* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ថ្ងៃភ្ជុំធំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ វាយប្រហារប្រទេសប៉ាណាម៉ា បង្កការបំផ្លិចបំផ្លាញចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធ
* វិមានក្រឹមឡាំង៖ លោក ពូទីន ប្រាប់លោក ត្រាំ តាមទូរស័ព្ទថា ការចរចាសន្តិភាពអ៊ុយក្រែន មិនទាន់អាចចាប់ផ្តើមឡើងវិញភ្លាមៗបានទេ ដោយសារទីក្រុងកៀវ
* អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់, តួកគីយ៉េ, កាហ្សាក់ស្ថាន និងចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងការងារនៅប្រទេសចំនួន៣ ព្រមទាំងចូលរួមកិច្ចប្រជុំកំពូល CICA
* ជំនួបមេដឹកនាំកំពូល៖ កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីជប់លៀងផ្លូវការជូន លោក ឡេ មិញហ៊ឹង នាយករដ្ឋមន្រ្តីវៀតណាម
* វិភាគអន្តរជាតិ៖ ដ្រូនបំពាក់ម៉ាស៊ីនយន្តហោះ៖ ពេជ្ឈឃាដថ្មីក្នុងសង្រ្គាមអ៊ុយក្រែន
* អាមេរិក ប្រកាសទណ្ឌកម្មលើតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ប៉ុន្មានម៉ោងក្រោយអតីតចៅក្រមស្ថាប័ននេះ ឈ្នះពានរង្វាន់ណូបែល
* ម៉ាឡេស៊ី ប្រកាសកញ្ចប់ថវិកាជាតិឆ្នាំ២០២៧ ជាង ១១២ ពាន់លានដុល្លារ ដើម្បីសម្រាលបន្ទុកជីវភាព និងរុញច្រានបច្ចេកវិទ្យា
* គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ប្រកាសពីកាលបរិច្ឆេទដាក់ពាក្យសុំបំពេញកាតព្វកិច្ចយោធា នឹងបន្តចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៧ ខែតុលា
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការធានាការពារបរិយាកាសវិនិយោគ និងប្រកាសធ្វើជាដៃគូជាមួយវិស័យឯកជននៅគ្រប់ដំណាក់កាល
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

លំនៅឋានជាង ១ម៉ឺនខ្នង ក្នុងខេត្តសៀមរាប រងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង

30-09-2026 14:38

(សៀមរាប)៖ រយៈពេល ៥ថ្ងៃ គិតចាប់ពីថ្ងៃទី២៤ ដល់ទី២៩ ខែកញ្ញា ឆ្នាំ២០២៦ លំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋចំនួនប្រមាណ ១២០០០ខ្នង នៅតាមបណ្ដាក្រុងស្រុកទាំង១៣ នៃខេត្តសៀមរាប បានរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង មានគ្រួសាររងផលប៉ះពាល់សរុបចំនួន ១៥ ៤៧២គ្រួសារ ខណៈ ១៣១០គ្រួសារត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។

លោក អ៉ឹង គឹមលាង អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តសៀមរាប នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំមន្ទីរអង្គភាព និងមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រស្រុកពួក ស្រុកអង្គរជុំ និងភូមិសាស្ត្រស្រុកស្រីស្នំ។

លោកបានណែនាំឱ្យអាជ្ញាធរមូលដ្ឋានដាក់គ្រឿងចក្រស្ដារបើកមុខទឹកដែលជន់លិច បង្កផលប៉ះពាល់ និងដើម្បីរំដោះមុខទឹកប្រឡាយឃុំត្រីញ័រ ស្រុកពួក និងរំដោះទឹកមុខសាលាបឋមសិក្សាធ្វាស, កាយបើកមុខទឹក ដាក់លូរំដោះទឹកឆ្លងផ្លូវឃុំត្រាំសសរ ស្រុកស្រីស្នំ និងបានណែនាំដល់អាជ្ញាធរស្រុកអង្គរជុំ ឱ្យត្រូវលើកផែនការស្ដារប្រឡាយ និងរំដោះទឹក កុំឱ្យជន់លិចនៅឆ្នាំបន្ទាប់។

អភិបាលរងខេត្ត ក៏បានជំរុញអាជ្ញាធរ និងមន្ត្រីជំនាញ បន្តតាមដានដោយយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋ ជាពិសេសលំនៅឋានដែលបានរងការជនលិច។ ក្នុងនោះត្រូវសហការជាមួយមន្ត្រីជំនាញ ពិនិត្យជាក់ស្ដែងលើផលប៉ះពាល់ចំពោះដំណាំគ្រប់ប្រភេទ និងហេដ្ឋារចនាសម្ព័ន្ធ ដែលត្រូវបានរងផលប៉ះពាល់ ជំរុញធ្វើយ៉ាងណាដោះស្រាយឱ្យបានទាន់ពេលវេលា និងល្អប្រសើរ។

សូមជម្រាបថា ក្រៅពីលំនៅឋានប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង ក៏មានហេដ្ឋារចនាសម្ព័ន្ធ និងផ្នែកមួយចំនួនទៀត ក៏រងផលប៉ះពាល់ដូចគ្នា។ ក្នុងនោះប៉ះពាល់សាលារៀន ៦០កន្លែង, មន្ទីរពេទ្យ/មណ្ឌលសុខភាព ៩កន្លែង, អគាររដ្ឋបាល ៩កន្លែង, វត្ត/វិហារសាសនា ១៨កន្លែង។

ក្នុងនោះដែរ បានប៉ះពាល់ផ្លូវកៅស៊ូប្រវែង ១២ ៤០០ម៉ែត្រ និងខូចខាត ៥៩ម៉ែត្រ, ប៉ះពាល់ផ្លូវបេតុងប្រវែង ១១ ០១៥ម៉ែត្រ និងខូចខាតប្រវែង ១៥ម៉ែត្រ, ប៉ះពាល់ផ្លូវដីស/គ្រួសក្រហម ប្រវែង ២២៤ ៩៤៤ម៉ែត្រ និងខូចខាតប្រវែង ៤ ៥៤៥ម៉ែត្រ, ប៉ះពាល់ទំនប់ ១១ ៤៤០ម៉ែត្រ និងដាច់/ខូច ប្រវែង ១ ៩០០ម៉ែត្រ និងប៉ះពាល់ស្ពាន/លូកាត់ផ្លូវ ប្រវែង ១១២ម៉ែត្រ និងដាច់/ខូច ប្រវែង ១១២ម៉ែត្រ។

ដោយឡែក ចំពោះវិស័យផលិតកម្មកសិកម្ម បានប៉ះពាល់លើស្រូវពង្រោះ ២៦ ៨៣៤ហិកតា, ដំណាំដំឡូងមី ៩០៧ហិកតា, ដំណាំពោត ១៣ហិកតា, ដំណាំរួមផ្សំ ៧៥ហិកតា, សត្វគោ/ក្របី ជម្លៀស ៨៦៨ក្បាល, សត្វជ្រូកជម្លៀស ១ ២២៣ក្បាល និងងាប់ ៨០ក្បាល និងសត្វមាន់/ទា ជម្លៀស ១ ០៦០ក្បាល និងងាប់ ២៤០ក្បាល៕