* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

«ACU បង្ហាញលទ្ធផលកោសលវិច័យ៖ រកឃើញរចនាសម្ព័ន្ធ និងល្បិចឆបោករបស់ក្រុម Online Scam» (Video inside)

30-09-2026 13:06

(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានរកឃើញជំហានដំបូងថា ក្រុម Online Scam មួយ មានការបែងចែកការងារជាអនុក្រុម និងប្រើល្បិចបង្កើតទំនុកចិត្ត ឱ្យមុខសញ្ញាសាកល្បងវិនិយោគ Crypto មុនទាញឱ្យដាក់ប្រាក់កាន់តែច្រើន និងយកប្រាក់នៅដំណាក់កាលចុងក្រោយ។

ការរកឃើញនេះបានមកពីការធ្វើកោសលវិច័យលើទូរស័ព្ទ កុំព្យូទ័រ និងស៊ីមទូរស័ព្ទ ដែលសាលាដំបូងរាជធានីភ្នំពេញបានប្រគល់ឱ្យ ACU ពិនិត្យក្នុងសំណុំរឿង Online Scams ពាក់ព័ន្ធជនត្រូវចោទ ២២នាក់ ដែលសមត្ថកិច្ចបានបង្ក្រាបនៅអូរបែកក្អម កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦។
លទ្ធផលបឋមនេះត្រូវបានបង្ហាញក្នុងរបាយការណ៍របស់លោក ឱម យ៉ិនទៀង ប្រធាន ACU នៅក្នុងកិច្ចប្រជុំលើកទី១៤ អាណត្តិទី៤ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦។

តាមរបាយការណ៍ ក្រុម Online Scam នេះមានអនុក្រុមស្វែងរកមុខសញ្ញាតាម Facebook និង Google ក្រុមលួងលោមឱ្យចាប់អារម្មណ៍លើការវិនិយោគ និងក្រុមបង្កើត Account ក្លែងក្លាយ ដែលបង្ហាញរូបភាពជីវិតអ្នកមាន និងចូល Comment បន្ទរ ដើម្បីបង្កើនទំនុកចិត្ត។
បន្ទាប់ពីមុខសញ្ញាចាប់ផ្តើមជឿ ពួកគេត្រូវបានណែនាំឱ្យសាកល្បងវិនិយោគលើ Crypto ដែលតាម ACU ជាប្រព័ន្ធក្លែងក្លាយស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមឆបោក។

នៅដំណាក់កាលដំបូង ក្រុមនេះអាចផ្តល់ប្រាក់ប្រមាណ $500 ឱ្យជនរងគ្រោះសាកល្បងវិនិយោគ និងបង្ហាញថា ទទួលបានប្រាក់ចំណេញ។ ក្រោយមានទំនុកចិត្ត ជនរងគ្រោះត្រូវបានជំរុញឱ្យដាក់ប្រាក់ផ្ទាល់ខ្លួនកាន់តែច្រើន ដោយអ្នកខ្លះអាចឈានដល់ជាង $200,000។

នៅដំណាក់កាលចុងក្រោយ ក្រុមឆបោកអាចទាមទារឱ្យជនរងគ្រោះបង់ប្រាក់បន្ថែមដោយអះអាងថាជា «ពន្ធ» មុនអាចដកប្រាក់ និងប្រាក់ចំណេញ។ បន្ទាប់មក ជនរងគ្រោះអាចត្រូវបាន Block និងបាត់បង់ប្រាក់ដែលបានដាក់។

ការធ្វើកោសលវិច័យក៏បានរកឃើញសារមួយចំនួនពាក់ព័ន្ធនឹងការឆបោកតាមមនោសញ្ចេតនា ឬស្នេហា ព្រមទាំងលេខទូរស័ព្ទដែលពាក់ព័ន្ធនឹងក្រុមហ៊ុននៅអាល្លឺម៉ង់ អាមេរិក ចិន តៃវ៉ាន់ និងវៀតណាម។

ACU កំពុងបន្តស្រាវជ្រាវដើម្បីកំណត់រចនាសម្ព័ន្ធ និងការទទួលខុសត្រូវក្នុងបណ្តាញ អត្តសញ្ញាណជនរងគ្រោះ ទំនាក់ទំនង និងលំហូរប្រាក់ ព្រមទាំងភស្តុតាងផ្សេងទៀតពាក់ព័ន្ធនឹងសំណុំរឿងនេះ៕