* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អភិបាលខេត្តកំពង់ធំ ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជិត៩ពាន់បណ្ណ ជូនប្រជាពលរដ្ឋនៅស្រុកស្ទោង

30-09-2026 16:05

(កំពង់ធំ)៖ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធិ) សរុបចំនួន ៨.៩៦៦បណ្ណ ស្មើនឹង ១.៩២៤គ្រួសារ ជូនប្រជាពលរដ្ឋចំនួន ៨ភូមិ ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ។ ពិធីនេះបានប្រព្រឹត្តទៅនៅក្នុងបរិវេណវត្តស្វាយអៀ ភូមិស្វាយអៀ ឃុំចំណាក្រោម ស្រុកស្ទោង។

លោក អុឹម សុឌីណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ធំ បានបញ្ជាក់ថា បណ្ណកម្មសិទ្ធិទាំងនេះត្រូវបានចែកជូនដល់ប្រជាពលរដ្ឋនៅភូមិស្វាយអៀ ភូមិស្រីរងិត ភូមិចំណាក់ ឃុំចំណាក្រោម ភូមិសំប៉ាន ភូមិម្សាក្រងត្បូង ឃុំម្សាក្រង និងភូមិពៃ ភូមិចំបក់ខ្ពស់ ភូមិត្រាចជ្រុំ ឃុំសំព្រោជ។ ការចែកបណ្ណកម្មសិទ្ធិនេះ គឺជាសមិទ្ធផលដ៏ធំធេងដែលបានរួមចំណែកដល់ការអនុវត្ត និងការអភិវឌ្ឍគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល។

ក្នុងឱកាសនោះ លោក នួន ផារ័ត្ន ក៏បានជម្រាបជូនប្រជាពលរដ្ឋអំពីបច្ចុប្បន្នភាពសភាពការណ៍ព្រំដែនកម្ពុជា-ថៃ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការការពារបូរណភាពទឹកដីកម្ពុជា។ លោកបានសង្កត់ធ្ងន់ថា ការចុះបញ្ជីដីធ្លីនេះ គឺដើម្បីពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី កាត់បន្ថយទំនាស់ និងធានាថាដីមានប្លង់កម្មសិទ្ធិត្រូវបានការពារដោយច្បាប់ និងរដ្ឋ។

អភិបាលខេត្តក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការជាមួយក្រុមការងារបច្ចេកទេសរបស់មន្ទីរ ក្នុងការពិនិត្យទិន្នន័យក្បាលដីពេលបិទផ្សាយជាសាធារណៈ និងរួមគ្នាដោះស្រាយវិវាទព្រំដែនតាម វិធីសាស្ត្រឈ្នះ-ឈ្នះ ដើម្បីរស់នៅក្នុងភូមិឋានប្រកបដោយសុខដុមរមនា។ ការមានប្លង់កម្មសិទ្ធិដីធ្លីច្បាស់លាស់ នឹងជួយប្រជាពលរដ្ឋអាចទាញយកប្រយោជន៍ពីដីរបស់ខ្លួន ដើម្បីលើកស្ទួយជីវភាពគ្រួសារ និងរួមចំណែកកាត់បន្ថយភាពក្រីក្រ៕