* វិភាគអន្តរជាតិ៖ ហ៊ូទី ពីក្រុមអាចក់អាចែមក្លាយជាការគំរាមកំហែងដ៏ធំរបស់អារ៉ាប៊ីសាអូឌីត
* កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* សម្តេចមហាបវរធិបតី និងប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ រំពឹងថា កម្ពុជា-អាស៊ែបៃហ្សង់ នឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ
* ក្រសួងការងារព្រមានពលរដ្ឋកុំឱ្យចាញ់បោកការអូសទាញទៅធ្វើការនៅរុស្ស៊ី ខណៈកម្ពុជា-រុស្ស៊ីមិនទាន់មានកិច្ចព្រមព្រៀងនៅឡើយ
* ផ្សែងភ្លើងឆេះព្រៃពីឥណ្ឌូណេស៊ី ធ្វើឱ្យខ្យល់ពុលនៅសិង្ហបុរីហក់ឡើងខ្ពស់បំផុត ខណៈទីម័រខាងកើតបិទសាលារៀន
* ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ កម្ពុជាប្តេជ្ញាទប់ស្កាត់បទល្មេីស Online Scams មិនឱ្យវិលត្រឡប់ជាដាច់ខាត ក្រោយទទួលលទ្ធផលលេីការបង្ក្រាបជាបន្តបន្ទាប់
* កម្ពុជា-ថៃ ចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សា UNCLOS នៅទីក្រុងឡាអេ ដើម្បីស្វែងរកដំណោះស្រាយព្រំដែនសមុទ្រ និងការអភិវឌ្ឍរួមគ្នា
* Fresh Exclusive: «ករណី Long Bay៖ តើ Al Jazeera អាចបញ្ជាក់កាលបរិច្ឆេទថតសម្ងាត់ ដើម្បីជួយស្វែងរកការពិតបានដែរឬទេ?»
* សម្តេចមហាបវរធិបតី អញ្ជើញទស្សនាវិមានរដ្ឋសភា និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់
* លោក ប៉ែន បូណា៖ ទីបំផុតលោក សម រង្ស៉ី បង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទប្រកាន់កម្ពុជាថា «ជាអ្នកបង្កហេតុមុនប្រាកដមែន» (Video inisde)
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មន្ទីរទេសចរណ៍ខេត្តសៀមរាប៖ សណ្ឋាគារ ប៉ារីស អង្គរ នៅខេត្តសៀមរាប មិនបានបិទនោះទេ និងកំពុងបន្តបើកដំណើរការធម្មតា

30-09-2026 16:33

(សៀមរាប)៖ មន្ទីរទេសចរណ៍ខេត្តសៀមរាប បានប្រកាសឱ្យដឹងច្បាស់ដែរថា សណ្ឋាគារ ប៉ារីស អង្គរ ដែលស្ថិតនៅក្នុងខេត្តសៀមរាប ពុំបានបិទដំណើរការអាជីវកម្មរបស់ខ្លួន ដូចការចុះផ្សាយរបស់ហ្វេសប៊ុកផេក Post News- សៀមរាបប៉ុស្ដិ៍ នោះទេ។ ការបំភ្លឺនេះធ្វើឡើងដើម្បីបញ្ជាក់ការពិត និងជៀសវាងការភាន់ច្រឡំ។

តាមរយៈបណ្តាញសង្គមនាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះ មន្ទីរទេសចរណ៍ខេត្តសៀមរាប បានបញ្ជាក់ដូច​នេះថា សូមជម្រាបជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណៈជន មេត្តាជ្រាបថា សណ្ឋាគារ ប៉ារីស អង្គរ ក្នុងខេត្តសៀមរាប ពុំបានបិទដំណើរការអាជីវកម្មរបស់ខ្លួន ដូចការចុះផ្សាយរបស់ហ្វេសប៊ុកផេក Post News- សៀមរាបប៉ុស្ដិ៍ នោះទេ ដោយបច្ចុប្បន្នម្ចាស់ថ្មី កំពុងរៀបចំស្នើសុំចុះបញ្ជីឈ្មោះថ្មីនៅក្រសួងពាណិជ្ជកម្ម។

មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងទៀតថា បច្ចុប្បន្នសណ្ឋាគារ នៅបើកដំណើរការធម្មតា និងកំពុងរៀបចំជួសជុលបន្ទប់មួយចំនួនដើម្បីត្រៀមទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិនាពេលខាងមុខ៕