* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មូលនិធិជាតិជំនួយសង្គម រៀបចំផ្តល់វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី «ការអនុវត្តកម្មវិធីអន្តរាគមន៍ផ្តល់ការគាំទ្រផលិតកម្មកសិកម្ម សម្រាប់គ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងសហគមន៍» ដល់ប្រតិបត្តិករ ក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ

28-09-2026 18:24

(ព្រះវិហារ-ឧត្តរមានជ័យ)៖ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលស្តីពី «ការអនុវត្តកម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយឆ្លើយតបនឹងពហុវិបត្តិ» នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ មូលនិធិជាតិជំនួយសង្គម សហការជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពី «ការអនុវត្តកម្មវិធីអន្តរាគមន៍ផ្តល់ការគាំទ្រផលិតកម្មកសិកម្ម សម្រាប់គ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងសហគមន៍» រយៈពេល៣ថ្ងៃ គឺថ្ងៃទី២៨-២៩-៣០ ខែកញ្ញា ក្រោមអធិបតីភាពលោក ជួរ រតនៈ អគ្គនាយករងមូលនិធិជាតិជំនួយសង្គម តំណាងលោក ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម រួមជាមួយ លោក គឹម ចាន់បញ្ញា អភិបាលរងខេត្តព្រះវិហារ រៀបចំនៅសណ្ឋាគារ អង្គរមីរ៉ាខល ខេត្តសៀមរាប និងមានសិក្ខាកាមជាក្រុមការងារគ្រប់គ្រងអនុវត្តកម្មវិធីថ្នាក់ខេត្ត ថ្នាក់ស្រុក គ្រូបង្គោលថ្នាក់ខេត្ត ថ្នាក់ស្រុក និងយុវជនស្ម័គ្រចិត្ត មកពីខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ព្រមទាំង មានការចូលរួមពីដៃគូអភិវឌ្ឍ រួមមាន តំណាងកិច្ចសហប្រតិបត្តិការអាលឺម៉ង់ប្រចាំប្រទេសកម្ពុជា (GIZ) និងមជ្ឈមណ្ឌលការពារអ្នកប្រើប្រាស់ផ្នែកហិរញ្ញវត្ថុ (FCPC) សរុបចំនួន ១៤៦នាក់ (ស្រី ៦៧នាក់)។

សម្រាប់វគ្គបណ្តុះបណ្តាលនេះ គឺដើម្បីផ្តល់ការបង្កើនសមត្ថភាពទាំងចំណេះដឹង ជំនាញ ឥរិយាបថ និងទំនុកចិត្តក្នុងការគ្រប់គ្រងការអនុវត្តកម្មវិធី អន្តរាគមន៍ផ្តល់ការគាំទ្រផលិតកម្មកសិកម្មសម្រាប់គ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងសហគមន៍ ប្រកបដោយប្រសិទ្ធភាព។ ក្នុងវគ្គនេះដែរ ក៏មានការពន្យល់អំពី ផ្នែកសំខាន់ៗនៃស្តង់ដារនីតិវិធី និងផ្តល់នូវជំនាញច្បាស់លាស់លើម៉ូឌុលសម្រាប់បណ្តុះបណ្តាលទាំងបច្ចេកទេស និងបំណិនជីវិត រួមទាំង ផ្តល់នូវជំនាញហិរញ្ញវត្ថុដល់ក្រុមការងារគ្រប់គ្រងអនុវត្តកម្មវិធីថ្នាក់ខេត្តផងដែរ។ កម្មវិធីអន្តរាគមន៍ផ្តល់ការគាំទ្រផលិតកម្មកសិកម្ម សម្រាប់គ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងសហគមន៍នេះ រាជរដ្ឋាភិបាលបានបង្កើតឡើង ក្នុងគោលបំណងផ្តល់ការគាំទ្រដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ «បង្រៀនពលរដ្ឋ ស្ទូចត្រីបន្ថែមលើការផ្តល់ត្រីដល់ពួកគាត់» ដើម្បីកសាងសមត្ថភាព ភាពធន់ លើកកម្ពស់ជីវភាព ព្រមទាំង ចូលរួមចំណែកក្នុងការលើកកម្ពស់ និងអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។

គួរបញ្ជាក់ថា កម្មវិធីនេះ គ្របដណ្តប់ពលរដ្ឋចំនួន ១៨ ០០០គ្រួសារ រយៈពេល ២៤ខែ(២ឆ្នាំ) ក្នុងភូមិសាស្រ្តមួយចំនួន នៃខេត្តទាំង៥ រួមមាន ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់។ ជាក្តីរំពឹងរបស់រាជរដ្ឋាភិបាល គ្រួសារទទួលផលពីកម្មវិធីនឹងអាចដើរផុតពីបន្ទាត់នៃភាពក្រីក្រ បន្ថែមពីនេះ គាត់ក៏នឹងមានការផ្លាស់ប្តូរឥរិយាបទ មានការគិតវិជ្ជមាន យល់ពីអត្ថប្រយោជន៍នៃការអប់រំ ចេះរៀបចំផែនការគ្រួសារ ចេះទុកដាក់ និងប្រើប្រាស់ចំណូលចំណាយឱ្យបានត្រឹមត្រូវ រួមទាំង មានជំនាញមួយច្បាស់លាស់ សម្រាប់រួមចំណែកក្នុងការធានាដល់ជីវិតរស់នៅប្រចាំថ្ងៃផងដែរ៕