* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* បារាំង គ្រោងដាក់បម្រាមគោចរនៅតំបន់មួយចំនួន ក្រោយផ្ទុះកុបកម្ម និងការលួចប្លន់ទ្រព្យសម្បត្តិ
* គណៈកម្មការផ្សះផ្សា UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ នៅទីក្រុងឡាអេ ខណៈកម្ពុជាប្រកាសគាំទ្រពេញទំហឹង
* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ
* ជួបសម្តេចមហាបវរធិបតី, ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា-ប៉ូឡូញ
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* ចិនព្រមានពលរដ្ឋរបស់ខ្លួនពី Scams នៅក្រោមរូបភាពផ្ដល់ការងារមានប្រាក់ខែខ្ពស់ និងការចាប់ពង្រត់ក្នុងប្រទេសថៃ
* រដ្ឋមន្ត្រីការបរទេសក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងជួយជំរុញបន្ថែមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឈានចូលវ័យ៥០ឆ្នាំ
* សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ការអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា ត្រូវការការចូលរួម និងការពិចារណាយ៉ាងម៉ត់ចត់ពីគ្រប់ភាគីពាក់ព័ន្ធ

29-09-2026 17:28

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដឹកនាំកិច្ចប្រជុំពិភាក្សា និងផ្តល់ធាតុចូលលើសេចក្តីព្រាងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍទូរទស្សន៍ឌីជីថល និងសេចក្តីព្រាងច្បាប់ស្តីពីរបបសារព័ត៌មាន ដើម្បីកែលម្អខ្លឹមសារ និងត្រៀមដាក់ឱ្យពិគ្រោះយោបល់ជាមួយក្រសួង-ស្ថាប័ន អ្នកជំនាញ និងគ្រប់ភាគីពាក់ព័ន្ធ។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនារសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំព្រះវិហារ ទីស្តីការក្រសួងព័ត៌មាន ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីពិនិត្យលម្អិតលើខ្លឹមសារនៃឯកសារសំខាន់ៗទាំងពីរ។

កិច្ចប្រជុំបានផ្តោតលើការពង្រឹងខ្លឹមសារនៃសេចក្តីព្រាងទាំងពីរ ឱ្យមានភាពច្បាស់លាស់ ស្របតាមតម្រូវការនៃការអភិវឌ្ឍវិស័យព័ត៌មាន និងបរិបទនៃការវិវត្តបច្ចេកវិទ្យា និងប្រព័ន្ធផ្សព្វផ្សាយនាពេលបច្ចុប្បន្ន។

មានប្រសាសន៍ក្នុងកិច្ចប្រជុំ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការពិនិត្យឯកសារសំខាន់ៗពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា គឺជាការងារដែលត្រូវការការចូលរួម និងពិចារណាយ៉ាងម៉ត់ចត់ពីគ្រប់ភាគីពាក់ព័ន្ធ។

លោករដ្ឋមន្ត្រីបានលើកឡើងថា ការងារនេះមានសារៈសំខាន់ក្នុងការធ្វើឱ្យវិស័យទូរទស្សន៍ និងសារព័ត៌មានកាន់តែទំនើប ប្រកបដោយគុណភាព និងការទទួលខុសត្រូវខ្ពស់ ក្នុងការផ្តល់ព័ត៌មានត្រឹមត្រូវ ទាន់ពេលវេលា និងអាចទុកចិត្តបានជូនប្រជាពលរដ្ឋ។

លោកបានបញ្ជាក់ថា ការរៀបចំគោលនយោបាយជាតិស្តីពីការអភិវឌ្ឍទូរទស្សន៍ឌីជីថល និងការរៀបចំឡើងវិញនូវច្បាប់ស្តីពីរបបសារព័ត៌មាន ត្រូវឈរលើមូលដ្ឋានប្រវត្តិ បញ្ហាប្រឈម ស្ថានភាពជាក់ស្តែង និងបរិបទនៃការវិវត្តក្នុងវិស័យ ដោយផ្អែកលើការសិក្សា ការពិចារណាច្បាស់លាស់ និងគោលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ លោក ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារបច្ចេកទេស គ.ប.ក. បានធ្វើរបាយការណ៍សង្ខេបអំពីដំណើរការរៀបចំសេចក្តីព្រាងគោលនយោបាយទូរទស្សន៍ឌីជីថល និងច្បាប់ស្តីពីរបបសារព័ត៌មាន។

លោក សាន ពុទ្ធារី ប្រធាននាយកដ្ឋានសោតទស្សន៍ និងជាសមាជិកក្រុមការងារបច្ចេកទេស គ.ប.ក. បានធ្វើបទបង្ហាញអំពីឯកសារក្របខ័ណ្ឌទស្សនាទានសម្រាប់រៀបចំគោលនយោបាយជាតិស្តីពីការអភិវឌ្ឍទូរទស្សន៍ឌីជីថល។

លោកបានគូសបញ្ជាក់ថា ការវិវត្តនៃបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត បានក្លាយជាកម្លាំងចលករជំរុញការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ រួមទាំងឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយសោតទស្សន៍ ទូរគមនាគមន៍ សេដ្ឋកិច្ច ធុរកិច្ច និងសង្គមឌីជីថល។

ការអភិវឌ្ឍទូរទស្សន៍ឌីជីថល តាមរយៈការផ្លាស់ប្តូរពីការផ្សាយតាមប្រព័ន្ធអាណាឡូកទៅប្រព័ន្ធឌីជីថល អាចរួមចំណែកបង្កើនប្រសិទ្ធភាព ផលិតភាព គុណភាព វិសាលភាព និងល្បឿននៃការបញ្ជូនទិន្នន័យ និងមាតិកាផ្សាយ ព្រមទាំងធានាសិទ្ធិទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋ និងបង្កើនឱកាសសម្រាប់ការចូលរួមរបស់វិស័យឯកជនក្នុងប្រតិបត្តិការអាជីវកម្មប្រព័ន្ធផ្សព្វផ្សាយសោតទស្សន៍។

លោកបានបន្ថែមថា ការអភិវឌ្ឍទូរទស្សន៍ឌីជីថល មិនត្រឹមតែជាការធ្វើទំនើបកម្មបច្ចេកវិទ្យាផ្សាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការឆ្លើយតបនឹងតម្រូវការអភិវឌ្ឍប្រទេស និងឆ្លុះបញ្ចាំងពីតួនាទីសំខាន់របស់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងការនាំយកព័ត៌មាន និងមាតិកាទៅដល់ប្រជាពលរដ្ឋតាមគ្រប់ទម្រង់ និងគ្រប់ទិសទី ដោយផ្អែកលើគោលការណ៍ «ថ្មី ពិត លឿន ទូលំទូលាយ ប្រកបដោយជំនឿទុកចិត្ត និងវិជ្ជាជីវៈ» ដើម្បីផ្សារភ្ជាប់ទៅគ្រប់មជ្ឈដ្ឋាន។

ការពិនិត្យ និងកែលម្អសេចក្តីព្រាងទាំងពីរ គឺជាដំណាក់កាលសំខាន់មុននឹងដាក់ចូលសិក្ខាសាលាពិគ្រោះយោបល់ជាមួយក្រសួង ស្ថាប័ន អ្នកជំនាញ និងភាគីពាក់ព័ន្ធ ដើម្បីប្រមូលធាតុចូលបន្ថែម និងធានាថា គោលនយោបាយ និងច្បាប់ដែលត្រូវរៀបចំឡើង មានភាពសមស្រប និងឆ្លើយតបនឹងការអភិវឌ្ឍវិស័យព័ត៌មាននៅកម្ពុជា។

តាមរយៈការងារនេះ ក្រសួងព័ត៌មានបន្តពង្រឹងក្របខ័ណ្ឌគោលនយោបាយ និងច្បាប់ឱ្យមានភាពច្បាស់លាស់ ស្របតាមស្ថានភាពជាក់ស្តែង និងអាចគាំទ្រដល់ការអភិវឌ្ឍវិស័យព័ត៌មានឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល៕