* ប៉ូលិសថៃ បង្ក្រាបសម្បុកបណ្តាញឆបោកអនឡាញ និងល្បែងអនឡាញចិន ក្នុងវីឡាប្រណីតតម្លៃ ៤០លានបាត ចាប់ខ្លួនមនុស្ស ១៤នាក់
* រំលឹកប្រវត្តិសាស្ត្រ, សម្តេចតេជោ ហ៊ុន សែន៖ គ្មានជំនួប «សីហនុ-ហ៊ុន សែន» ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ដែរ, សម្ដេចជាតួអង្គសំខាន់ជាងគេ
* ថ្ងៃនេះ ជាខួប៣៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា, សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គគន្លឹះ និងសំខាន់បំផុត
* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* អគ្គនាយកដ្ឋានពន្ធដារ ប្រាប់ឲ្យម្ចាស់យានយន្តរួសរាន់ប្រកាស និងបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនសម្រាប់ ឆ្នាំ២០២៦ ជៀសវាងរងការពិន័យ !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋខ្មែរគ្រប់និន្នាការ មូលចិត្តគំនិតគ្នា ទុកឱកាសឲ្យរាជរដ្ឋាភិបាលតតាំងបញ្ហាព្រំដែនជាមួយថៃ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិវិទ្យាស្ថាន Bendigo Kangan Institute (BKI) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួង-ស្ថាប័ន ១៨ បានតភ្ជាប់ CamDX សម្រួលសេវាសាធារណៈដល់ MSMEs ស្មើនឹងជាង៥០០សេវា
* ស្ថាបនិកប្រព័ន្ធផ្សព្វផ្សាយ Fresh News របស់កម្ពុជា អញ្ជើញចូលរួមវេទិកាកីឡាអន្តរជាតិ លើកទី១៤ នៅប្រទេសរុស្ស៊ី ដែលមានប្រទេសជាង៦០ចូលរួម !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកទង្វើរបស់លោក អ៊ុំ សំអាន កំពុងស្រាតខោខ្លួនឯងឲ្យពលរដ្ឋឃើញថា ចោទប្រកាន់រាជរដ្ឋាភិបាលទាំងខ្លួនគ្មានភស្ដុតាងច្បាស់លាស់
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រាជរដ្ឋាភិបាលបន្តជំរុញប្រព័ន្ធគាំពារសង្គម ដើម្បីលើកកម្ពស់សុខុមាលភាពពលរដ្ឋ និងពង្រឹងភាពធន់នឹងវិបត្តិ ដែលជា «ខែលការពារសន្តិសុខប្រាក់ចំណូលដ៏រឹងមាំ» សម្រាប់ពលរដ្ឋ

30-09-2026 15:48

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាននិងកំពុងបន្តជំរុញការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមយ៉ាងសកម្ម ដើម្បីលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ សមិទ្ធផលដ៏ប្រសើរនេះ បង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តគោលនយោបាយជាតិគាំពារសង្គម និងកម្មវិធីគោលនយោបាយអាទិភាព ក្នុងគោលដៅធានាសមធម៌សង្គម និងពង្រឹងសាមគ្គីភាពជាតិ។

ក្នុងឱកាសក្នុងឱកាសអញ្ជើញជាអធិបតីភាពប្រកាសបើក «សប្តាហ៍គាំពារសង្គម ឆ្នាំ២០២៦» និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ផែនការប្រតិបត្តិសម្រាប់អនុវត្តគោលការណ៍ណែនាំ ស្តីពីក្របខណ្ឌកិច្ចគាំពារសង្គម ឆ្លើយតបនឹងគ្រោះអាសន្ន ឆ្នាំ២០២៦-២០៣០» ក្រោមមូលបទ «គាំពារសង្គមក្នុងអំឡុងពហុវិបត្តិ ក្នុងបរិបទកម្ពុជា និងតំបន់៖ នវានុវត្តន៍, កិច្ចសហប្រតិបត្តិការ, ភាពធន់ និងចីរភាព», អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម សមិទ្ធផលនេះ មិនត្រឹមតែជាការបែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ច ប្រកបដោយសមធម៌ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងសាមគ្គីភាពក្នុងសង្គម និងជា «ខែលការពារសន្តិសុខប្រាក់ចំណូលដ៏រឹងមាំ» សម្រាប់ប្រជាពលរដ្ឋ តាមរយៈការចូលរួមទប់ស្កាត់ មិនឱ្យមានការធ្លាក់ចូលកាន់តែជ្រៅ ទៅក្នុងភាពក្រីក្រ និងការទប់កម្រិតជីវភាពពលរដ្ឋ កុំឱ្យធ្លាក់ទាបជាងមុន ក្នុងពេលជួបវិបត្តិ ឬគ្រោះអាសន្នផ្សេងៗ។

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសង្ខេបនូវកន្សោមសមិទ្ធផលចម្បងចំនួន៣ ក្នុងរយៈពេល ៣ឆ្នាំដំបូង នៃនីតិកាលទី៧នេះ​ ពោលគឺចាប់ពីថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៣ រហូតដល់ខែ សីហា ឆ្នាំ២០២៦​​ ដូចខាងក្រោម៖

ទី១៖​​ កម្មវិធីថែទាំសុខភាព ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល បានពង្រីកការគ្របដណ្តប់លើពលរដ្ឋ ពីចំនួនប្រមាណ ៤,៧លាននាក់ ក្នុងខែសីហា ឆ្នាំ២០២៣ រហូតដល់ប្រមាណ ៨,៥លាននាក់ គិតត្រឹមខែសីហា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ​ ក្នុងនោះអ្នកទទួលផល ពីមូលនិធិសមធម៌សុខាភិបាល បានកើនពី ប្រមាណ ២,៨លាននាក់ រហូតដល់ ចំនួនប្រមាណ ៤,៨លាននាក់ ពោលគឺមានកំណើនប្រមាណ ៧១%, ខណៈអ្នកទទួលផលពីរបបថែទាំសុខភាព របស់ ប.ស.ស. បានកើនពី ចំនួនប្រមាណ ១,៩លាននាក់ រហូតដល់ប្រមាណ ៣,៧លាននាក់, ពោលគឺមានកំណើនប្រមាណ ៩៥% ។

ទី២៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្ត្រីមានផ្ទៃពោះ និង កុមារអាយុក្រោម ២ឆ្នាំ បានគ្របដណ្តប់លើស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ មកពីក្រុមគោលដៅចំនួន ៦រួមមាន១) ស្ត្រីជាកម្មករនិយោជិតក្នុងប្រព័ន្ធ (សមាជិក ប.ស.ស.),​ ​២) ស្ត្រីមកពីគ្រួសារមានបណ្ណសមធម៌; ៣) ស្ត្រីជាមន្ត្រីរាជការ, មន្ត្រីជាប់កិច្ច-សន្យា និងមន្ត្រីកម្មសិក្សា ៤) ស្ត្រីជាមន្ត្រីនគរបាលជាតិ និង មន្ត្រីពន្ធនាគារ, ៥) ស្ត្រីជាជនជាប់ឃុំ និង៦) ស្ត្រីជាក្រុមប្រឹក្សារាជធានី-ខេត្ត, ក្រុង-ស្រុក-ខណ្ឌ​ និងក្រុមប្រឹក្សាឃុំ-សង្កាត់។ ស្ត្រី និងកុមារ ដែលបានទទួលផលពីកម្មវិធីនេះបានកើនពីប្រមាណ ១,១លាននាក់ ក្នុងខែសីហា ឆ្នាំ២០២៣ រហូតដល់ចំនួនប្រមាណ ២,២៥លាននាក់​​ គិតត្រឹមខែសីហា ឆ្នាំ ២០២៦ ពោលគឺមានកំណើនប្រមាណជាង ១០០%។

និងទី៣៖​ កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ត្រូវបានដាក់ឱ្យអនុវត្ត និងគ្របដណ្តប់លើគ្រួសារក្រីក្រ ចំនួនជាង ៧៩ម៉ឺនគ្រួសារ, ដោយក្រសោបសមាជិក ចំនួនប្រមាណ ៣,៥លាននាក់ គិតត្រឹមខែសីហា ឆ្នាំ២០២៦។ អត្ថប្រយោជន៍នៃកម្មវិធីនេះរួមមាន៖ ការផ្ដល់ប្រាក់ឧបត្ថម្ភគោល ដល់គ្រួសារនីមួយៗ និង ការផ្តល់ប្រាក់ឧបត្ថម្ភដល់សមាជិកដែលជាជនងាយរងគ្រោះ តួយ៉ាងសមាជិកជាសិស្សានុសិស្សនៅកម្រិតបឋមសិក្សាដល់មធ្យមសិក្សា, ជនចាស់ជរា, ជនមានពិការភាព និងអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ ។

បន្ថែមលើនេះ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា​ សមិទ្ធផលដែលបានកើតចេញពីការអនុវត្ត និងការបន្តអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ក៏ជាកាតាលីករមួយដ៏សំខាន់ផងដែរ ដែលចូលរួមជួយជំរុញដំណើរឆ្ពោះទៅការសម្រេចបាននូវ «ចក្ខុវិស័យកម្ពុជាឆ្នា២០៥០»។​ សមិទ្ធផលដ៏ប្រសើរខាងលើដែលកើតចេញពីការដាក់ឱ្យអនុវត្ត និងការបន្តជំរុញការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម បង្ហាញឱ្យឃើញច្បាស់ពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ជាមួយនឹងគោលដៅច្បាស់លាស់ក្នុងការបន្តជំរុញអនុវត្ត និងអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ស្របតាមគោលនយោបាយជាតិគាំពារសង្គម និងកម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងលើកកម្ពស់សុខុមាលភាព និងជីវភាពរបស់ពលរដ្ឋ។

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានឲ្យដឹងថា ក្នុងអំឡុងនៃវិបត្តិជាសកល ដែលបង្កកម្មវិបាកយ៉ាងធ្ងន់ធ្ងរ មកលើជីវភាពពលរដ្ឋ ក្នុងរយៈកាលកន្លងទៅ, រាជរដ្ឋាភិបាល បានប្រើប្រាស់ប្រព័ន្ធគាំពារសង្គម ដើម្បីឆ្លើយតបនឹងគ្រោះអាសន្ន ជាបន្តបន្ទាប់ដូចជា៖ វិបត្តិសុខភាពសាធារណៈ និងការប្រែប្រួលអាកាសធាតុ ជាដើម តាមរយៈការដាក់ចេញនូវកម្មវិធីមួយចំនួនរួមមាន៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងនៃការប្រយុទ្ធនឹងជំងឺកូវីដ១៩, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យក្នុងអំឡុងមានសម្ពាធអតិផរណានិងកម្មវិធីជំនួយសង្គម ជាសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ ដោយក្នុងនោះរាជរដ្ឋាភិបាល បានចាយថវិការដ្ឋចំនួនប្រមាណ ១,៤ប៊ីលានដុល្លារអាម៉េរិក។

ដោយឡែកក្នុងឆ្នាំ ២០២៥-២០២៦, ស្របពេលដែលកម្ពុជា កំពុងទទួលរងនូវកម្មវិបាកផ្ទួនៗ ពីភាពតានតឹងនៃភូមិសាស្ត្រនយោបាយ, សង្គ្រាមឈ្លានពាន និង ការ-រំលោភបំពាន មកលើអធិបតេយ្យភាព និងបូរណភាពទឹកដី, និងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា, រាជរដ្ឋាភិបាល ក៏មានភាពបុរេសកម្ម ក្នុងការកំណត់, ការដាក់ចេញ និងការជំរុញអនុវត្តនូវ វិធានការអន្តរាគមន៍នានា ជាពិសេសកម្មវិធីអន្តរាគមន៍គាំពារសង្គម, ជាបន្តបន្ទាប់, បានទាន់ពេល និងចំទិសដៅ ប្រកបដោយភាពទន់ភ្លន់, ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព​​​​​ ជាពិសេសតាមរយៈការដាក់ឱ្យអនុវត្តជាផ្លូវការនូវ «កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ» កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ៕