* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានអញ្ជើញទៅដល់ប្រទេសអាស៊ែបៃហ្សង់ដោយសុវត្ថិភាព
* មេដឹកនាំ UN និង EU ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទី លើអាកាសយានដ្ឋានរបស់អារ៉ាប៊ីសាអូឌីត
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ចំណុចមួយចំនួនឆ្លើយតបទៅលោក អ៊ុំ សំអាន វិញហើយសង្ឃឹមថាលោក និងក្រុមការងារ នឹងមកជជែកគ្នានៅប្រទេសកម្ពុជាលើបញ្ហាព្រំដែន
* អ្នកវិភាគចៅចាក់ស្មុក៖ តើ អ៊ុំ សំអាន កំសាកញី ខ្លាចការស្លាប់ ឬគ្មានភស្តុតាងត្រឹមត្រូវនិងគ្រប់គ្រាន់លើបង្គោលព្រំដែនលេខ ៥២ ដល់ ៥៩, បានជាមិនហ៊ានចូលស្រុក?
* លោក ដូណាល់ ត្រាំ ព្រលយថាសហរដ្ឋអាមេរិកអាចនឹងចូលរួមក្នុងប្រតិបត្តិការរបស់អារ៉ាប៊ីសាអូឌីត ប្រឆាំងក្រុមហ៊ូទីនៅយេម៉ែន
* តម្លៃប្រេងឥន្ធនៈលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២១ ខែតុលា៖ សាំងធម្មតា ៥៣៥០រៀល និងម៉ាស៊ូត ៥៥៥០រៀលក្នុង១លីត្រ
* អាជ្ញាធរអារ៉ាប៊ីសាអូឌីត៖ ការវាយប្រហាររបស់ក្រុមហ៊ូទីលើអាកាសយានដ្ឋាន Riyadh សម្លាប់មនុស្ស ១២នាក់
* លោក ត្រាំ ជំរុញឱ្យអ៊ុយក្រែនរើសមេដឹកនាំថ្មីជំនួសលោក ហ្សេលេនស្គី ក្នុងជម្លោះជុំវិញកិច្ចព្រមព្រៀងប្រេងម៉ាស៊ូតជាមួយរុស្ស៉ី
* WHO មិនទាន់ប្រាកដទេថាតើអ្វីទៅបង្កជាជំងឺរលាកសួត ដែលសម្លាប់បុគ្គលិកមន្ទីរពិសោធន៍ម្នាក់ នៅរុស្ស៉ី
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកមរណទុក្ខ ចំពោះមរណភាពរបស់ ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ថ្ងៃភ្ជុំធំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ វាយប្រហារប្រទេសប៉ាណាម៉ា បង្កការបំផ្លិចបំផ្លាញចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យយកបញ្ហាទឹកជំនន់ សិក្សាអំពីទីទួលសុវត្ថិភាព និងការទាញយកទឹកទុកប្រើប្រាស់ពេលរាំងស្ងួត (Video inside)

01-10-2026 12:06

(ពោធិ៍សាត់)៖ ពីលើវេទិកាក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តទាំងអស់ យកបញ្ហាដែលកំពុងជួបប្រទះដោយសារគ្រោះទឹកជំនន់ សិក្សាអំពីទីទួលសុវត្ថិភាព និងការទាញយកទឹកដែលជន់ទុកសម្រាប់ប្រើប្រាស់នៅពេលមានបញ្ហាជួបគ្រោះរាំងស្ងួត នៅពេលខាងមុខ។

ក្នុងឱកាសអញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ តភ្ជាប់រវាងខេត្តបាត់ដំបង-ពោធិ៍សាត់-កោះកុង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ផ្អែកតាមការសិក្សាព្យាករណ៍របស់វិទ្យាស្ថានមួយនៅសហរដ្ឋអាមេរិក បានវាយតម្លៃថា នៅពេលខាងមុខពិភពលោកនឹងរងបាតុភូតអែលនីញ៉ូ ដែលធ្វើឡើងកម្ដៅខ្លាំង និងគ្មានភ្លៀងធ្លាក់ ហើយប្រឈមជាមួយគ្រោះរាំងស្ងួត ដូច្នេះហើយត្រូវយកបញ្ហាទឹកជន់ខ្លាំងនេះ ជាឱកាសទាញស្ដុកទឹកទុកសម្រាប់ប្រើប្រាស់នៅពេលដែលជួបគ្រោះរាំងស្ងួត។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «យើងមិនអបអរជាមួយទឹកជន់លិចលង់នោះទេ ប៉ុន្ដែគេថាក្នុងគ្រោះមានលាភ ព្រោះនៅក្នុងពេល៦ខែទៅមុខគេព្យាករណ៍នូវ បាតុភូតអែលនីញ៉ូ គ្រោះរាំងស្ងួតរយៈពេលវែង អាកាសធាតុឡើងក្ដៅ ដែលអាចមានមនុស្សស្លាប់៤៥លាននាក់នៅទូទាំងពិភពលោក ក្នុងរយៈពេល៦ខែខាងមុខ ដូច្នេះនឹងប្រឈមជាមួយគ្រោះអត់ទឹក អ៊ីចឹងនៅពេលធ្លាក់ភ្លៀងមកមួយថ្ងៃ៥០លានម៉ែត្រគូប ប្រៀបដូចជាការជួយបំពេញអាងស្ដុក ហើយរកវិធីទប់ដើម្បីការពារកម្ដៅ»។

បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា, ដោយសារស្ថានភាពភ្លៀងធ្លាក់ខ្លាំងបន្ដបន្ទាប់ មកទល់ពេលនេះធ្វើឲ្យអាងស្ដុកជាច្រើនបានពេញ រហូតកន្លែងខ្លះត្រូវបង្ហៀរចេញ ដូច្នេះត្រូវវិធីសាស្ដ្រណាដើម្បីទប់ទឹកដែលពេញនៅក្នុងអាងស្ដុក សម្រាប់ប្រើប្រាស់នៅពេលខាងមុខ។ សម្ដេចបន្ដថា ក្នុងគ្រោះទាំងអស់ដែលកើតមានឡើង គឺជាឱកាសសម្រាប់វាយតម្លៃអំពីសមត្ថភាពខ្លួនឯង និងពង្រឹងខ្លួនទៅថ្ងៃមុខកុំឲ្យជួបបញ្ហា។

ក្រៅពីការណែនាំឲ្យទាញទឹកស្ដុកទុកសម្រាប់ប្រើប្រាស់ហើយនោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំផងដែរដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរ ត្រូវយកឱកាសស្ថានភាពទឹកជំនន់ ដើម្បីសិក្សារកទីទួលសុ​វត្ថិភាពសម្រាប់ថ្ងៃខាងមុខក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ព្រោះស្ថានភាពទឹកជំនន់ខ្លាំងអាចដឹងច្បាស់អំពីតំបន់ណាដែលមានសុវត្ថិភាព។ ដោយឡែក ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវត្រៀមក្នុងការស្ដារឡើងវិញផ្លូវដែលរងនូវការខូចខាត៕