* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ថ្ងៃភ្ជុំធំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ វាយប្រហារប្រទេសប៉ាណាម៉ា បង្កការបំផ្លិចបំផ្លាញចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធ
* វិមានក្រឹមឡាំង៖ លោក ពូទីន ប្រាប់លោក ត្រាំ តាមទូរស័ព្ទថា ការចរចាសន្តិភាពអ៊ុយក្រែន មិនទាន់អាចចាប់ផ្តើមឡើងវិញភ្លាមៗបានទេ ដោយសារទីក្រុងកៀវ
* អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់, តួកគីយ៉េ, កាហ្សាក់ស្ថាន និងចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងការងារនៅប្រទេសចំនួន៣ ព្រមទាំងចូលរួមកិច្ចប្រជុំកំពូល CICA
* ជំនួបមេដឹកនាំកំពូល៖ កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីជប់លៀងផ្លូវការជូន លោក ឡេ មិញហ៊ឹង នាយករដ្ឋមន្រ្តីវៀតណាម
* វិភាគអន្តរជាតិ៖ ដ្រូនបំពាក់ម៉ាស៊ីនយន្តហោះ៖ ពេជ្ឈឃាដថ្មីក្នុងសង្រ្គាមអ៊ុយក្រែន
* អាមេរិក ប្រកាសទណ្ឌកម្មលើតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ប៉ុន្មានម៉ោងក្រោយអតីតចៅក្រមស្ថាប័ននេះ ឈ្នះពានរង្វាន់ណូបែល
* ម៉ាឡេស៊ី ប្រកាសកញ្ចប់ថវិកាជាតិឆ្នាំ២០២៧ ជាង ១១២ ពាន់លានដុល្លារ ដើម្បីសម្រាលបន្ទុកជីវភាព និងរុញច្រានបច្ចេកវិទ្យា
* គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ប្រកាសពីកាលបរិច្ឆេទដាក់ពាក្យសុំបំពេញកាតព្វកិច្ចយោធា នឹងបន្តចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៧ ខែតុលា
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការធានាការពារបរិយាកាសវិនិយោគ និងប្រកាសធ្វើជាដៃគូជាមួយវិស័យឯកជននៅគ្រប់ដំណាក់កាល
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ក្រោយជំនន់ទឹកភ្លៀង! មន្ទីរសាធារណការខេត្តព្រះវិហារ បន្តជួសជុលផ្លូវក្រោយជំនន់ទឹកភ្លៀង ដើម្បីសម្រួលការធ្វើដំណើរ

29-09-2026 22:03

(ព្រះវិហារ)៖ បន្ទាប់ពីស្ថានភាពអាកាសធាតុមានភាពអំណោយផល និងជំនន់ទឹកភ្លៀងបានស្រកផុត ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេស នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បន្តបេសកកម្មជួសជុល និងថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅតាមបណ្តាខ្សែផ្លូវសំខាន់ៗ ដើម្បីស្តារគុណភាពផ្លូវ និងសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានឱ្យដឹងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ដោយបង្ហាញពីសកម្មភាពការងារ និងលទ្ធផល ដែលថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេស នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ចុះអនុវត្តការងារតាមទិសដៅសំខាន់ៗ បន្ទាប់ពីភ្លៀងចាប់ផ្តើមរាំង ដោយផ្តោតលើការស្ថាបនាលូ ពង្រីកផ្លូវ សម្អាតសងខាងផ្លូវ ជួសជុលកម្រាលកៅស៊ូ និងថែទាំផ្លូវដីល្បាយថ្ម នៅតាមតំបន់ដែលត្រូវការជួសជុល និងកែលម្អ។

លោកបានបញ្ជាក់ថា ជាក់ស្តែង នៅលើផ្លូវខេត្តលេខ២៦២៦ ក្រុមការងារបានអនុវត្តការស្ថាបនាលូអ៊ុយសងខាងផ្លូវ សរុបប្រវែង ១.២៨៤ម៉ែត្រ និងពង្រីកទទឹងផ្លូវប្រវែង ៦៤២ម៉ែត្រ ចាប់ពី PK35+850 ដល់ PK36+492 ស្ថិតក្នុងស្រុកជាំក្សាន្ត។ ចំណែក ផ្លូវជាតិលេខ៩ ក្រុមការងារបានបន្តកាប់ឆ្ការ និងសម្អាតរុក្ខជាតិសងខាងផ្លូវ ចាប់ពី PK595+000 ដល់ PK598+690 ស្ថិតក្នុងក្រុងព្រះវិហារ ក្នុងគោលបំណងបង្កើនកម្រិតមើលឃើញរបស់អ្នកបើកបរ និងចូលរួមពង្រឹងសុវត្ថិភាពចរាចរណ៍។

នៅលើផ្លូវជាតិលេខ៦២ ក្រុមការងារបានបន្តស្រោចកៅស៊ូ ជួសជុលសំបុកមាន់ និងភ្ជិតស្នាមប្រេះ ចាប់ពី PK177+400 ដល់ PK196+000 ស្ថិតក្នុងស្រុកជាំក្សាន្ត ដើម្បីទប់ស្កាត់ការខូចខាតកម្រាលផ្លូវកុំឱ្យរីករាលដាល និងធ្ងន់ធ្ងរបន្ថែមទៀត។​ ដោយឡែកនៅលើផ្លូវជាតិលេខ៩៤ ក្រុមការងារចំនួន២ក្រុម បានបន្តកៀសសម្រួល និងបន្ថែមដីល្បាយថ្ម ចន្លោះ PK15+000 ដល់ PK26+000 ស្ថិតក្នុងស្រុកឆែប ខណៈនៅលើ ផ្លូវខេត្តលេខ២PVH4 ក្រុមការងារបានបន្តកៀសសម្រួល និងបន្ថែមដីល្បាយថ្ម ចាប់ពី PK00+000 ដល់ PK32+000 ស្ថិតក្នុងស្រុកជាំក្សាន្ត។

លោក សំ លាងទ្រី បានថ្លែងថា ដោយអនុវត្តន៍តាមការណែនាំពីលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ មន្ទីរតែងយកចិត្តទុកដាក់ជួសជុល ថែទាំផ្លូវដែលគ្រប់គ្រងដោយមន្ទីរ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋបានធ្វើដំណើរ និងដឹកជញ្ជូនមានភាពងាយស្រួល។

ដោយឡែកពាក់ព័ន្ធនឹងសកម្មភាពខាងលើ នេះគឺជាការបន្តបេសកកម្មរបស់ថ្នាក់ដឹកនាំ មន្ត្រីជំនាញ និងក្រុមការងារបច្ចេកទេស ក្នុងការថែទាំ និងស្តារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ បន្ទាប់ពីរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង។ ការងារទាំងនេះមានគោលដៅធានាឱ្យផ្លូវថ្នល់អាចប្រើប្រាស់បានល្អប្រសើរ និងសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូន ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

លោកបានបន្តថា ការចុះជួសជុល និងថែទាំផ្លូវជាបន្តបន្ទាប់ ក៏ជាផ្នែកមួយនៃការថែរក្សាគុណភាពហេដ្ឋារចនាសម្ព័ន្ធ និងការកែលម្អស្ថានភាពផ្លូវនៅតាមតំបន់ដែលមានការខូចខាត ដើម្បីឱ្យប្រជាពលរដ្ឋអាចធ្វើដំណើរ និងដឹកជញ្ជូនកសិផលបានកាន់តែងាយស្រួល និងមានសុវត្ថិភាព។

ជាមួយគ្នានេះ លោក សំ លាងទ្រី ក៏បានជូនពរប្រជាពលរដ្ឋទាំងអស់ឱ្យទទួលបានការធ្វើដំណើរប្រកបដោយសុវត្ថិភាព សុខសុភមង្គល ពិសេសក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ និងបានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក បើកបរដោយប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់លើសុវត្ថិភាពផ្ទាល់ខ្លួន គ្រួសារ និងអ្នកដទៃ៕