* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលប្រកបដោយសេចក្ដីអាណិតស្រលាញ់ និងកក់ក្តៅ ជាមួយកុមារកំព្រារ និងសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសនៅរាជធានីភ្នំពេញ
* ឥណ្ឌូណេស៊ី ដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ៩០០០នាក់ ដើម្បីត្រៀមទប់ទល់បាតុកម្ម ក្នុងឱកាសខួបកាន់អំណាច២ឆ្នាំ របស់ប្រធានាធិបតី Prabowo
* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* កូរ៉េខាងត្បូងប្ដេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្រោយកូរ៉េខាងជើងគំរាមដាក់ចេញវិធានការថ្មីតាមបណ្ដោយព្រំដែន
* កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
* តម្លៃប្រេងអន្តរជាតិបន្តស្ថិតនៅកម្រិតជាង ១០៩ដុល្លារក្នុងមួយបារ៉ែល ទោះជាមាននិន្នាការធ្លាក់ចុះដោយសារលំហូរប្រេងរុស្ស៉ី ប៉ុន្តែហានិភ័យនៃការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ានៅតែមាន
* អ៊ុយក្រែនចោទអាមេរិកថាមានចេតនាពន្យារពេលប្រគល់គ្រាប់មីស៊ីល ខណៈលោក ត្រាំលើកឡើងពីកិច្ចប្រជុំគ្មានលោក ហ្សេលេនស្គី
* កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង៤.៥លាននាក់ ថយចុះ១១ភាគរយ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦
* លោក ត្រាំ ស្វាគមន៍គំនិតរៀបចំកិច្ចប្រជុំជាមួយលោក ស៊ី ជីនពីង និងលោក ពូទីន នៅខែក្រោយ
* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* បារាំង គ្រោងដាក់បម្រាមគោចរនៅតំបន់មួយចំនួន ក្រោយផ្ទុះកុបកម្ម និងការលួចប្លន់ទ្រព្យសម្បត្តិ
* គណៈកម្មការផ្សះផ្សា UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ នៅទីក្រុងឡាអេ ខណៈកម្ពុជាប្រកាសគាំទ្រពេញទំហឹង
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

វេទិកាវេចខ្ចប់ និងពិព័រណ៍បច្ចេកវិទ្យាអាហារកម្ពុជា ឆ្នាំ២០២៦ បើកដំណើរការដោយនាំយកដំណោះ ស្រាយកែច្នៃ និងវេចខ្ចប់សម្រាប់សហគ្រាសកម្ពុជា

28-09-2026 16:51

(ភ្នំពេញ)៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រុមហ៊ុន Informa Markets បានសហការរៀបចំ «វេទិកាវេចខ្ចប់ និងពិព័រណ៍បច្ចេកវិទ្យាអាហារកម្ពុជា ២០២៦» ដោយប្រមូលផ្តុំក្រុមហ៊ុនផលិត អ្នកផ្គត់ផ្គង់បច្ចេកវិទ្យា និងអ្នកជំនាញផ្នែកវេចខ្ចប់ ដើម្បីជំរុញការកែច្នៃអាហារ លើកកម្ពស់គុណភាពផលិតផល និងពង្រីកលទ្ធភាពចូលទៅកាន់ទីផ្សារ។

ព្រឹត្តិការណ៍នេះប្រព្រឹត្តិទៅ​នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកញ្ញា ដោយផ្សារភ្ជាប់កិច្ចពិភាក្សាគោលនយោបាយ និងឧស្សាហកម្ម ជាមួយនឹងបច្ចេកវិទ្យា និងសេវាកម្ម ដែលអាចអនុវត្តបានជាក់ស្តែង។ វេទិកាវេចខ្ចប់កម្ពុជា ២០២៦ (PackTalk Cambodia 2026) ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «ការវេចខ្ចប់៖ ជំហានចុងក្រោយដើម្បីចូលទៅកាន់ទីផ្សារ»។

ថ្លែងក្នុងពិធីបើក លោកហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងសមត្ថភាពផ្នែកវេចខ្ចប់ ស្របពេលដែលឧស្សាហកម្មកែច្នៃអាហារ និងផលិតកម្មក្នុងស្រុកកំពុងរីកចម្រើន។

លោករដ្ឋមន្ត្រីបានលើកឡើងថា «ការវេចខ្ចប់គឺជាតំណភ្ជាប់បន្ទាប់នៅក្នុងខ្សែច្រវាក់ផលិតកម្ម។ ការអភិវឌ្ឍវិស័យនេះមានសារៈសំខាន់ មិនត្រឹមតែសម្រាប់កែលម្អផលិតផលនីមួយៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក និងបង្កើនតម្លៃបន្ថែមសម្រាប់សេដ្ឋកិច្ចកម្ពុជាផងដែរ»។​

លោកបានបន្ថែមថា ប្រព័ន្ធអេកូឡូស៊ីវេចខ្ចប់ដែលមានភាពប្រកួតប្រជែង ត្រូវការអ្នកផ្គត់ផ្គង់ក្នុងស្រុកកាន់តែរឹងមាំ សេវាបច្ចេកទេស សមត្ថភាពស្រាវជ្រាវ និងធ្វើតេស្ត ព្រមទាំងទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងអ្នកផលិតសំបកវេចខ្ចប់ និងឧស្សាហកម្មដែលប្រើប្រាស់សំបកវេចខ្ចប់។

វេទិកាវេចខ្ចប់ រួមមានកិច្ចពិភាក្សាអំពីការការពារផលិតផល ការរចនាសំបកវេចខ្ចប់ សុវត្ថិភាពម្ហូបអាហារ ស្តង់ដា ការរៀបចំស្លាកលើសំបកផលិតផល និរន្តរភាពនៃការវេចខ្ចប់ និងទំនុកចិត្តរបស់អ្នកប្រើប្រាស់។ កម្មវិធីមានគោលបំណងផ្សារភ្ជាប់ក្រុមហ៊ុនផលិត និងសហគ្រាសកែច្នៃកសិផលកម្ពុជា ជាមួយអ្នកផ្គត់ផ្គង់សម្ភារវេចខ្ចប់ អ្នកស្រាវជ្រាវ ស្ថាប័នបច្ចេកទេស និងដៃគូអាជីវកម្មសក្តានុពល។

ព្រឹត្តិការណ៍មួយទៀត គឺពិព័រណ៍បច្ចេកវិទ្យាអាហារកម្ពុជា ២០២៦ (FoodTec Cambodia 2026) ដែលមានស្តង់ពិព័រណ៍ជាង១០០ តាំងបង្ហាញគ្រឿងម៉ាស៊ីន ដំណោះស្រាយសម្រាប់ការកែច្នៃ និងវេចខ្ចប់អាហារ និងបច្ចេកវិទ្យាកសិកម្ម។ ពិព័រណ៍នេះរំពឹងថានឹងទាក់ទាញអ្នកពាក់ព័ន្ធពីវិស័យឧស្សាហកម្ម ធុរកិច្ច អ្នកស្រាវជ្រាវ និងអ្នកចូលរួមប្រមាណ ៥.០០០ នាក់។

លោក Gerard Leeuwenburgh អគ្គនាយកប្រចាំប្រទេសម៉ាឡេស៊ី និងកម្ពុជា នៃក្រុមហ៊ុន Informa Markets បានលើកឡើងថា «ពិព័រណ៍នេះផ្តល់វេទិកាដ៏សំខាន់មួយសម្រាប់គំនិតអាជីវកម្មធំៗ ដំណោះស្រាយឆ្លាតវៃ និងកិច្ចសហការជាសកល។ យើងលើកទឹកចិត្តអ្នកចូលរួមឱ្យស្វែងយល់ បង្កើតទំនាក់ទំនង និងទទួលការបំផុសគំនិត ខណៈដែលយើងកំពុងរួមគ្នាកសាងឧស្សាហកម្មផលិត និងកែច្នៃអាហារដែលកាន់តែមានចីរភាព នវានុវត្តន៍ និងប្រាក់ចំណេញ»។​

ក្នុងឱកាសនោះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវសេវាសាធារណៈទាំងអស់ (១០០%) របស់ក្រសួង តាមប្រព័ន្ធឌីជីថល ដើម្បីឱ្យសហគ្រាស និងសាធារណជន អាចប្រើប្រាស់សេវាបានកាន់តែលឿន ងាយស្រួល មានតម្លាភាព និងប្រសិទ្ធិភាពផដែរ៕