* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ACU ចេញសេចក្តីប្រកាសព័ត៌មាន (ភាគ៤ជាភាគបញ្ចប់) ករណីមេឃុំព្រែកខ្សាច់ ខេត្តកោះកុង ដោយជាប់ពាក់ព័ន្ធម្ចាស់ហាងប្តូរប្រាក់ ឡាយ សុខគង់ ជាអ្នកផ្តល់សេវាប្តូរប្រាក់គ្រីបតូ បម្រើសកម្មភាព Online Scams (Video inside)

28-09-2026 23:08

(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចេញសេចក្តីប្រកាសព័ត៌មាន (ភាគ៤) ករណីមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង ដោយជាប់ពាក់ព័ន្ធម្ចាស់ហាងប្តូរប្រាក់ម្នាក់ឈ្មោះ ឡាយ សុខគង់ ដែលជាអ្នកផ្តល់សេវាប្តូរប្រាក់គ្រីបតូ បម្រើសកម្មភាពមេអនឡាញស្តេម។

ACU បានបញ្ជាក់ថា ឈ្មោះ ឡាយ សុខគង់ អាយុ២៥ឆ្នាំ ជាម្ចាស់ហាងតូបប្តូរប្រាក់យីហោ «សុខ គង់ 148» នៅក្នុងបុរី ប៉េង ហួត បឹងស្នោ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ដែលបុគ្គលរូបនេះ ត្រូវបានមេស្គេមឈ្មោះ ឆៃ យ៉ូវយៀន បានប្រើឲ្យប្តូរប្រាក់ ដើម្បីបម្រើ និងបញ្ជូនទៅគោលដៅផ្សេងៗ។

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានទាំងស្រុងរបស់ ACU៖