* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* អគ្គនាយកដ្ឋានពន្ធដារ ប្រាប់ឲ្យម្ចាស់យានយន្តរួសរាន់ប្រកាស និងបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនសម្រាប់ ឆ្នាំ២០២៦ ជៀសវាងរងការពិន័យ !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋខ្មែរគ្រប់និន្នាការ មូលចិត្តគំនិតគ្នា ទុកឱកាសឲ្យរាជរដ្ឋាភិបាលតតាំងបញ្ហាព្រំដែនជាមួយថៃ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិវិទ្យាស្ថាន Bendigo Kangan Institute (BKI) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួង-ស្ថាប័ន ១៨ បានតភ្ជាប់ CamDX សម្រួលសេវាសាធារណៈដល់ MSMEs ស្មើនឹងជាង៥០០សេវា
* ស្ថាបនិកប្រព័ន្ធផ្សព្វផ្សាយ Fresh News របស់កម្ពុជា អញ្ជើញចូលរួមវេទិកាកីឡាអន្តរជាតិ លើកទី១៤ នៅប្រទេសរុស្ស៊ី ដែលមានប្រទេសជាង៦០ចូលរួម !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកទង្វើរបស់លោក អ៊ុំ សំអាន កំពុងស្រាតខោខ្លួនឯងឲ្យពលរដ្ឋឃើញថា ចោទប្រកាន់រាជរដ្ឋាភិបាលទាំងខ្លួនគ្មានភស្ដុតាងច្បាស់លាស់
* សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ការចេញតបតជាមួយលោក អ៊ុំ សំអាន ក្រោយចោទរាជរដ្ឋាភិបាលកាត់ដីឲ្យថៃនៅបង្គោលលេខ៥២ ដល់៥៩, សម្ដេចអំពាវនាវពលរដ្ឋខ្មែរមូលចិត្ត មូលគំនិត ទុកឲ្យរាជរដ្ឋាភិបាលដោះស្រាយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការតបទៅលោក អ៊ុំ សំអាន មិនមែនជាការតម្កើងតម្លៃលោក អ៊ុំ សំអាន នោះទេ តែជាការបញ្ជាក់ឱ្យច្បាស់លើបញ្ហាទឹកដីជូនពលរដ្ឋ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម (SME-CU) កុំលោភការងារ ក្រសោបយកគ្រប់ការងារ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

វិភាគអន្តរជាតិ៖ តើនឹងមានអ្វីកើតឡើងចំពោះទាហានកូរ៉េខាងជើង ដែលត្រូវបានបញ្ជូនពីអ៊ុយក្រែនទៅកូរ៉េខាងត្បូង?

29-09-2026 20:49

(សេអ៊ូល)៖ ទាហានកូរ៉េខាងជើង២នាក់ដែលត្រូវបានចាប់ជាឈ្លើយសឹក អំឡុងការប្រយុទ្ធដើម្បីរុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន ឥលូវកំពុងស្ថិតនៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយបង្កឱ្យមានការចោទសួរថាតើពួកគេនឹងត្រូវបានសួរចម្លើយ ការពារ និងរួមរស់នៅក្នុងសង្គមកូរ៉េខាងត្បូងយ៉ាងដូចម្ដេច នៅចំពោះមុខការចោទសួរជុំវិញមូលដ្ឋានច្បាប់នៃការផ្ទេរ និងជោគវាសនារបស់ពួកគេ?

* តើទាហានកូរ៉េខាងជើងទាំង២នាក់នឹងត្រូវឆ្លងកាត់នីតិវិធីអ្វីខ្លះ?
ទាហានកូរ៉េខាងជើងទាំង២នាក់ត្រូវបានរំពឹងថានឹងត្រូវឆ្លងកាត់ការសួរចម្លើយ និងការត្រួតពិនិត្យសន្តិសុខ នៅមុនអាជ្ញាធរកូរ៉េខាងត្បូងសម្រេចចិត្តថាតើត្រូវផ្ដល់សិទ្ធិជ្រកកោន ការការពារ និងដំណើរការតាំងទីលំនៅថ្មីសម្រាប់ពួកគេឬក៏យ៉ាងណា? ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ បាននិយាយថាសំណុំរឿងទាហានកូរ៉េខាងជើងទាំង២នាក់នឹងត្រូវបានត្រួតពិនិត្យនៅក្រោមច្បាប់ពាក់ព័ន្ធទាំងឡាយក្នុងនោះរួមមានទាំងច្បាប់ការពារ និងគាំទ្រការតាំងទីលំនៅថ្មីសម្រាប់ពលរដ្ឋកូរ៉េខាងជើងដែលចុះចូលជាមួយកូរ៉េខាងត្បូង ព្រមទាំងការអនុវត្តពីមុនៗមក។ នៅក្រោមច្បាប់នេះ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិកូរ៉េខាងត្បូង (NIS) នឹងធ្វើការស៊ើបអង្កេតលើអ្នកដាក់ពាក្យសុំសិទ្ធិជ្រកកោនជាមួយការផ្ដល់ការគំាពារបណ្ដោះអាសន្ន ការបញ្ជាក់អត្តសញ្ញាណ ហេតុផលដែលពួកគេចាកចេញពីកូរ៉េខាងជើង និងបញ្ហាពាក់ព័ន្ធនឹងសន្តិសុខ។ ការស៊ើបអង្កេត និងការការពារបណ្ដោះអាសន្នអាចមានរយៈពេល ៩០ថ្ងៃ ឬអាចពន្យារបន្ថែមនៅក្នុងករណីចាំបាច់ចៀសមិនរួច។

តាមរយៈសាវតារ និងការយល់ដឹងរបស់ពួកគេពីការដាក់ពង្រាយកងទ័ពកូរ៉េខាងជើងទៅជួយជាកម្លាំងកងទ័ពរុស្ស៉ីក្នុងសង្រ្គាមប្រឆាំងអ៊ុយក្រែន ទាហានកូរ៉េខាងជើងទាំង២នាក់អាចនឹងឆ្លងកាត់ការសួរចម្លើយយ៉ាងល្អិតល្អន់ បើធៀបទៅនឹងករណីផ្សេងទៀតនៃពលរដ្ឋកូរ៉េខាងជើងដែលសុំចុះចូលជាមួយកូរ៉េខាងត្បូង។ កន្លងមក ពលរដ្ឋកូរ៉េខាងជើងដែលទទួលបានការគាំពារ ជាទូទៅតែងតែទទួលបានការបណ្ដុះបណ្ដាល មុននឹងពួកគេចូលទៅរស់នៅក្នុងសង្គមកូរ៉េខាងត្បូង។ លោក Yu Yong-weon ជាតំណាងរាស្ត្រកូរ៉េខាងត្បូងមកពីគណបក្សប្រឆាំងដែលបានជួបទាហានកូរ៉េខាងជើងទាំង២នាក់ នៅអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២៥ បាននិយាយថាទាហានកូរ៉េខាងជើងទាំង២បានបម្រើការក្នុងជួរកងកម្លាំងពិសេសកូរ៉េខាងជើង ដូច្នេះពួកគេអាចផ្ដល់ព័ត៌មានយ៉ាងសំខាន់ស្ដីពីការបណ្ដុះបណ្ដាល សមត្ថភាពយោធា និងការចូលរួមរបស់កូរ៉េខាងជើងនៅក្នុងសង្រ្គាមអ៊ុយក្រែន។

* តើនរណាជាអ្នកសម្រេចថាតើពួកគេគួរទទួលបានការគាំពារឬក៏អត់?
ជាធម្មតា រដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូងគឺជាអ្នកសម្រេចចិត្តថាតើពលរដ្ឋកូរ៉េខាងជើងណាម្នាក់ដែលទៅដល់ទឹកដីកូរ៉េខាងត្បូង ស័ក្តិសមនឹងទទួលបានការគាំពារឬក៏យ៉ាងណា បើទោះជានាយក NIS មានសិទ្ធិចូលរួមធ្វើការសម្រេចចិត្តដោយផ្អែកលើហេតុផលសន្តិសុខជាតិក៏ដោយ។ លោក Yu Yong-weon បានប្រាប់ Reuters ថាករណីទាហានកូរ៉េខាងជើងទាំង២នាក់ជារឿងដ៏រសើបមួយ មានន័យថាពួកគេអាចនឹងរស់នៅលាក់ខ្លួនក្នុងរយៈយូរជាងករណីពលរដ្ឋកូរ៉េខាងជើងផ្សេងទៀតដែលទៅដល់កូរ៉េខាងត្បូង។ ម្យ៉ាងស្ថានភាពរាងកាយ និងផ្លូវចិត្តរបស់ពួកគេក៏អាចនឹងឆ្លងកាត់ការវាយតម្លៃផងដែរ។ បើតាមលោក Yu នៅពេលរូបលោកបានជួបទាហានកូរ៉េខាងជើងទាំង២នាក់ ពួកគេត្រូវបានឃុំខ្លួនដាច់ដោយឡែកពីគ្នាក្នុងមន្ទីរឃុំឃាំងអ៊ុយក្រែន ហើយការដាក់ឱ្យនៅដាច់ដោយឡែកពីគ្នារយៈពេលយូរប្រហែលជាបានបង្កផលប៉ះពាល់ដល់ផ្លូវចិត្តរបស់ពួកគេ។

* តើអ៊ុយក្រែនមានសិទ្ធិបញ្ជូនពួកគេទៅកូរ៉េខាងត្បូងឬ?
អនុសញ្ញាទីក្រុងហ្សឺណែវលើកទី៣ បានតម្រូវថាឈ្លើយសឹកសង្រ្គាមនឹងត្រូវបានដោះលែង និងធ្វើមាតុភូមិនិវត្តន៍ដោយមិនមានការពន្យារពេល បន្ទាប់ពីសង្រ្គាម ឬជម្លោះបិទបញ្ចប់។ តែអនុសញ្ញានេះមិនបានហាមឃាត់ដាច់ខាតការដោះលែងពួកគេមុនសង្រ្គាមបិទបញ្ចប់ ឬការផ្ទេរពួកគេទៅកាន់ប្រទេសទី៣នោះឡើយ។ កូរ៉េខាងត្បូង និងអ៊ុយក្រែនមិនបានបង្ហាញ ឬពន្យល់ពីមូលដ្ឋានច្បាប់ក្នុងការផ្ទេរទាហានកូរ៉េខាងជើងទាំង២នាក់ទៅកាន់កូរ៉េខាងត្បូងនោះទេ ហើយក៏មិនបានឱ្យដឹងថាតើការផ្ទេរនេះបានបិទបញ្ចប់ជាផ្លូវការនូវឋានៈជាឈ្លើយសឹកសង្រ្គាមរបស់ពួកគេឬក៏យ៉ាងណានោះដែរ?

លោក Peter Ward ជាអ្នកស្រាវជ្រាវម្នាក់មកពីវិទ្យាស្ថាន Sejong បាននិយាយថាការធ្វើមាតុភូមិនិវត្តន៍ ជាគោលការណ៍មូលដ្ឋានគ្រប់គ្រងឈ្លើយសឹកសង្រ្គាម។ ប៉ុន្តែគោលការណ៍ជាមូលដ្ឋាននេះមិនគួរត្រូវបានអនុវត្តនោះទេ ប្រសិនបើការបញ្ជូនពួកគេត្រឡប់ទៅកាន់ប្រទេសកំណើតវិញអាចបំផ្លាញដល់សុខមាលភាព ឬសិទ្ធិមនុស្សរបស់ពួកគេ។ «វាមានមូលដ្ឋានច្បាប់គ្រប់គ្រាន់នៅក្រោមគោលការណ៍ច្បាប់មនុស្សធម៌ និងសិទ្ធិមនុស្សដែលអនុញ្ញាតឱ្យឈ្លើយសឹកសង្រ្គាមអាចត្រូវបានផ្ទេរទៅកាន់ប្រទេសទី៣ ដែលពួកគេជ្រើសរើសចង់ទៅរស់នៅជ្រកកោន ដរាបណាប្រទេសទី៣ ដែលពួកគេចង់ទៅរស់នៅនោះ ត្រៀមលក្ខណៈទទួលយកពួកគេ»។ នេះបើតាមលោក Peter Ward។

ចំណែកលោកស្រី Lee Shin-wha វិញជាសាស្ត្រាចារ្យម្នាក់មកពីសាកលវិទ្យាល័យកូរ៉េ ‌និងជាអតីតប្រសិតទទួលបន្ទុកសិទ្ធិមនុស្សពាក់ព័ន្ធនឹងកូរ៉េខាងជើង បាននិយាយថាដោយសារតែទាហានកូរ៉េខាងជើងទាំង២នាក់បានបង្ហាញយ៉ាងច្បាស់ពីចេតនាចង់ទៅរស់នៅកូរ៉េខាងត្បូង និងពីគ្រោះថ្នាក់ដែលពួកគេអាចនឹងប្រឈមប្រសិនបើពួកគេត្រូវបានបញ្ជូនទៅកាន់កូរ៉េខាងជើង វាបានផ្ដល់ហេតុផលដែលត្រូវទទួលយកពួកគេ។ លោកស្រីបន្ថែមថាការផ្ទេរទាហានកូរ៉េខាងជើងទាំង២នាក់ទៅកាន់កូរ៉េខាងត្បូងនៅតែអាចបង្កជាបញ្ហាផ្នែកច្បាប់ និងការទូត ក៏ព្រោះ ច្បាប់អន្តរជាតិចាត់ទុកកូរ៉េខាងជើងជាប្រទេសមួយ ខណៈកូរ៉េខាងត្បូងចាត់ទុកជនជាតិកូរ៉េខាងជើងជាពលរដ្ឋរបស់ខ្លួន។ បានន័យថាក្នុងករណីនេះតើជនជាតិកូរ៉េខាងជើងជាពលរដ្ឋកូរ៉េខាងត្បូង ឬពលរដ្ឋរបស់កូរ៉េខាងជើង?

​* តើពួកគេអាចត្រូវបានបញ្ជូនត្រឡប់ទៅកាន់កូរ៉េខាងជើងវិញឬ?
ច្បាប់ស្ដីពីសិទ្ធិមនុស្សអន្តរជាតិនឹងធ្វើការពិចារណាថ្លឹងថ្លែងប្រឆាំងនឹងការបញ្ជូនទាហានកូរ៉េខាងជើងទាំង២នាក់ទៅកាន់កូរ៉េខាងជើងវិញ ប្រសិនបើការបញ្ជូននោះអាចឱ្យពួកគេប្រឈមមុខនឹងគ្រោះថ្នាក់នៃការធ្វើទារុណកម្ម ការធ្វើទុក្ខបុកម្នេញ ឬក៏រងការធ្វើបាប។ នៅទីនេះមានគោលការណ៍ច្បាប់មួយដែលហាមឃាត់ការបញ្ជូនជនភៀសខ្លួន ឬអ្នកស្នើសុំសិទ្ធិជ្រកកោនទៅកាន់ប្រទេសមួយជាទីដែលពួកគេអាចប្រឈមមុខនឹងគ្រោះថ្នាក់។ តាមលោកស្រី Lee Shin-wha ការធ្វើមាតុភូមិនិវត្តន៍ជាមូលដ្ឋានច្បាប់ទូទៅសម្រាប់ឈ្លើយសឹកសង្រ្គាម។ ប៉ុន្តែការអនុវត្តជាលក្ខណៈអន្តរជាតិក៏បានទទួលស្គាល់ផងដែរនូវការធ្វើមាតុភូមិនិវត្តន៍ដោយស្ម័គ្រចិត្ត និងការហាមឃាត់ការបញ្ជូនត្រឡប់ទៅវិញដែលអាចប្រឈមមុខនឹងការធ្វើទុក្ខបុកម្នេញ ឬរងទារុណកម្ម។ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានកោតសរសើរយ៉ាងខ្លាំងចំពោះវីរភាព និងការលះបង់របស់ទាហានកូរ៉េខាងជើងដែលសុខចិត្តធ្វើអត្តឃាតជាជាងឱ្យគេចាប់ខ្លួន ក្នុងការវាយប្រយុទ្ធគ្នាជាមួយទាហានអ៊ុយក្រែនក្នុងតំបន់ Kursk របស់រុស្ស៉ី ជាទីដែលទាហានកូរ៉េខាងជើងទាំង២នាក់ខាងលើត្រូវបានចាប់ខ្លួន។ ទាហានកូរ៉េខាងជើងទាំង២នាក់នេះបានបង្ហាញម្ដងហើយម្ដងទៀតពីបំណងប្រាថ្នាចង់ទៅរស់នៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយពួកគេបានលើកឡើងបែបនេះទាំងនៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ និងអំឡុងជំនួបជាមួយលោក Yu Yong-weon។ បើតាមលោក Ward កូរ៉េខាងជើងមានមូលដ្ឋានច្បាប់តិចតួច នៅក្រោមច្បាប់អន្តរជាតិដើម្បីទាមទារការធ្វើមាតុភូមិនិវត្តន៍ទាហានកូរ៉េខាងជើងទាំង២នាក់។

* ហេតុអ្វីកូរ៉េខាងត្បូងចង់រក្សាការណ៍សម្ងាត់?
កូរ៉េខាងត្បូងបានទាមទារការសូមទោសពីអ៊ុយក្រែន បន្ទាប់ពីប្រធានាធិបតី លោក ហ្សេលេនស្គី បានប្រកាសឱ្យដឹងជាសាធារណៈពីការផ្ទេរទាហានកូរ៉េខាងជើងទាំង២នាក់ទៅកាន់កូរ៉េខាងត្បូង អំឡុងថ្លែងសុន្ទរកថាទៅកាន់អង្គមហាសន្និបាតអង្គការសហប្រជាជាតិកាលពីសប្ដាហ៍មុន។ កូរ៉េខាងត្បូងបានចោទប្រកាន់ថាការទម្លាយព័ត៌មាននេះជាទង្វើបំពានលើកិច្ចព្រមព្រៀងដែលទីក្រុងសេអ៊ូល និងទីក្រុងកៀវបានឯកភាពគ្នារក្សាទុករឿងនេះជាការណ៍សម្ងាត់។ បើតាមកូរ៉េខាងត្បូង ការរក្សាទុកការផ្ទេរទាហានកូរ៉េខាងជើងជារឿងសម្ងាត់គឺមានភាពចាំបាច់ដើម្បីការពារទាហានកូរ៉េខាងជើងទាំង២នាក់ និងក្រុមគ្រួសារសាច់ញាតិរបស់ពួកគេនៅកូរ៉េខាងជើង។ ប៉ុន្តែអ៊ុយក្រែនបានអះអាងថាមិនមានកិច្ចព្រមព្រៀងសម្ងាត់របៀបនេះឡើយ។

គួរបញ្ជាក់ថា កូរ៉េខាងត្បូងដែលជាប្រទេសផលិតអាវុធដ៏ធំមួយ បានប្រឈមមុខនឹងសម្ពាធពីបណ្ដាលោកខាងលិចមួយចំនួន និងទីក្រុងកៀវ ឱ្យបញ្ជូនអាវុធទៅឱ្យអ៊ុយក្រែន។ ប៉ុន្តែមកទល់ពេលនេះ ទីក្រុងសេអ៊ូលបានផ្តោតតែទៅលើការផ្ដល់ជំនួយដែលមិនមែនជាអាវុធអាចសម្លាប់ជីវិតមនុស្សទៅឱ្យអ៊ុយក្រែន ក្នុងនោះដូចជាបរិក្ខារដោះគ្រាប់មីន។​ លោកប្រធានាធិបតីកូរ៉េខាងត្បូង Lee Jae Myung បានប្រកាសផ្ដល់ជំនួយ ១០០លានដុល្លារសម្រាប់អ៊ុយក្រែន នៅឯកិច្ចប្រជុំកំពូល NATO កាលពីខែកក្កដាកន្លងទៅ។ តែរដ្ឋាភិបាលរបស់លោកនៅតែអះអាងថាអាវុធអាចសម្លាប់ជីវិតមនុស្សត្រូវបានដកចេញពីកញ្ចប់ជំនួយនេះ។

សេអ៊ូលក៏បានសន្យាផងដែរថានឹងបន្តផ្ដល់ជំនួយមនុស្សធម៌ និងការគាំទ្រដល់ការកសាងប្រទេសអ៊ុយក្រែនឡើងវិញ។ នៅឯកិច្ចប្រជុំកាលពីខែកក្កដានោះដែរ លោក Lee Jae Myung និងលោក ហ្សេលេនស្គី បានឯកភាពគ្នាថាបញ្ហាឈ្លើយសឹកសង្រ្គាមអ៊ុយក្រែនគួរតែត្រូវបានដោះស្រាយឱ្យស្របទៅតាមឆន្ទៈរបស់ពួកគេ ច្បាប់អន្តរជាតិ និងគោលការណ៍មនុស្សធម៌៕