* វិភាគអន្តរជាតិ៖ ហ៊ូទី ពីក្រុមអាចក់អាចែមក្លាយជាការគំរាមកំហែងដ៏ធំរបស់អារ៉ាប៊ីសាអូឌីត
* កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* សម្តេចមហាបវរធិបតី និងប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ រំពឹងថា កម្ពុជា-អាស៊ែបៃហ្សង់ នឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ
* ក្រសួងការងារព្រមានពលរដ្ឋកុំឱ្យចាញ់បោកការអូសទាញទៅធ្វើការនៅរុស្ស៊ី ខណៈកម្ពុជា-រុស្ស៊ីមិនទាន់មានកិច្ចព្រមព្រៀងនៅឡើយ
* ផ្សែងភ្លើងឆេះព្រៃពីឥណ្ឌូណេស៊ី ធ្វើឱ្យខ្យល់ពុលនៅសិង្ហបុរីហក់ឡើងខ្ពស់បំផុត ខណៈទីម័រខាងកើតបិទសាលារៀន
* ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ កម្ពុជាប្តេជ្ញាទប់ស្កាត់បទល្មេីស Online Scams មិនឱ្យវិលត្រឡប់ជាដាច់ខាត ក្រោយទទួលលទ្ធផលលេីការបង្ក្រាបជាបន្តបន្ទាប់
* កម្ពុជា-ថៃ ចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សា UNCLOS នៅទីក្រុងឡាអេ ដើម្បីស្វែងរកដំណោះស្រាយព្រំដែនសមុទ្រ និងការអភិវឌ្ឍរួមគ្នា
* Fresh Exclusive: «ករណី Long Bay៖ តើ Al Jazeera អាចបញ្ជាក់កាលបរិច្ឆេទថតសម្ងាត់ ដើម្បីជួយស្វែងរកការពិតបានដែរឬទេ?»
* សម្តេចមហាបវរធិបតី អញ្ជើញទស្សនាវិមានរដ្ឋសភា និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់
* លោក ប៉ែន បូណា៖ ទីបំផុតលោក សម រង្ស៉ី បង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទប្រកាន់កម្ពុជាថា «ជាអ្នកបង្កហេតុមុនប្រាកដមែន» (Video inisde)
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កម្ពុជា-ជប៉ុន ពង្រឹងកិច្ចសហប្រតិបត្តិការលើការវិនិយោគស្អាត និងបៃតងដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល

29-09-2026 14:18

(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន រួមជាមួយលោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើក «វេទិកាសហប្រតិបត្តិសេដ្ឋកិច្ចលំហរអាកាសកម្ពុជា-ជប៉ុន ស្តីពីការបង្កើតបណ្តាញទំនាក់ទំនង និងការតភ្ជាប់អាជីវកម្ម» នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។

ថ្លែងក្នុងពិធីបើក លោកបណ្ឌិតរដ្ឋមន្ត្រីមានប្រសាសន៍ថា កម្ពុជាបានប្តេជ្ញាចិត្តខ្ពស់លើសកម្មភាពអាកាសធាតុ ដោយកំណត់គោលដៅកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ២០៣៥ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ជាមួយគ្នានេះ កិច្ចសហប្រតិបត្តិការកម្ពុជា និងជប៉ុន បានសហការយ៉ាងជិតស្និទ្ធតាមរយៈយន្តការ Joint Crediting Mechanism (JCM) លើការប្រកាសប្រើប្រាស់បច្ចេកវិទ្យាកាបូនទាបដូចជា ប្រព័ន្ធភ្លើង LED ថាមពលពន្លឺព្រះអាទិត្យ និងគម្រោងស្រូវស្រោចស្រពបែបឆ្លាស់ផ្លាស់ប្តូរទឹករាំង-សើម (AWD) ដើម្បីកាត់បន្ថយឧស្ម័នមេតាន និងបង្កើតឱកាសសេដ្ឋកិច្ចបន្ថែមដល់កសិករ។

បន្ថែមពីនេះ ការប្រើប្រាស់បច្ចេកវិទ្យារក្សារបកគំហើញពីផ្កាយរណប ជាផ្នែកជំរុញការប្រើប្រាស់ទិន្នន័យផ្កាយរណប និងបច្ចេកវិទ្យាបញ្ជាពីចម្ងាយពី JAXA ដើម្បីពង្រឹងការតាមដានការប្រែប្រួលបរិស្ថាន កសិកម្ម និងការគ្រប់គ្រងដីធ្លី។

លោកបណ្ឌិតរដ្ឋមន្រ្តីក៏បានលើកទឹកចិត្តដល់អ្នកវិនិយោគ ក្រុមហ៊ុន និងស្ថាប័ននៃប្រទេសទាំងពីរ ចាប់ដៃគូវិនិយោគលើកសិកម្មឆ្លាតវៃ (Climate-Smart Agriculture) ទីផ្សារកាបូន ប្រព័ន្ធទិន្នន័យឌីជីថល និងបច្ចេកវិទ្យាបៃតងផ្សេងៗ ដើម្បីការវិនិយោគស្អាត បៃតង ដោយចីរភាព។

សូមរម្លឹកជូនថា វេទិកានេះត្រូវបានរំពឹង នឹងបើកផ្លូវថ្មីៗបន្ថែមទៀត សម្រាប់កិច្ចសហប្រតិបត្តិការវិនិយោគ និងការអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់រវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន។

ព្រឹត្តិការណ៍នេះ ក៏មានការចូលរួមពីតំណាងក្រសួង-ស្ថាប័នរដ្ឋ ស្ថានទូតជប៉ុន អង្គការ JETRO, JAXA, Japan Space Forum ព្រមទាំងវិស័យឯកជន និងស្ថាប័នស្រាវជ្រាវជាច្រើន ដើម្បីលើកកម្ពស់ការវិនិយោគបៃតង បច្ចេកវិទ្យាច្នៃប្រឌិត និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ៕