* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ប្រតិបត្តិករ និងបុគ្គលិកបម្រើការនៅតាមអាជីវកម្មសេវាកម្មទេសចរណ៍ ក្នុងក្រុងដូនកែវ ទទួលបានចំណេះដឹងបន្ថែមពីគ្រោះថ្នាក់នៃគ្រឿងញៀន

30-09-2026 15:54

(តាកែវ)៖ អនុវត្តតាមផែនការពហុវិស័យ និងផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១១ អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ចាប់តាំងថ្ងៃទី២៩-៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ បានសហការជាមួយក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ខេត្តតាកែវ ចុះផ្សព្វផ្សាយអប់រំពីគ្រោះថ្នាក់នៃគ្រឿងញៀនដល់មន្រ្តីរាជាការ មន្រ្តីជាប់កិច្ចសន្យា ប្រតិបត្តិករ និងបុគ្គលិកបម្រើការនៅតាមមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ ក្នុងក្រុងដូនកែវ ខេត្តតាកែវ បានចំនួន ២២ទីតាំង គ្របដណ្តប់ចំនួនមនុស្សជាង ២៤៣នាក់។

លោកស្រី អ៊ុំ សុគន្ធារី អនុប្រធានមន្ទីរទេសចរណ៍ខេត្តតាកែវ បានស្វាគមន៍ និងបង្ហាញពីសភាពការណ៍ទេសចរណ៍នៅក្នុងខេត្តក៏ដូចជា កិច្ចខិតខំប្រឹងប្រែងលើកកម្ពស់ប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីធានាសុវត្ថិភាពនិងទាក់ទាញអ្នកទេសចរណ៍ឲ្យមកលេងខេត្តដែលមានបង្កង-ពងទាកូនឆ្ងាញ ១នេះ ហើយលោកស្រី នឹងបន្តអនុវត្តនៅរាល់គោលនយោបាយទាក់ទាញទេសចរណ៍រដូវកាលបៃតង។

ថ្លែងក្នុងនាមលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ក្នុងឱកាសនោះ លោក ឡោ សុវិជ្ជា អគ្គនាយករង និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រសួងទេសចរណ៍ បានផ្សព្វផ្សាយផែនការលេខ ០១ ផក ចុះថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២៦ ស្តីពីផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាលលើកទី១១ និងបានណែនាំអ្នកពាក់ព័ន្ធទាំងអស់ឱ្យលើកកម្ពស់ប្រសិទ្ធភាពការបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀនក្នុងវិស័យទេសចរណ៍ ។

ថ្លែងក្នុងនាមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នាឱកាសនោះឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានពាំនាំការថ្លែងអំណរគុណ និងកោតសសើររបស់លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជូនដល់គ្រប់សមាសភាពនៃវិស័យទេសចរណ៍ ដែលបានចូលរួមយ៉ាងសកម្មក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ហើយគោលបំណងពេលនេះ គឺពង្រឹងការចូលរួមរបស់វិស័យឯកជនជួយបង្ការ ទប់ស្កាត់ការរីករាលបញ្ហាគ្រឿងញៀន តាមរយ:ការផ្តល់នូវខិតបណ្ណ សៀវភៅច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ស្ទីកឃ័រណែនាំឱ្យទៅទទួលសេវាព្យាបាលដោយផ្អែកលើសហគមន៍ នៅមូលដ្ឋានសុខាភិបាល និងបំផុសការប្រើប្រាស់ App NoDrug ។

ក្នុងឱកាសនោះដែរឧត្តមសេនីយ៍ឯក លឹម តុងហួត ក៏បានថ្លែងបញ្ជាក់ជូនថា ការចូលរួមជួយពីម្ចាស់ទីតាំងអាជីវកម្មសេវាកម្មទេសចរណ៍ ក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនគឺជាការជួយខ្លួនឯង ការពារបាននូវសុវត្ថិភាពបុគ្គលិក និងសហគមន៍ពីបញ្ហាគ្រឿងញៀន។

សូមបញ្ជាក់ថា នៅខេត្តតាកែវ មានកន្លែងព្យាបាលអ្នកញៀនគ្រឿងញៀន ដោយផ្អែកលើសហគមន៍មានចំនួន ៧កន្លែង គឺនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ អង្គរការ បាទី គីរីវង់ ព្រៃកប្បាស និងមណ្ឌលសុខភាពរ មេ ញ ឧត្តមសូរិយា៕