​ផលថ្មីមួយ​បន្ថែម​ទៀ​ត​សម្រាប់សាលា បឋមសិក្សាចំបក់ខាងជើង។

លោកបាន​ថ្លែង​អំណរគុ​ណ ចំពោះគណៈ​គ្រប់​គ្រងធនាគារ PPC Bank ដែលបានគាំទ្រឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ ក្នុងការ កសាងអគារបន្ទប់ទឹកស្អាតនេះឡើង ក្រោមការសម្របសម្រួលរបស់អង្គការរក្សាកុមារ ព្រមទាំងសូមថ្លែងអំណរគុណចំពោះអាជ្ញា​ធ​​រ​​មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ មន្ទីរ​អប់​រំយុវ​ជននិងកីឡា លោកស្រីនាយិកា លោកគ្រូអ្នកគ្រូ​ និងដៃគូអភិវឌ្ឍនានា ដែលបានផ្តល់​កិច្ចសហ​ប្រតិ​បត្តិការល្អ និងរួមសាមគ្គីគ្នាកសាង​អគារបន្ទប់ទឹកស្អាត សម្រាប់​លើកកម្ពស់អនាម័យ គាំទ្រសុខុមាលភាពសិស្សានុសិស្ស និងបង្កើនលទ្ធភាពទទួលបានសេវាអនាម័យបរិស្ថាន និងអនាម័យផ្ទាល់ខ្លួនប្រកបដោយសុវត្ថិភាព សម្រាប់សិស្សានុសិស្សទាំ​​ង​អ​ស់ នៅក្នុងសាលាបឋមសិក្សា​​។

លោកទេសាភិបាលរង ព្រមទាំងម្ចាស់ជំនួយ បាននាំយកនូវអំណោយចែកជូនលោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស រួមមាន៖ ឧបត្ថម្ភកម្មវិធីចំនួន ២ លានរៀល, ក្រុមការងារថ្នាក់ស្រុក ឃុំ និងភូមិចំនួន ២៤ រូប និងឧបត្ថម្ភមន្ត្រីការិយាល័យអប់រំ ស្រុក និងលោកគ្រូ-អ្នកគ្រូចំនួន ២១ រូប ក្នុងម្នាក់ៗទទួលបានសារុង ១ ថវិកា ៣ ម៉ឺនរៀល និងឧបត្ថម្ភដល់សិស្សានុសិស្សចំនួន ២៣២ រូប ក្នុងម្នាក់ៗទទួលបានឃីត១កញ្ចប់ និងថវិកា ១ ម៉ឺនរៀល៕