* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ប្រតិភូអន្តរជាតិ GX Summit 2026 រំភើប និងកោតសរសើរទិដ្ឋភាពប្រាសាទបាយ័នពេលរាត្រី និងបទពិសោធន៍ទេសចរណ៍នៅកម្ពុជា

28-09-2026 15:00

(សៀមរាប)៖ ប្រតិភូអន្តរជាតិដែលចូលរួមក្នុងកិច្ចប្រជុំ GX Summit 2026 របស់ក្រុមហ៊ុន G Adventures បានសម្តែងការរំភើប និងកោតសរសើរចំពោះទិដ្ឋភាពដ៏ស្រស់ស្អាតនៃប្រាសាទបាយ័ននាពេលរាត្រី ព្រមទាំងបទពិសោធន៍ទេសចរណ៍ដ៏ល្អនៅកម្ពុជា ដោយបានបង្ហោះរូបថត និងវីដេអូចែករំលែកជាមួយអ្នកតាមដានរបស់ខ្លួន និងអ្នកប្រើប្រាស់បណ្តាញសង្គមនៅជុំវិញពិភពលោក។

នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញថ្លែងសុន្ទរកថាបើករាត្រីសមោសរ ដែលរៀបចំឡើងក្នុងឱកាសកិច្ចប្រជុំ GX Summit 2026 របស់ក្រុមហ៊ុន G Adventures នៅប្រាសាទបាយ័ន ខេត្តសៀមរាប។

ពិធីនេះមានការអញ្ជើញចូលរួមពីលោក Bruce Poon Tip សហស្ថាបនិកក្រុមហ៊ុន G Adventures, លោក ង៉ូវ សេងកាក់ តំណាងលោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប, លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA), ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងក្រសួងពាក់ព័ន្ធ សមាជិកក្រុមហ៊ុន G Adventures ប្រតិភូ GX Summit 2026 ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សរុបប្រមាណជាង៦០០នាក់ ដែលអញ្ជើញមកពីគ្រប់ទ្វីបនៃពិភពលោក។

រាត្រីសមោសរនេះ ត្រូវបានរៀបចំឡើងក្នុងឱកាសកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមហ៊ុន G Adventures ដែលមានការចូលរួមពីប្រតិភូជាប្រតិបត្តិករទេសចរណ៍មកពីជុំវិញពិភពលោក។ ក្នុងឱកាសនេះ កម្ពុជាបានបង្ហាញពីសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគ ព្រមទាំងសុខសុវត្ថិភាព ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ភាពសម្បូរបែបនៃវប្បធម៌ និងប្រពៃណី ប្រាង្គប្រាសាទបុរាណជាច្រើន ភាពរួសរាយរាក់ទាក់របស់ប្រជាជន និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់កម្ពុជា។

ការរៀបចំព្រឹត្តិការណ៍នេះ ក៏ជាឱកាសសម្រាប់កម្ពុជាក្នុងការផ្សព្វផ្សាយគោលដៅទេសចរណ៍ និងសក្តានុពលរបស់ខ្លួនទៅកាន់ប្រតិភូអន្តរជាតិ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍រយៈពេលវែងជាមួយក្រុមហ៊ុន G Adventures ព្រមទាំងពង្រឹងកិត្តិនាមកម្ពុជាលើឆាកអន្តរជាតិ និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យមកទស្សនាកម្ពុជាកាន់តែច្រើននៅចុងឆ្នាំ២០២៦ និងឆ្នាំ២០២៧ ខាងមុខ៕