* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ថ្ងៃទី១ ការដាក់លក់ដីឡូត៍ គម្រោងដីឡូត៍ ឡេង ណាវ៉ាត្រា នៅស្រុកបន្ទាយស្រី ទទួលបានថវិកា ៤៩៦ ៥៨២,៤០ដុល្លារ

28-09-2026 11:00

(ភ្នំពេញ)៖ ថ្ងៃទី១ នៃការដាក់លក់ដីឡូត៍ និងការបង់ផ្ដាច់របស់អតិថិជនបង់រំលស់ នៃគម្រោងដីឡូត៍ ឡេង ណាវ៉ាត្រា ទី១ ដែលមានទីតាំងស្ថិតនៅភូមិខ្នារ ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយបានទទួលថវិកាចំនួន ៤៩៦ ៥៨២,៤០ដុល្លារ ចូលគណនីក្រសួងរៀបចំដែនដី នៅធនាគារកាណាឌីយ៉ា។ នេះបើតាមការប្រកាសរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦។

ក្រសួងបានបញ្ជាក់ថា ថវិកានេះក្រសួងនឹងយកទៅទ្រទ្រង់ដល់ដំណើរការសាងសង់ផ្ទះ និងការចាក់បំពេញដីឡូត៍បង្គ្រប់ក្នុងគម្រោងបុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ ៦អា និងគម្រោងជ្រែមួយរយ។
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសតាមរយៈបណ្ដាញសង្គម នាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ថាក្រុមហ៊ុននឹងដំណើរការលក់ដីឡៃឡុងបញ្ចុះតម្លៃរហូតដល់ ៧៥ភាគរយ ដែលមានតម្លៃចាប់ពី ៩៥០ដុល្លារ សម្រាប់គម្រោងដំណាក់កាលទី១ នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ការប្រកាសនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អតិថិជន ដែលបានសម្រុកអញ្ជើញមកផ្ទាល់យ៉ាងច្រើនកុះករ ដើម្បីពិនិត្យមើលទីតាំង សួរនាំព័ត៌មាន និងធ្វើការកក់ទិញដីឡូតិ៍នៅនឹងកន្លែងតែម្ដង។

ដើម្បីធានាបាននូវភាពងាយស្រួល ភាពច្បាស់លាស់ និងតម្លាភាពជូនអតិថិជនទាំងអស់ ក្រុមការងារសម្របសម្រួលបានរៀបចំឯកសារ និងទិន្នន័យយ៉ាងហ្មត់ចត់ ដោយមានកិច្ចសហការផ្ទាល់ ជាមួយមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលប្រចាំការនៅទីតាំងផ្ទាល់។ ក្រៅពីនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ផ្ទាល់ ក៏បានអញ្ជើញចុះដល់ទីតាំងផ្ទាល់ ដើម្បីផ្តល់ព័ត៌មាន និងផ្តិតមេដៃរៀបចំឯកសារផ្ទេរកម្មសិទ្ធិជូនអតិថិជន ជាមួយក្រុមការងារក្រសួងរៀបចំដែនដីផងដែរ ដែលការណ៍នេះបានបង្កើននូវទំនុកចិត្ត យ៉ាងខ្លាំងដល់អតិថិជនទាំងអស់។ តាមរយៈកិច្ចសហការនេះ អតិថិជនអាចបង់ប្រាក់ចូលគណនីក្រសួងផ្ទាល់ ដើម្បីបន្តនីតិវិធីផ្ទេរសិទ្ធិកាន់កាប់ស្របច្បាប់ យ៉ាងឆាប់រហ័សនិងមានសុវត្ថិភាព។

សម្រាប់អតិថិជន​ដែលមានចំណាប់អារម្មណ៍ចង់ទទួលបានព័ត៌មានលម្អិត ឬចុះឈ្មោះទិញដីឡៃឡុងនេះ អាចទាក់ទងមកកាន់ក្រុមការងារតាមរយៈលេខទូរសព្ទ ០៩៦ ៩៧៣ ០៩២១, ០៨៨ ៩១៥ ១២៧៩, ០៧៨ ៩៧១ ៨១៩ ឬតាមរយៈតេឡេក្រាម (Telegram) ផ្លូវការ https://t.me/SR078971819៕