* អ្នកវិភាគចៅចាក់ស្មុក៖ តើ អ៊ុំ សំអាន កំសាកញី ខ្លាចការស្លាប់ ឬគ្មានភស្តុតាងត្រឹមត្រូវនិងគ្រប់គ្រាន់លើបង្គោលព្រំដែនលេខ ៥២ ដល់ ៥៩, បានជាមិនហ៊ានចូលស្រុក?
* លោក ដូណាល់ ត្រាំ ព្រលយថាសហរដ្ឋអាមេរិកអាចនឹងចូលរួមក្នុងប្រតិបត្តិការរបស់អារ៉ាប៊ីសាអូឌីត ប្រឆាំងក្រុមហ៊ូទីនៅយេម៉ែន
* តម្លៃប្រេងឥន្ធនៈលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២១ ខែតុលា៖ សាំងធម្មតា ៥៣៥០រៀល និងម៉ាស៊ូត ៥៥៥០រៀលក្នុង១លីត្រ
* អាជ្ញាធរអារ៉ាប៊ីសាអូឌីត៖ ការវាយប្រហាររបស់ក្រុមហ៊ូទីលើអាកាសយានដ្ឋាន Riyadh សម្លាប់មនុស្ស ១២នាក់
* លោក ត្រាំ ជំរុញឱ្យអ៊ុយក្រែនរើសមេដឹកនាំថ្មីជំនួសលោក ហ្សេលេនស្គី ក្នុងជម្លោះជុំវិញកិច្ចព្រមព្រៀងប្រេងម៉ាស៊ូតជាមួយរុស្ស៉ី
* WHO មិនទាន់ប្រាកដទេថាតើអ្វីទៅបង្កជាជំងឺរលាកសួត ដែលសម្លាប់បុគ្គលិកមន្ទីរពិសោធន៍ម្នាក់ នៅរុស្ស៉ី
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកមរណទុក្ខ ចំពោះមរណភាពរបស់ ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ថ្ងៃភ្ជុំធំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ វាយប្រហារប្រទេសប៉ាណាម៉ា បង្កការបំផ្លិចបំផ្លាញចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធ
* វិមានក្រឹមឡាំង៖ លោក ពូទីន ប្រាប់លោក ត្រាំ តាមទូរស័ព្ទថា ការចរចាសន្តិភាពអ៊ុយក្រែន មិនទាន់អាចចាប់ផ្តើមឡើងវិញភ្លាមៗបានទេ ដោយសារទីក្រុងកៀវ
* អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់, តួកគីយ៉េ, កាហ្សាក់ស្ថាន និងចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងការងារនៅប្រទេសចំនួន៣ ព្រមទាំងចូលរួមកិច្ចប្រជុំកំពូល CICA
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ក្នុងខែកញ្ញា ACU ធ្វើកោសលវិច័យទូរស័ព្ទ ៨៤៧គ្រឿង កុំព្យូទ័រ ៨៤គ្រឿង និងស៊ីមទូរស័ព្ទ ៤៦៧ ដែលសាលាដំបូងរាជធានីភ្នំពេញ ប្រគល់ឱ្យរកឃើញពាក់ព័ន្ធក្នុងសកម្មភាព Online Scams

30-09-2026 10:54

(ភ្នំពេញ)៖ កិតិ្តនីតិកោសលបណ្ឌិត ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ​ (ACU)​ បានឱ្យដឹងថា​​ នៅក្នុងខែកញ្ញា ឆ្នាំ២០២៦ នាយកដ្ឋានបច្ចេកទេស និងកោសលវិច័យរបស់ ACU បានធ្វើកោសលវិច័យទូរស័ព្ទ ៨៤៧គ្រឿង កុំព្យូទ័រ ៨៤គ្រឿង ស៊ីមទូរស័ព្ទចំនួន ៤៦៧​ ដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ AcU កោសលវិច័យរកនូវ៥ចំណុច រករចនាសម្ព័ន្ធ និងការទទួលខុសត្រូវនៃទំនាក់ទំនងការងារក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) របស់ជនត្រូវចោទ២២នាក់ ដែលសមត្ថកិច្ចបានបង្ក្រាបកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦។

តាមរបាយការណ៍របស់កិតិ្តនីតិកោសលបណ្ឌិត ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ដែលបង្ហាញនៅក្នុងកិច្ចប្រជុំលើកទី១៤ អាណត្តិទី៤ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាពសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន ក.ជ.ប.ព. បានឱ្យដឹងថា ដូចខែនានាកន្លងមកដែលមន្ត្រី អ.ប.ព. សុទ្ធតែរែកពុនបំពេញភារកិច្ច ២ទៅ ៣ រណី ក្នុងពេលតែមួយ ហើយត្រូវធ្វើការបន្ថែមម៉ោងរហូតដល់ភ្លឺក៏មាន ខែកញ្ញា ២០២៦នេះ នាយកដ្ឋានបច្ចេកទេស និងកោសលវិច័យ បានលេចធ្លោយ៉ាងខ្លាំងក្នុងការបំពេញការងារទាំងថ្ងៃ ទាំងយប់ ដើម្បីធ្វើឱ្យទាន់នូវកិច្ចការធំៗទាំង​ ៣: កោសលវិច័យទូរសព្ទ ៨៤៧គ្រឿង កុំព្យូទ័រ ៨៤គ្រឿង ស៊ីមទូរសព្ទចំនួន ៤៦៧ដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ អ.ប.ព. កោសលវិច័យរកនូវ ៥ចំណុច។

កិតិ្តនីតិកោសលបណ្ឌិត ទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង​​ បានបញ្ជាក់ថា ទី១៖ រករចនាសម្ព័ន្ធ និងការទទួលខុសត្រូវនៃទំនាក់ទំនងការងារក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) របស់ជនត្រូវចោទ ២២នាក់ ដែលសមត្ថកិច្ចបានបង្ក្រាបកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦​ នៅអូរបែកខ្អម,​ ទី២៖ ស្រាវជ្រាវអត្តសញ្ញាណរបស់ជនត្រូវចោទឈ្មោះ DA GI (DA QI) អាយុប្រហែល ៣០ឆ្នាំ ជាជនជាតិចិន និងទ្រព្យសម្បត្តិជាផលបទល្មើសរបស់ជននេះ - ទី៣៖ ស្រាវជ្រាវរកអត្តសញ្ញាណជនរងគ្រោះជាជនជាតិអាល្លឺម៉ង់, អាមេរិក ឬជនបរទេសផ្សេងទៀត, ទី៤៖ ស្រាវជ្រាវទំនាក់ទំនង និងវិធីនៃការដាក់ប្រាក់វិនិយោគ ការផ្ទេរ និងការទទួលប្រាក់រវាងជនរងគ្រោះជាមួយជនត្រូវចោទខាងលើ និងទី៥៖​ ស្រាវជ្រាវរកភស្តុតាងពាក់ព័ន្ធផ្សេងៗទៀត ដែលអាចបង្ហាញការពិតនៅក្នុងសំណុំរឿងនេះ។

អំពីការងារទូរសព្ទ ៨៤៧គ្រឿង និងកុំព្យូទ័រ ៨៤គ្រឿង និងស៊ីមទូរសព្ទ ៧១០ SIM ដែលសាលាដំបូងរាជធានីប្រគល់ឱ្យធ្វើកោសលវិច័យ អ.ប.ព. ប្រមូលកម្លាំងរបស់នាយកដ្ឋានបច្ចេកទេស និងកោសលវិច័យ និងកម្លាំងមកពីនាយកដ្ឋាននានាមានចំនួន ៥៧នាក់ ដឹកនាំដោយលោក ទូច ស៊ុនណារី សម្រាប់ការងារចុះបញ្ជីសម្ភារៈ ឧបករណ៍ដែលបានទទួលពីសាលាដំបូង និងដឹកនាំដោយឧបការី យ៉ិនទៀង ពុទ្ធិរ៉ា លើការងារកោសលវិច័យស៊ើបអង្កេត។

ជាលទ្ធផលក្នុង ១ខែនោះមាន៖

*ទូរស័ព្ទ ៨៤៧គ្រឿង បានពិនិត្យរួច ៨១៧គ្រឿង, ខូចទាំងស្រុងមិនដំណើរការ ២៣គ្រឿង (ក្នុង ៨៤៧គ្រឿងនេះ នគរបាលបានកោសលវិច័យរួចមាន ៣ គ្រឿង)
*កុំព្យូទ័រសរុប ៨៤គ្រឿង បានពិនិត្យរួច
*ស៊ីមទូរសព្ទ ៧១០បានពិនិត្យ និងរកឃើញថា ស៊ីមចំនួន១៦៨ មិនមានអត្តលេខសម្គាល់ជាស៊ីមរបស់ប្រទេសណា ស៊ីមចំនួន ១៨៨ (១៥៤+៣៤) ជាសំបកស៊ីមគ្មានស៊ីមទេ ហើយ​ស៊ីមសល់ពីនោះមានអត្តលេខទូរសព្ទរបស់ក្រុមហ៊ុននៅអាល្លឺម៉ង់, អាមេរិក, ចិន, ចិនតៃវ៉ាន់, វៀតណាម (ប្រការនេះបង្ហាញថា អ្នករងគ្រោះមានជនជាតិអាល្លឺម៉ង់, អាមេរិក, ចិន, ចិនតៃវ៉ាន់​, វៀតណាម...)

ក្រុមការងារ និងការគាំទ្រ SG01 កំពុងបន្តស្រាវជ្រាវ រកភស្តុតាងផ្សេងទៀតតាមការចង់បានរបស់សាលាដំបូងរាជធានីភ្នំពេញ ហើយជាជំហានដំបូងនេះ យើងរកឃើញថា៖

ក) ក្រុមនេះធ្វើការឆបោករបៀបឱ្យវិនិយោគលើប្រាក់និម្មិតគ្រីបតូ ហើយវិធីបោកដើរតាម ៣ជំហាន (លួងលោម - សាកសួរ និងវិនិយោគ ៥០០ ដុល្លារសិន - ប្លុកយកប្រាក់តាមវិធីឱ្យបង់ពន្ធ បិទចោល)
ខ) ឯការឆបោកចែកជាកម្រិត A (អ្នកចាញ់បោកប្រាក់ពី ២០ ម៉ឺនដុល្លារឡើងទៅ) កម្រិត B (ចាញ់បោកពី ៣ ម៉ឺនដុល្លារឡើងទៅ)
គ) សមាជិកឆបោក ដែលសរសេរជាអក្សរវៀតណាម ហើយបកប្រែជាភាសាអង់គ្លេស ច្រើនតែជាការឆបោកមនោសញ្ចេតនា ស្នេហា​
ឃ) ក្រុមឆបោកនេះចែកជាអនុក្រុមដូចជា

A - អនុក្រុម អ្នករកមុខសញ្ញាដែលអាចឆបោកបានតាម Facebook និង Google នៅឯកសារជាបញ្ជីជាឈ្មោះ មានលេខគណនី ឱ្យមកអនុក្រុមមួយ

*អនុក្រុមឆបោកបានលួងលោមមុខសញ្ញាឱ្យស្ម័គ្រចិត្តចូលវិនិយោគ
*អនុក្រុមជនទី៣: ជាក្រុមបង្កើត Account ក្លែងក្លាយជាច្រើន ដែលមានរូប មានទ្រព្យសម្បត្តិជាអ្នកមាន ហើយជនទី៣ នៅចាំចូលComment បន្ថែម ឱ្យជនរងគ្រោះលង់ជឿថា វិនិយោគក៏នឹងបានធូរធារ មានទ្រព្យសម្បត្តិដូចពួកអ្នកបន្ទរទាំងនោះ។ ​អនុក្រុមជនទី៣ ក៏មានធ្វើផ្សាយពាណិជ្ជកម្មឱ្យគេចុចដើម្បីចូលក្រុមក្រុមលួងលោម។

B- ពេល ៣ក្រុមនេះសម្រចបានលទ្ធផលមុខសញ្ញាចាញ់បោកណា ហើយមុខសញ្ញាចាញ់បោកទាំងនោះ ត្រូវចូលមកអនុក្រុមស្ថិតក្នុងជំពូក B គឺជំពូកក្រុមកាប់ជ្រូក (Killer) ដែលមាន

*អនុក្រុម ពន្យល់ពីការគ្រីបតូណា​ងាយចូលរួម (ជាគ្រីបតូដែលពួកអនឡាញស្គេមក្លែងក្លាយ បង្កើតឡើងដើម្បីគ្រប់គ្រងលុយគ្រីបតូដោយពួកវា ដោយអ្នកចាញ់បោកមិនដឹង, ពេលដែលជនរងគ្រោះចាប់ផ្ដើមបង្កើតគណនីគ្រីបតូ (ក្លែងក្លាយរបស់ពួកវា)ហើយ បុគ្គលិកអនឡាញស្គេមចាប់ផ្ដើមផ្ដល់ប្រាក់ ៥០០ដុល្លារគ្រីបតូឱ្យជនរងគ្រោះធ្វើការវិនិយោគសាកល្បង ហើយពេលឈប់លេងវិនិយោគ (មានចំណេញ) ត្រូវសងប្រាក់ដើម ៥០០ដុល្លារគ្រីបតូ ឱ្យមកវាវិញ។

*អនុក្រុមលេងការវិនិយោគជាមួយជនរងគ្រោះលើប្រាក់សាកល្បង ៥០០ដុល្លារគ្រីបតូ ណែនាំឱ្យជនរងគ្រោះធ្វើតាមវាគ្រប់ជំហាន ហើយតាមដំណាក់កាលនីមួយៗ វាបង្កើតការឡើង ការធ្លាក់ចុះនៃតម្លៃគ្រីបតូបបង្ហាញច្បាស់ៗថា ជនរងគ្រោះចំណេញប៉ុន្មានៗហើយ នោះដំណាក់កាលវិនិយោគសាកល្បងត្រូវប្រគល់ប្រាក់ ៥០០ដុល្លារគ្រីបតូ មកឱ្យបុគ្គលិកអនឡាញស្គេម ហើយឈានចូលការវិនិយោគដែលមានប្រាក់ខ្លួនឯង ជាមួយប្រាក់ចំណេញដែលខ្លួន⁩មានជាមួយការវិនិយោគសាកល្បងចំនួន​៥០០ដុល្លារគ្រីបតូ។

*អនុក្រុមលេងវិនិយោគដោយប្រាក់ខ្លួនឯង ដាក់ប្រាក់ ហើយមានផលចំណេញ ដែលបុគ្គលិកអនឡាញស្គេមណែនាំឱ្យដាក់ប្រាក់ឃើញថា ចំណេញ - ពេលណែនាំកុំឱ្យដាក់ប្រាក់ បន្ទាប់មកអាត្រាហ៊ុនគ្រីបតូធ្លាក់ចុះមែន រហូតដល់ជនរងគ្រោះឃើញថា ស្តាប់តាម ១០ដង ចំណេញ ១០ដង អ្នកខ្លះក៏ដាក់ដល់ ៣ដង រហូតជាង២០ម៉ឺន អនុក្រុមនេះវិភាគថា ដល់ពេលសម្លាប់ជ្រូកហើយ វាក៏ទាមទារឱ្យបង់ពន្ធលើប្រាក់ដែលជនរងគ្រោះបានវិនិយោគ និងទទួលបានចំណេញ (ដូចជាការវិនិយោគអស់ ២០ម៉ឺន វាឱ្យបង់ពន្ធ ២ម៉ឺន) ពេលជនរងគ្រោះព្រមបង់ពន្ធ វាចាប់ប្លុកចោល យកប្រាក់ ២០ម៉ឺន និងប្រាក់ពន្ធនោះតែម្តង។ ប្រសិនបើជនរងគ្រោះមិនព្រមបង់ពន្ធទេ បុគ្គលិកអនឡាញស្គេមនោះក៏ប្លុកយកប្រាក់ ២០ម៉ឺននោះតែម្តងហើយចប់។

ង) ក្រុមអនឡាញស្គេមមានការភូតកុហកស្ទាត់ជំនាញអំពីនីតិវិធីបោកប្រាស់ និងមានវិធីឆែកមើល វាយតម្លៃជនរងគ្រោះតាមដំណាក់កាលនីមួយៗ ដើម្បីឱ្យដឹងថា ជនណាងាយរងគ្រោះ ដើម្បីវាតាមឱ្យស្អិត ជនណាមិនងាយរងគ្រោះ មិនត្រូវបន្តចំណាយពេលជាមួយ។ ក្រុមនោះមានអត្ថបទណែនាំលួងលោមឆបោកជាភាសាចិន ហើយបកប្រែជាភាសាអង់គ្លេស, អាល្លឺម៉ង់, វៀតណាម ដើម្បីឱ្យបុគ្គលិកវាម្នាក់ៗចេះទាក់ទងជនរងគ្រោះ ទាំងជនរងគ្រោះនៅមានឋានៈជា Friend រហូតដល់ឋានៈជាសត្វជ្រូកដែលត្រូវគេកាប់៕