* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា និងពិគ្រោះយោបល់លើខ្លឹមសារនៃសេចក្ដីព្រាងអនុក្រឹត្យស្ដីពីអាជ្ញាបណ្ណទឹក

29-09-2026 12:39

(ភ្នំពេញ)៖ នាព្រឹកថ្ងៃ ទី២៩ ខែកញ្ញា ឆ្នាំ២០២៦នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា និងពិគ្រោះយោបល់លើខ្លឹមសារនៃសេចក្ដីព្រាងអនុក្រឹត្យស្ដីពី អាជ្ញាបណ្ណទឹក នៅសាលប្រជុំនៃទីស្ដីការក្រសួង។

ថ្លែងក្នុងកិច្ចប្រជុំ លោករដ្ឋមន្ត្រី បានមានប្រសាសន៍ឱ្យដឹងថា អនុក្រឹត្យនេះជាឧបករណ៍គតិយុត្តមួយសម្រាប់អនុវត្តច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹកនៅក្នុងព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០០៧ ក៏ដូចជាក្រមបរិស្ថាននិងធនធានធម្មជាតិឆ្នាំ២០០៣ ហើយដែលបទប្បញ្ញត្តិនៃច្បាប់បានចែងយ៉ាងច្បាស់អំពីសកម្មភាពនៃការប្រើប្រាស់ទឹក និងធនធានទឹក ត្រូវស្នើសុំអាជ្ញាបណ្ណទឹក ឬលិខិតអនុញ្ញាត។

លោករដ្ឋមន្ត្រី បានបញ្ជាក់ឱ្យដឹងថា អនុក្រឹត្យនេះនឹងជួយសម្រួលដល់អ្នកប្រើប្រាស់ទឹក និងធនធានទឹក ដែលជាម្ចាស់អាជីវកម្ម រោងចក្រ សហគ្រាស ក្នុងវិស័យកសិកម្ម ឬឧស្សាហកម្ម ក្នុងការទទួលបានទម្រង់បែបបទសម្រាប់ការស្នើសុំ ការផ្តល់ ការផ្ទេរ ការព្យួរទុក ការពន្យាពេល ការកែប្រែ និងការលុបចោលអាជ្ញាបណ្ណទឹក និងលិខិតអនុញ្ញាត ព្រមទាំងជួយដល់ក្រសួងធនធានទឹក និងឧតុនិយម ក្នុងការក្តាប់បាននូវទិន្នន័យនៃការប្រើប្រាស់ទឹក និងធនធានទឹក ដើម្បីងាយស្រួលក្នុងការរៀបចំផែនការគ្រប់គ្រងធនធានទឹកប្រកបដោយនិរន្តរភាពផងដែរ។

សូមបញ្ជាក់ថា ខ្លឹមសារនៃសេចក្តីព្រាងអនុក្រឹត្យនេះចែកចេញជា ១០ជំពូក ៤៣ មាត្រា ដែលមានកំណត់អំពីលក្ខខណ្ឌ ទម្រង់បែបបទ និងនីតិវិធីនៃការផ្ដល់សិទ្ធិក្នុងការប្រើប្រាស់ទឹក ធនធានទឹក និងសកម្មភាពនានាពាក់ព័ន្ធនឹងធនធានទឹក ក្នុងគោលដៅធ្វើអាជីវកម្ម ដើម្បីធានាដល់ការបែងចែក ការគ្រប់គ្រង និងការអភិរក្សធនធានទឹក ប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងបរិយាបន្ន៕