* ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសក្រើនរំលឹកវិធានការបង្ការ និងទប់ស្កាត់ការកើនឡើងនៃជំងឺផ្តាសាយ
* អ្នកឆ្លងជំងឺអេបូឡានៅកុងហ្គោ កើនឡើងលើស ៩,០០០ នាក់ និងស្លាប់ជាង ៤,៣០០ នាក់
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្តីទី១ នៃកម្ពុជា អញ្ជើញទស្សនាទីក្រុងប្រវត្តិសាស្ត្រចាស់ ក្នុងរដ្ឋធានីបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ្នកឧកញ៉ា គិត ម៉េង ដឹកនាំប្រតិភូជួបពិភាក្សាជាមួយទីភ្នាក់ងារជំរុញវិនិយោគអាស៊ែបៃហ្សង់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការធុរកិច្ច
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសំណេះសំណាលជាមួយសិស្សនិទ្ទេស A និងការប្រឡងសញ្ញាបត្របច្ចេកទេស វិជ្ជាជីវៈកម្រិត៣ នៅថ្ងៃទី២៨ ខែតុលា
* រដ្ឋាភិបាលកម្ពុជា ប្តេជ្ញាបង្ក្រាបបទល្មើស Online Scams ដល់ឫសគល់ ខណៈតំបន់អភិវឌ្ឍន៍ Long Bay ក្នុងខេត្តកោះកុង ត្រូវបិទចោលទាំងស្រុង, បុគ្គល Deng Pibing បានចាកចេញពីកម្ពុជា តាំងពីចុងខែឧសភា
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ពាក់ព័ន្ធនឹងការអញ្ជើញរបស់សម្ដេច
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនពរ សម្តេចមហាមន្ត្រី គុយ សុផល ក្នុងឱកាសខួបចម្រើនជន្មាយុ
* ពលរដ្ឋជាង១១ម៉ឺននាក់ ជិះរថយន្ដក្រុងសាធារណៈមិនគិតលុយទៅស្រុកកំណើត ដែលផ្ដល់ដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល៥ថ្ងៃ នៃបុណ្យភ្ជុំបិណ្ឌ, ជួយសន្សំថវិកាប្រមាណ២លានដុល្លារអាមេរិក
* លោក គីម ជុងអ៊ុន សម្ញែងមីស៊ីលបាញ់ដល់សហរដ្ឋអាមេរិក ខណៈលោក ត្រាំ ឱ្យសញ្ញាពីលទ្ធភាពជួបគ្នាជាថ្មី
* ជនបរទេសជាង ១០០នាក់ ជាប់គាំងនៅតំបន់រងគ្រោះដោយទឹកជំនន់ថ្មី ក្នុងប្រទេសនេប៉ាល់
* អ្នកវិភាគចៅចាក់ស្មុក៖ លិខិតឆ្លើយតបរបស់ អ៊ុំ សំអាន មកសម្តេចធិបតីបញ្ជាក់ថា អ៊ុំ សំអាន គ្មានភាពក្លាហានចូលកម្ពុជា តាមការអញ្ជើញដើម្បីសួរដេញដោលដាក់ភស្តុតាងលើខ្សែព្រំដែនចន្លោះបង្គោលព្រំដែន ៥២-៥៩ ទេ
* កម្ពុជា និងអាស៊ែបៃហ្សង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងលុបបំបាត់ការយកពន្ធត្រួតគ្នា(DTA) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
* ចិន ប្រកាសដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីប៉ារ៉ាហ្កាយ និងបេលីស ជុំវិញទំនាក់ទំនងជាមួយតៃវ៉ាន់
* លោក ត្រាំ ចេញមុខការពារកិច្ចព្រមព្រៀងប្រេងជាមួយរុស្ស៊ី ខណៈសមាជិកសភាទាំងពីរបក្សរិះគន់ចំៗ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

រដ្ឋមន្ដ្រី អ៊ាង សុផល្លែត អញ្ជើញធ្វើជីវមាត្រផ្ទាល់ ក្នុងយុទ្ធនាការជំរឿនមន្ត្រីជាក់ស្តែងនៅក្រសួងបរិស្ថាន

29-09-2026 21:24

(ភ្នំពេញ)៖ ក្នុងដំណើរការជំរឿនមន្ត្រីជាក់ស្តែងនៅទីស្តីការក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦នេះ ដែលជាក្រសួងគោលដៅទី២៤ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញធ្វើជីវមាត្រ និងផ្ទៀងផ្ទាត់ទិន្នន័យដោយផ្ទាល់។

ការអញ្ជើញធ្វើជីវមាត្រផ្ទាល់របស់លោករដ្ឋមន្ត្រី គឺជាការបង្ហាញនូវគំរូ និងជាការគាំទ្រចំពោះ គោលនយោបាយកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល ក្នុងបេសកកម្មរបស់គណៈកម្មការជំរឿនមន្ត្រីជាក់ស្តែងនាពេលនេះ។

បន្ទាប់ពីការធ្វើជីវមាត្ររបស់លោករដ្ឋមន្ត្រី ថ្នាក់ដឹកនាំ ទីប្រឹក្សា ជំនួយការ មន្ត្រីរាជការ ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាទាំងអស់ចំណុះទីស្តីការក្រសួងបរិស្ថាន បានបន្តអញ្ជើញមកបង្ហាញខ្លួនដោយផ្ទាល់យ៉ាងកុះករនៅទីស្តីការក្រសួង។

ដំណើរការការងារនាព្រឹកនេះ ត្រូវបានអនុវត្តឡើងយ៉ាងម៉ត់ចត់ ស្របតាមកាលវិភាគដែលបានកំណត់ ចាប់ពីថ្ងៃទី២៩-៣០ ខែកញ្ញា ឆ្នាំ២០២៦។

ក្រុមការងារបច្ចេកទេស បានធ្វើការស្កែនជីវមាត្រ និងផ្ទៀងផ្ទាត់ទិន្នន័យប្រវត្តិរូប ធៀបនឹងឯកសារសម្គាល់ខ្លួនផ្លូវការ ដូចជាកាតមន្ត្រីរាជការ ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដើម្បីធានាបាននូវភាពត្រឹមត្រូវ និងតម្លាភាព ក្នុងគោលដៅទទួលបានទិន្នន័យកម្លាំងមន្ត្រីពិតប្រាកដ និងច្បាស់លាស់បំផុត៕