* អាជ្ញាធរអារ៉ាប៊ីសាអូឌីត៖ ការវាយប្រហាររបស់ក្រុមហ៊ូទីលើអាកាសយានដ្ឋាន Riyadh សម្លាប់មនុស្ស ១២នាក់
* លោក ត្រាំ ជំរុញឱ្យអ៊ុយក្រែនរើសមេដឹកនាំថ្មីជំនួសលោក ហ្សេលេនស្គី ក្នុងជម្លោះជុំវិញកិច្ចព្រមព្រៀងប្រេងម៉ាស៊ូតជាមួយរុស្ស៉ី
* WHO មិនទាន់ប្រាកដទេថាតើអ្វីទៅបង្កជាជំងឺរលាកសួត ដែលសម្លាប់បុគ្គលិកមន្ទីរពិសោធន៍ម្នាក់ នៅរុស្ស៉ី
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកមរណទុក្ខ ចំពោះមរណភាពរបស់ ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ថ្ងៃភ្ជុំធំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ វាយប្រហារប្រទេសប៉ាណាម៉ា បង្កការបំផ្លិចបំផ្លាញចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធ
* វិមានក្រឹមឡាំង៖ លោក ពូទីន ប្រាប់លោក ត្រាំ តាមទូរស័ព្ទថា ការចរចាសន្តិភាពអ៊ុយក្រែន មិនទាន់អាចចាប់ផ្តើមឡើងវិញភ្លាមៗបានទេ ដោយសារទីក្រុងកៀវ
* អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់, តួកគីយ៉េ, កាហ្សាក់ស្ថាន និងចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងការងារនៅប្រទេសចំនួន៣ ព្រមទាំងចូលរួមកិច្ចប្រជុំកំពូល CICA
* ជំនួបមេដឹកនាំកំពូល៖ កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីជប់លៀងផ្លូវការជូន លោក ឡេ មិញហ៊ឹង នាយករដ្ឋមន្រ្តីវៀតណាម
* វិភាគអន្តរជាតិ៖ ដ្រូនបំពាក់ម៉ាស៊ីនយន្តហោះ៖ ពេជ្ឈឃាដថ្មីក្នុងសង្រ្គាមអ៊ុយក្រែន
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

អគ្គនាយក CMAC ចាត់ទុក ការទម្លាក់គ្រាប់បែក និងការបាញ់ប្រហាររបស់ថៃមកលើប្រា​សាទព្រះវិហារ ធ្វើឡើងដោយមានផែនការ និងមានការដឹកនាំបញ្ជាច្បាស់លាស់ ក្នុងបំណងកម្ទេចចោល

30-09-2026 19:02

(សៀមរាប)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ (CMAC) បានចាត់ទុកថា ការទម្លាក់គ្រាប់បែក និងការបាញ់ប្រហារបំផ្លិចបំផ្លាញទៅលើប្រាសាទព្រះវិហារ គឺធ្វើឡើងដោយមានផែនការ គោលដៅ និងការដឹកនាំបញ្ជាយ៉ាងច្បាស់លាស់ ក្នុងបំណងកម្ទេចប្រាសាទដ៏ថ្លៃថ្លាបំផុតនេះ ដែលភាគីថៃមិនអាចប្រកែកបានឡើយ។

លោក ហេង រតនា គូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែលលោកបានចូលរួមក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី១១ នៃគណៈកម្មការសម្របសម្រួលអន្តរជាតិសម្រាប់ ការអភិរក្ស និងការលើកតម្លៃរមណីយដ្ឋានប្រវត្តិសាស្ត្រប្រាសាទព្រះវិហារ (ICC-Preah Vihear)នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នេះ នៅសណ្ឋាគារសុខាខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកស្រីបណ្ឌិតសភាចារ្យ ភឿន សកុណា។

ក្នុងកិច្ចប្រជុំ ដែលមានការចូលរួមពីភ្ញៀវជាតិ និងអន្តរជាតិ លោកក៏បានលើកឡើងផងដែរ អំពីទង្វើឈ្លានពានរបស់ភាគីថៃ ដែលបានទម្លាក់គ្រាប់បែក បាញ់ផ្លោង និងប្រើប្រាស់ដ្រូនបំផ្លិចបំផ្លាញប្រាសាទព្រះវិហារ ដែលជាមរតកមនុស្សជាតិគ្មានពីរលើលោក ជាស្នាដៃដ៏មហស្ចារ្យរបស់ដូនតាខ្មែរ និងជាបេតិកភណ្ឌពិភពលោក។

លោកបានគូសបញ្ជាក់បន្តថា«ការទម្លាក់គ្រាប់បែក និងការបាញ់ប្រហារបំផ្លិចបំផ្លាញនេះ គឺធ្វើឡើងដោយមានផែនការ គោលដៅ និងការដឹកនាំបញ្ជាយ៉ាងច្បាស់លាស់ ក្នុងបំណងកម្ទេចប្រាសាទដ៏ថ្លៃថ្លាបំផុតនេះ ដែលភាគីថៃមិនអាចប្រកែកបានឡើយ។ ការបំផ្លិចបំផ្លាញនេះ ទាមទារឱ្យមានការជួសជុល និងថែទាំប្រាសាទឡើងវិញ ដោយត្រូវចំណាយពេលវេលា និងធនធានយ៉ាងច្រើនសន្ធឹកសន្ធាប់»។

ការបំផ្លិចបំផ្លាញប្រាសាទព្រះវិហារ គឺជាការបំពានយ៉ាងធ្ងន់ធ្ងរលើតម្លៃបេតិកភណ្ឌពិភពលោក និងជាការបង្ហាញពីចេតនាអាក្រក់ក្នុងការបំផ្លាញស្នាដៃដ៏មហស្ចារ្យរបស់ដូនតាខ្មែរ។ កម្ពុជានៅតែបន្តអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យយកចិត្តទុកដាក់ និងថ្កោលទោសចំពោះទង្វើទាំងនេះ ដើម្បីធានាថាប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌរួមរបស់មនុស្សជាតិ ត្រូវបានការពារ និងថែរក្សាបានគង់វង្សជានិច្ច។

យោងតាមអង្គការយូណេស្កូ ដែលបានផ្សព្វផ្សាយរបាយការណ៍ផ្លូវការរបស់បេសកកម្មរួម UNESCO–ICOMOS បន្ទាប់ពីបានចុះពិនិត្យប្រាសាទព្រះវិហារ កាលពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ បានបញ្ជាក់ថា តំបន់ប្រាសាទបេតិកភណ្ឌពិភពលោកមួយនេះ បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរពីជម្លោះប្រដាប់អាវុធក្នុងខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ ដោយផលប៉ះពាល់បានធ្វើឱ្យខូចខាតដល់ភាពគង់វង្ស (Integrity), ភាពដើម (Authenticity) និងតម្លៃសកលលេចធ្លោ (Outstanding Universal Value – OUV) របស់ប្រាសាទព្រះវិហារ។

របាយការណ៍បានកត់ត្រាថា មានទីតាំងចំនួន ១៤២ តំបន់ រងការខូចខាតដោយសារការវាយប្រហារកាលពីខែកក្កដា ឆ្នាំ២០២៥ ខណៈទីតាំងចំនួន ៤២០ តំបន់ ទៀត បានរងការខូចខាតក្នុងការវាយប្រហារកាលពីខែធ្នូ ឆ្នាំ២០២៥។ ទំហំនៃការបំផ្លិចបំផ្លាញដែលកើតឡើងពីជម្លោះថ្មីនេះ មានកម្រិតធ្ងន់ធ្ងរខុសពីការខូចខាតដែលប្រាសាទធ្លាប់ជួបប្រទះក្នុងជម្លោះមុនៗ ដោយបានចាត់ទុកថា ស្ថានភាពនេះ «មិនអាចប្រៀបធៀបបាន» ជាមួយការខូចខាតកន្លងមកឡើយ៕