* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រាប់ពីវិធីសាស្ដ្រការពារខ្លួន ពីការក្លែងមាតិកាអតិប្រឌិត ឬ «Deepfake» ដោយប្រើបញ្ញាសិប្បនិម្មិត

29-09-2026 17:00

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឲ្យដឹងថា បច្ចេកវិទ្យា Deepfake គឺជាការក្លែងបន្លំរូបភាព សំឡេង ឬវីឌីអូ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត ឱ្យមានភាពស្រដៀងនឹងមនុស្សពិតៗ។

បច្ចេកវិទ្យានេះ កើតចេញពីការរួមបញ្ចូលគ្នារវាងការសិក្សាស៊ីជម្រៅ (Deep Learning) និងប្រព័ន្ធសំយោគទិន្នន័យ ដែលអាចយកមុខ ឬសំឡេងរបស់មនុស្សណាម្នាក់ទៅដាក់បញ្ចូលក្នុងស្ថានភាពដែលពួកគេមិនធ្លាប់បានជួប ឬមិនធ្លាប់បាននិយាយពីមុនឡើយ។

ផលប៉ះពាល់នៃបច្ចេកវិទ្យា Deepfake៖

* ផលវិជ្ជមាន៖ ត្រូវបានប្រើប្រាស់សម្រាប់ការផលិតភាពយន្ត ការអប់រំ ការកម្សាន្ត និងការច្នៃប្រឌិត
* ផលអវិជ្ជមាន៖ អាចត្រូវបានជនខិលខូចយកទៅផ្សព្វផ្សាយព័ត៌មានមិនពិត (Misinformation) ការឆបោកយកប្រាក់តាមអនឡាញ ការលួចអត្តសញ្ញាណ និងការបង្ខូចកេរ្តិ៍ឈ្មោះបុគ្គល។

ដើម្បីការពារខ្លួនពីការឆបោក Deepfake៖

* ពិនិត្យប្រភពឱ្យបានច្បាស់លាស់៖ ផ្ទៀងផ្ទាត់ប្រភពដើមនៃព័ត៌មាន
* ទាក់ទងផ្ទៀងផ្ទាត់ផ្ទាល់៖ ប្រសិនបើទទួលបានវីដេអូ សំឡេង ឬការហៅទូរសព្ទសង្ស័យទាមទារប្រាក់ ត្រូវទាក់ទងទៅសាច់ញាតិ ឬមិត្តភក្តិនោះដោយផ្ទាល់តាមលេខទូរសព្ទធម្មតា
* សង្កេតមើលចំណុចមិនប្រក្រតី៖ ពិនិត្យមើលចលនាភ្នែក (ការមិនសូវព្រិចភ្នែក) ចលនាបបូរមាត់មិនស៊ីជាមួយសំឡេង ពន្លឺស្រមោលលើផ្ទៃមុខ ឬសំឡេងដែលមានរលកមិនធម្មតា
* ការពារព័ត៌មានផ្ទាល់ខ្លួន៖ ដាច់ខាតកុំប្រញាប់ផ្ញើប្រាក់ ផ្តល់លេខកូដ OTP ពាក្យសម្ងាត់ ឬព័ត៌មានធនាគារ
* កុំបន្តចែករំលែកព័ត៌មានសង្ស័យ៖ ជៀសវាងការចែករំលែកមាតិកាដែលមិនទាន់បានផ្ទៀងផ្ទាត់
* ប្រើប្រាស់ប្រភពព័ត៌មានផ្លូវការ៖ តាមដានព័ត៌មានពីស្ថាប័នផ្លូវការ ឬប្រើប្រាស់ឧបករណ៍ផ្ទៀងផ្ទាត់មាតិកាឌីជីថលដែលអាចទុកចិត្តបាន។

ចំណាំ៖ «ផ្ទៀងផ្ទាត់មុនជឿ - គិតមុនចុច - ពិនិត្យមុនចែករំលែក» និងចូលរួមលើកកម្ពស់ការយល់ដឹងទាំងអស់គ្នា ដើម្បីសុវត្ថិភាពឌីជីថលសម្រាប់អ្នក គ្រួសារ និងសង្គមជាតិ៕