* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានអញ្ជើញទៅដល់ប្រទេសអាស៊ែបៃហ្សង់ដោយសុវត្ថិភាព
* មេដឹកនាំ UN និង EU ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទី លើអាកាសយានដ្ឋានរបស់អារ៉ាប៊ីសាអូឌីត
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ចំណុចមួយចំនួនឆ្លើយតបទៅលោក អ៊ុំ សំអាន វិញហើយសង្ឃឹមថាលោក និងក្រុមការងារ នឹងមកជជែកគ្នានៅប្រទេសកម្ពុជាលើបញ្ហាព្រំដែន
* អ្នកវិភាគចៅចាក់ស្មុក៖ តើ អ៊ុំ សំអាន កំសាកញី ខ្លាចការស្លាប់ ឬគ្មានភស្តុតាងត្រឹមត្រូវនិងគ្រប់គ្រាន់លើបង្គោលព្រំដែនលេខ ៥២ ដល់ ៥៩, បានជាមិនហ៊ានចូលស្រុក?
* លោក ដូណាល់ ត្រាំ ព្រលយថាសហរដ្ឋអាមេរិកអាចនឹងចូលរួមក្នុងប្រតិបត្តិការរបស់អារ៉ាប៊ីសាអូឌីត ប្រឆាំងក្រុមហ៊ូទីនៅយេម៉ែន
* តម្លៃប្រេងឥន្ធនៈលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២១ ខែតុលា៖ សាំងធម្មតា ៥៣៥០រៀល និងម៉ាស៊ូត ៥៥៥០រៀលក្នុង១លីត្រ
* អាជ្ញាធរអារ៉ាប៊ីសាអូឌីត៖ ការវាយប្រហាររបស់ក្រុមហ៊ូទីលើអាកាសយានដ្ឋាន Riyadh សម្លាប់មនុស្ស ១២នាក់
* លោក ត្រាំ ជំរុញឱ្យអ៊ុយក្រែនរើសមេដឹកនាំថ្មីជំនួសលោក ហ្សេលេនស្គី ក្នុងជម្លោះជុំវិញកិច្ចព្រមព្រៀងប្រេងម៉ាស៊ូតជាមួយរុស្ស៉ី
* WHO មិនទាន់ប្រាកដទេថាតើអ្វីទៅបង្កជាជំងឺរលាកសួត ដែលសម្លាប់បុគ្គលិកមន្ទីរពិសោធន៍ម្នាក់ នៅរុស្ស៉ី
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកមរណទុក្ខ ចំពោះមរណភាពរបស់ ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ថ្ងៃភ្ជុំធំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ វាយប្រហារប្រទេសប៉ាណាម៉ា បង្កការបំផ្លិចបំផ្លាញចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ពីសារៈសំខាន់នៃផ្លូវជាតិលេខ១០ ដែលរួមចំណែកជួយកាត់បន្ថយចម្ងាយធ្វើដំណើរ និងដឹកជញ្ជូនតភ្ជាប់តំបន់ភ្នំទៅសមុទ្រ (Video inside)

01-10-2026 12:24

(ពោធិ៍សាត់)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងគូសបញ្ជាក់ពីអត្ថប្រយោជន៍ដ៏ធំធេងនៃគម្រោងសាងសង់ផ្លូវជាតិលេខ១០ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយចម្ងាយផ្លូវធ្វើដំណើរ និងដឹកជញ្ជូនតភ្ជាប់តំបន់ភ្នំទៅសមុទ្រ, ផ្លូវនេះនឹងជួយកាត់បន្ថយចម្ងាយប្រមាណ ៣០៦គីឡូម៉ែត្រ ប្រសិនបើគិតពីខេត្តបាត់ដំបង ទៅខេត្តកោះកុង ពីខេត្តពោធិ៍សាត់ ទៅខេត្តកោះកុង នឹងកាត់បន្ថយបានប្រមាណ ២៣០គីឡូម៉ែត្រ និងប្រមាណ ៣៧២គីឡូម៉ែត្រ ប្រសិនបើគិតពីខេត្តប៉ៃលិន ទៅខេត្តកោះកុង។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦នេះ នាឱកាសដែលសម្តេច និងលោក ជាំង ណាន ភារធារីស្ថានទូតចិនប្រចាំនៅ​កម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ​១០ ដែលជាផ្លូវតភ្ជាប់រវាងខេត្តបាត់ដំបង-ពោធិ៍សាត់-កោះកុង។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ផ្លូវជាតិលេខ១០នេះ ត្រូវបានសាងសង់ជាប្រភេទផ្លូវ DBST និងជាប្រទេសផ្លូវចាក់បេតុងសរសៃដែកដែលមាន ២គន្លងទៅមក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ, ផ្លូវនេះក៏មានការសាងសង់ស្ពានខ្ពស់ជាងគេនៅកម្ពុជាដែលមានកម្ពស់ ៩០ម៉ែត្រ នឹងត្រូវបានប្រសិទ្ធនាមថា «ស្ពានតេជោសន្តិភាពឫស្សីជ្រុំ» ដើម្បីគោរពដឹងគុណដ៏ជ្រាលជ្រៅដល់វីរៈភាពរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ចំពោះការបង្រួបបង្រួមជាតិ និងដឹកនាំប្រទេសពីបាតដៃទទេ រហូតមានការអភិវឌ្ឍលើគ្រប់វិស័យ។

ជុំវិញការសាងសង់ផ្លូវជាតិលេខ១០នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «គម្រោងខ្សែផ្លូវជាតិលេខ​ ១០​នេះ កាត់បន្ថយចម្ងាយការដឹកជញ្ជូនប្រមាណ ៣០៦គីឡូម៉ែត្រ ប្រសិនគិត​ពីខេត្តបាត់ដំបង ទៅខេត្តកោះកុង, ប្រមាណ ២៣០គីឡូម៉ែត្រ ប្រសិនគិតពីខេត្ត​ពោធិ៍​សាត់ ទៅខេត្តកោះកុង និងប្រមាណ ៣៧២គីឡូម៉ែត្រ ប្រសិនគិតពីខេត្តប៉ៃលិន ទៅ​ខេត្ត​កោះកុង នេះគឺជាចម្ងាយផ្លូវដែលត្រូវកាត់បន្ថយ»។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ទៀតថា ផ្លូវជាតិលេខ១០ ជាការតភ្ជាប់​តំបន់ភ្នំ ទៅតំបន់សមុទ្រ ពោលអ្នកខេត្តបាត់ដំបង ពោធិ៍សាត់ ចង់ទៅលេងសមុទ្រ មិនចាំបាច់ធ្វើដំណើរទៅភ្នំពេញ ដើម្បីវាងទៅសមុទ្រទៀតនោះឡើយ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រោមនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានធ្វើការបញ្ចប់សង្គ្រាមនៅតំបន់វាលវែង និងបានបង្កើតចក្ខុវិស័យកសាងហេដ្ឋារចនាសម្ព័ន្ធមកកាន់ស្រុកវាលវែង ដែលនេះគឺជាការផ្តល់ឱកាស ផ្តល់ក្តីសង្ឃឹមដល់ប្រជាពលរដ្ឋនៅតំបន់នេះផងដែរ។

សូមបញ្ជាក់ដែរថា ផ្លូវជាតិលេខ១០ មានប្រវែងសរុប ១៩៨,៥១៨គីឡូម៉ែត្រ ត្រូវបានបញ្ចប់ការសាងសង់ជាស្ថាពរនៅក្នុងអំឡុងខែឧសភា ឆ្នាំ២០២៥ បន្ទាប់ពីប្រើប្រាស់រយៈពេលសាងសង់ ៦៦ខែ។ ផ្លូវនេះតភ្ជាប់ពីផ្លូវជាតិលេខ៥៧-៧ ក្នុងខេត្តបាត់ដំបង ឆ្លងកាត់ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ៤៨ ក្នុងខេត្តកោះកុង ដោយសាងសង់ជាប្រភេទផ្លូវ DBST មានគន្លងរថយន្ត ២គន្លងទៅមក។

ផ្លូវជាតិលេខ១០ គឺជាខ្សែផ្លូវយុទ្ធសាស្ត្រ និងជាសរសៃឈាមសេដ្ឋកិច្ចថ្មីរបស់កម្ពុជា ដែលតភ្ជាប់ខេត្តចំនួន ៣ គឺបាត់ដំបង ពោធិ៍សាត់ និងកោះកុង (តភ្ជាប់ពីភូមិភាគពាយ័ព្យ មកកាន់តំបន់ឆ្នេរសមុទ្រភាគនិរតី នៃប្រទេសកម្ពុជា) ព្រមទាំងភ្ជាប់ជាមួយផ្លូវជាតិសំខាន់ៗមួយចំនួនទៀត ការតភ្ជាប់នេះបានកាត់បន្ថយពេលវេលា និងចម្ងាយផ្លូវធ្វើដំណើរបានយ៉ាងច្រើន។ ខ្សែផ្លូវនេះបានបម្រើដល់ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនផ្ទៃក្នុង សម្រួលដល់ការដឹកជញ្ជូនផលិតផលទំនិញ កសិកម្ម និងការធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋ។ លើសពីនេះផ្លូវជាតិលេខ១០ ក៏បានរួមចំណែកលើកកម្ពស់សក្តានុពលទេសចរណ៍នៅតាមបណ្តោយផ្លូវ ដែលសម្បូរទៅដោយទេសភាពធម្មជាតិដ៏ទាក់ទាញផងដែរ៕