* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានអញ្ជើញទៅដល់ប្រទេសអាស៊ែបៃហ្សង់ដោយសុវត្ថិភាព
* មេដឹកនាំ UN និង EU ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទី លើអាកាសយានដ្ឋានរបស់អារ៉ាប៊ីសាអូឌីត
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ចំណុចមួយចំនួនឆ្លើយតបទៅលោក អ៊ុំ សំអាន វិញហើយសង្ឃឹមថាលោក និងក្រុមការងារ នឹងមកជជែកគ្នានៅប្រទេសកម្ពុជាលើបញ្ហាព្រំដែន
* អ្នកវិភាគចៅចាក់ស្មុក៖ តើ អ៊ុំ សំអាន កំសាកញី ខ្លាចការស្លាប់ ឬគ្មានភស្តុតាងត្រឹមត្រូវនិងគ្រប់គ្រាន់លើបង្គោលព្រំដែនលេខ ៥២ ដល់ ៥៩, បានជាមិនហ៊ានចូលស្រុក?
* លោក ដូណាល់ ត្រាំ ព្រលយថាសហរដ្ឋអាមេរិកអាចនឹងចូលរួមក្នុងប្រតិបត្តិការរបស់អារ៉ាប៊ីសាអូឌីត ប្រឆាំងក្រុមហ៊ូទីនៅយេម៉ែន
* តម្លៃប្រេងឥន្ធនៈលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២១ ខែតុលា៖ សាំងធម្មតា ៥៣៥០រៀល និងម៉ាស៊ូត ៥៥៥០រៀលក្នុង១លីត្រ
* អាជ្ញាធរអារ៉ាប៊ីសាអូឌីត៖ ការវាយប្រហាររបស់ក្រុមហ៊ូទីលើអាកាសយានដ្ឋាន Riyadh សម្លាប់មនុស្ស ១២នាក់
* លោក ត្រាំ ជំរុញឱ្យអ៊ុយក្រែនរើសមេដឹកនាំថ្មីជំនួសលោក ហ្សេលេនស្គី ក្នុងជម្លោះជុំវិញកិច្ចព្រមព្រៀងប្រេងម៉ាស៊ូតជាមួយរុស្ស៉ី
* WHO មិនទាន់ប្រាកដទេថាតើអ្វីទៅបង្កជាជំងឺរលាកសួត ដែលសម្លាប់បុគ្គលិកមន្ទីរពិសោធន៍ម្នាក់ នៅរុស្ស៉ី
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកមរណទុក្ខ ចំពោះមរណភាពរបស់ ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ថ្ងៃភ្ជុំធំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ វាយប្រហារប្រទេសប៉ាណាម៉ា បង្កការបំផ្លិចបំផ្លាញចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់គ្រប់បក្សនយោបាយ កុំធ្វើសកម្មភាពវាយបំបាក់ទឹកចិត្តកងទ័ព! (Video inside)

01-10-2026 11:53

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវដល់គ្រប់គណបក្សនយោបាយ និងអ្នកនយោបាយ ឱ្យយកចិត្តទុកដាក់លើផលប្រយោជន៍ជាតិ និងជៀសវាងការធ្វើសកម្មភាព ឬការលើកឡើងណាមួយដែលអាចប៉ះពាល់ ដល់ទឹកចិត្តរបស់កងទ័ព។

ការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្ដេចមហាបវរធិបតីអញ្ជើញចូលរួម សម្ពោធផ្លូវជាតិលេខ១០ តភ្ជាប់បាត់ដំបង-ពោធិ៍សាត់-កោះកុង នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា «សូមផ្ញើរសារទៅពួកមួយក្រុមដែលបានដឹងរឿងជាច្រើនហើយ ប៉ុន្ដែព្យាយាមយកការបំផ្លៃ ដើម្បីវាយប្រហារ ខ្ញុំបានប្រាប់ថា ធ្វើអ្វីធ្វើទៅ ប៉ុន្ដែពេលម៉ោងនេះជាម៉ោង ដែលប្រទេសជាតិទាំងមូល រងការឈ្លានពាន និងជាពេលដែលត្រូវការប៉ូលីស ទាហាន ឈរការពារទឹកដីត្រៀមលក្ខខណៈ ធ្វើអ្វីក៏ធ្វើទៅប៉ុន្ដែកុំធ្វើអ្វីដែលប៉ះពាល់ ដល់ទឹកចិត្តពលរដ្ឋ ឬប៉ះពាល់ដល់ទឹកចិត្តកងទ័ព ពិសេសការយកព័ត៌មានមិនពិតយកមកបំភ្លៃនេះឯង»។

សម្តេចមហាបវរធិបតីបានថ្លែងបញ្ជាក់ថា ជាក់ស្ដែងដូចជាការលើកឡើងបំភ្លៃថា ទាហានកម្ពុជាត្រូវបានបាញ់ស្លាប់ជារៀងរាល់ថ្ងៃជាដើម សូមបញ្ជាក់ថា មិនមានហេតុការណ៍ទាំងនេះកើតឡើងនោះទេ [......]។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា អ្នកដឹកនាំនយោបាយចាស់វស្សាម្នាក់ ពេលដែលយើងកំពុងមានបញ្ហាសង្គ្រាម ហេតុអ្វីពេលគេផ្លោងមកកាន់ផ្ទះសម្បែងប្រជាពលរដ្ឋ ចូលវត្តអារាម អត់មាននិយាយសោះ? ប៉ុន្ដែពេលគេចោទថា កម្ពុជាបានបាញ់ចូលទៅ ផ្ទះសម្បែងពលរដ្ឋស៊ីវិលរបស់គេ បែរជាគាំទ្រ និងលើកយកសម្ដីគេមកវាយប្រហារកងទ័ពកម្ពុជា។ ខណៈដែលទ័ព មេទ័ព យើងមិនមានបំណងបាញ់ទៅផ្ទះសម្បែងពលរដ្ឋស៊ីវិលរបស់គេឡើយ គឺបាញ់តែលើមូលដ្ឋានយោធាប៉ុណ្ណោះ ការបាញ់នេះទៀតសោតក៏ធ្វើឡើង បន្ទាប់ពីពេលគេបាញ់ប្រហារមកកម្ពុជាមុនតែប៉ុណ្ណោះ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នេះជាការចោទប្រកាន់ដោយអយុតិធម៌ និងអាក្រក់ ដែលស្មើនឹងខ្លួនជាខ្មែរ ប៉ុន្ដែបែរជាទៅវាយប្រហារកងទ័ពខ្មែរខ្លួនឯង យកពាក្យរបស់គេមកវាយប្រហារប្រទេសខ្លួន ប្រជាជន និងកងទ័ពខ្លួន ដែលនេះជាអំពើក្បត់ជាតិដ៏ធ្ងន់មួយ [......]៕