* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ថ្ងៃភ្ជុំធំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ វាយប្រហារប្រទេសប៉ាណាម៉ា បង្កការបំផ្លិចបំផ្លាញចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធ
* វិមានក្រឹមឡាំង៖ លោក ពូទីន ប្រាប់លោក ត្រាំ តាមទូរស័ព្ទថា ការចរចាសន្តិភាពអ៊ុយក្រែន មិនទាន់អាចចាប់ផ្តើមឡើងវិញភ្លាមៗបានទេ ដោយសារទីក្រុងកៀវ
* អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់, តួកគីយ៉េ, កាហ្សាក់ស្ថាន និងចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងការងារនៅប្រទេសចំនួន៣ ព្រមទាំងចូលរួមកិច្ចប្រជុំកំពូល CICA
* ជំនួបមេដឹកនាំកំពូល៖ កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីជប់លៀងផ្លូវការជូន លោក ឡេ មិញហ៊ឹង នាយករដ្ឋមន្រ្តីវៀតណាម
* វិភាគអន្តរជាតិ៖ ដ្រូនបំពាក់ម៉ាស៊ីនយន្តហោះ៖ ពេជ្ឈឃាដថ្មីក្នុងសង្រ្គាមអ៊ុយក្រែន
* អាមេរិក ប្រកាសទណ្ឌកម្មលើតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ប៉ុន្មានម៉ោងក្រោយអតីតចៅក្រមស្ថាប័ននេះ ឈ្នះពានរង្វាន់ណូបែល
* ម៉ាឡេស៊ី ប្រកាសកញ្ចប់ថវិកាជាតិឆ្នាំ២០២៧ ជាង ១១២ ពាន់លានដុល្លារ ដើម្បីសម្រាលបន្ទុកជីវភាព និងរុញច្រានបច្ចេកវិទ្យា
* គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ប្រកាសពីកាលបរិច្ឆេទដាក់ពាក្យសុំបំពេញកាតព្វកិច្ចយោធា នឹងបន្តចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៧ ខែតុលា
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការធានាការពារបរិយាកាសវិនិយោគ និងប្រកាសធ្វើជាដៃគូជាមួយវិស័យឯកជននៅគ្រប់ដំណាក់កាល
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

កាកបាទក្រហមកម្ពុជា ផ្សព្វផ្សាយខ្លឹមសារ «ម ស្មើ ម» និងគោលដៅ ៩៥-៩៥-៩៥ នៃមេរោគអេដស៍/ជំងឺអេដស៍ ដល់សិស្ស-និស្សិត និងអ្នកស្ម័គ្រចិត្ដមកពីតាមមូលដ្ឋាននានា នៅរាជធានីភ្នំពេញ

30-09-2026 23:12

(ភ្នំពេញ)៖ សិស្ស-និស្សិត ជាយុវជនកាកបាទក្រហមកម្ពុជា អ្នកស្ម័គ្រចិត្ដ មកពីមជ្ឈដ្ឋានចម្រុះ ប្រមាណជាង ២០០នាក់ ក្នុងនោះមានអ្នកស្ម័គ្រចិត្ដមកពីខណ្ឌដូនពេញ នៅមូលដ្ឋានភ្នំពេញថ្មី និស្សិតមកពីសាកលវិទ្យាល័យចំនួន២​ និងវិទ្យាល័យចំនួនពីរនៅរាជធានីភ្នំពេញ មកទទួលចំណេះពីខ្លឹមសារ «ម ស្មើ ម» និងគោលដៅ៩៥-៩៥-៩៥នៃមេរោគអេដស៍- ជំងឺអេដស៍ ពីក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៃទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ដែលដឹកនាំដោយផ្ទាល់ពីលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទីកាកបាទក្រហមកម្ពុជា នាទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា។

តាមការបញ្ជាក់របស់លោកស្រី ម៉ែន នារីសោភ័គ បានឱ្យដឹងថា គោលបំណងនៃការរៀបចំពិធីអប់រំផ្សព្វផ្សាយស្តីពី «ម ស្មើ ម» និងគោលដៅ ៩៥-៩៥-៩៥ នៃមេរោគអេដស៍/ជំងឺអេដស៍ ជូនដល់អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា គឺដើម្បី «លើកកម្ពស់ការយល់ដឹង ខ្លឹមសារ ម ស្មើ ម និង៩៥-៩៥-៩៥ នៃមេរោគអេដស៍/ជំងឺអេដស៍នៅកម្ពុជា» និងចង់បំផុសគំនិត និងបញ្ជ្រៀបពីអត្ថប្រយោជន៍ និងចំណុចគួរស្វែងយល់បន្ថែម ពិសេសការបង្ការ ការពារ ពីមេរោគអេដស៍ /ជំងឺអេដស៍ ដល់សិស្ស-និស្សិតឱ្យបានកាន់តែច្រើន។ ពិសេសជាងនេះទៅទៀត ដើម្បីត្រៀមលក្ខណៈ និងចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការដ៏ធំ «ម ស្មើ ម» លើកទី៥នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ។

លោកស្រីអគ្គលេខាធិការរងទី១ បានលើកឡើងទៀតថា យុវជនគឺជាកម្លាំង ចលករដ៏មានឥទ្ធិពល ក្នុងការចូលរួមលុបបំបាត់ការរើសអើង និងការរីករាលដាលនៃមេរោគអេដស៍នៅក្នុងសង្គម។ ដូច្នេះលោកស្រីបានលើកទឹកចិត្តឱ្យសិស្ស-និស្សិតទាំងអស់ យកចិត្តទុកដាក់ក្រេបជញ្ជក់ចំណេះដឹងពីកម្មវិធីនេះ ដើម្បីយកទៅធ្វើការផ្សព្វផ្សាយបន្តទៅកាន់មិត្តភក្តិ គ្រួសារ និងសហគមន៍ ក្នុងស្មារតីរួមគ្នាឆ្ពោះទៅសម្រេចឱ្យបាននូវគោលដៅគ្មានអ្នកឆ្លងមេរោគអេដស៍ថ្មីនៅកម្ពុជា។

លោកស្រី ម៉ែន នារីសោភ័គ បានគូសបញ្ជាក់កាន់តែច្បាស់ទៀតថា «ក្រោយពីយើងបានរំលេចនូវខ្លឹមសារ «ម ស្មើ ម» ដែលមានន័យថា «មិនរកឃើញ ស្មើ មិនចម្លង» ៩៥-៩៥-៩៥ នៃមេរោគអេដស៍/ជំងឺអេដស៍ គឺជាយុទ្ធសាស្ត្រសកលដែលកម្ពុជាកំពុងអនុវត្ត ដោយទី១ គឺ ៩៥% នៃអ្នកផ្ទុកមេរោគអេដស៍បានដឹងពីស្ថានភាពឆ្លងរបស់ខ្លួន, ទី២ គឺ ៩៥% នៃអ្នកដឹងពីស្ថានភាពបានទទួលការព្យាបាលដោយថ្នាំ ARV និងទី៣ គឺ៩៥% នៃអ្នកទទួលការព្យាបាល មានកម្រិតមេរោគធ្លាក់ចុះទាបបំផុត (សម្រេចបាន ម ស្មើ ម) ឃើញថាសិស្ស-និស្សិតមានការយល់ដឹងបានកាន់តែច្បាស់ជាងមុន ព្រោះថាការរៀបចំនេះគឺយើងបានធ្វើឡើងជាលើកទី៥ហើយ តាមរូបភាព និងតាមទីតាំង នៃមជ្ឈដ្ឋានផ្សេងៗកាលពីកន្លងទៅ»។

ក្នុងឱកាសអប់រំផ្សព្វផ្សាយនេះ ក៏មានបង្ហាញលម្អិតបន្ថែមពីអត្ថន័យនិងអត្ថប្រយោជន៍នៃ «ម ស្មើ ម» និង៩៥-៩៥-៩៥ នៃមេរោគអេដស៍/ជំងឺអេដស៍ ជូនដល់សិស្ស-និស្សិត និងអ្នកស្ម័គ្រចិត្ដផងដែរ ពីលោកបណ្ឌិត វ៉ា សុភ័ក្រ្ត ប្រធានការិយាល័យការពារជំងឺឆ្លង និងមិនឆ្លងនៃកាកបាទក្រហមកម្ពុជា និងជាលេខាធិការក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ។

ជាមួយគ្នានោះលោកស្រី ព្រំ ដាលីស អ្នកគ្រប់គ្រងកម្មវិធីបណ្ដាញអ្នករស់នៅជាមួយមេរោគអេដស៍ ក៏បានចែករំលែកបទពិសោធន៍ជាក់ស្ដែង ដោយបានរៀបរាប់ពីដំណើរជីវិត និងការតស៊ូព្យាបាលដោយថ្នាំ ARV រហូត
ទទួលបានលទ្ធផល «ម ស្មើ ម» ដែលអាចរស់នៅ មានសុខភាពល្អ និងមានសុភមង្គលក្នុងសង្គមដោយគ្មានការចម្លង។ នេះជាសក្ខីភាពមួយដ៏រស់រវើក បង្ហាញថាអេដស៍លែងជាឧបសគ្គនៃការរស់នៅទៀតហើយ ប្រសិនបើយើង
ទទួលបានការព្យាបាលត្រឹមត្រូវ។ លោកស្រីក៏បានស្នើឱ្យគ្រប់មជ្ឈដ្ឋានទាំងអស់ ឈប់រើសអើងអ្នកជំងឺអេដស៍-អ្នកផ្ទុកមេរោគអេដស៍ ហើយបើជួបអ្នកជំងឺអេដស៍- អ្នកផ្ទុកមេរោគអេដស៍ ក៏ឈប់ហៅគាត់អ្នកកើតអេដស៍ អ្នកផ្ទុកមេរោគអេដស៍។

សូមជម្រាបថាការអប់រំផ្សព្វផ្សាយខាងលើនេះ ក៏មានកម្មវិធីសំណួរចម្លើយសម្រាប់ចូលរួម ដើម្បីបញ្ជាក់សារជាថ្មី និងបកស្រាយចម្ងល់ជុំវិញប្រធានខាងលើ ហើយក៏ជាការត្រៀមលក្ខណៈជាស្រេច ក្នុងការចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការដ៏ធំ «ម ស្មើ ម» លើកទី៥នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ។ មុននឹងបញ្ចប់កម្មវិធីកាកបាទក្រហមកម្ពុជា ក៏បានប្រគល់ប័ណ្ណសរសើរ ប័ណ្ណថ្លែងអំណរគុណ និងវត្ថុអនុស្សាវរីយ៍ជូនដល់ លោកស្រី ព្រំ ដាលីស ដែលបានខិតខំប្រឹងប្រែងក្នុងសកម្មភាពមនុស្សធម៌នេះ និងវត្ថុអនុស្សាវរីយ៍លើកទឹកចិត្តដល់អ្នកចូលរួមសួរនិងឆ្លើយសំណួរពីកម្មវិធីផងដែរ៕