* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២.៥៧៣អង្គ/នាក់
* អាមេរិក ព្រមានបារាំង និងអាល្លឺម៉ង់ ឱ្យបញ្ចេញប្រេងម៉ាស៊ូតបម្រុង បើមិនចង់ប្រឈមបម្រាមនាំចេញពីវ៉ាស៊ីនតោន
* វិភាគអន្តរជាតិ៖ លោក ដូណាល់ ត្រាំ ដើរចូលក្នុងអន្ទាក់តៃវ៉ាន់របស់លោក ស៊ី ជីនពីង?
* Fresh Exclusive: វិបត្តិជាមេរៀន៖ សារបីសំខាន់ ពីសម្តេចបវរធិបតី ហ៊ុន ម៉ាណែត សម្រាប់ការកសាងភាពស៊ាំរបស់កម្ពុជា
* គ្រោះទឹកជំនន់ប៉ះពាល់ ១០ខេត្តក្នុងប្រទេសកម្ពុជា គ្រួសាររងគ្រោះកើនឡើងដល់ជាង ៨ ម៉ឺនគ្រួសារ ខណៈជំនួយសង្គ្រោះបន្ទាន់ត្រូវបានចាត់ចែងជាបន្តបន្ទាប់
* រដ្ឋាភិបាលទម្លាក់ថវិកា ១០៨លានដុល្លារ សម្រាប់អន្តរាគមន៍គាំពារសង្គម ឆ្លើយតបបន្ទាន់ចំពោះសម្ពាធសេដ្ឋកិច្ច ការកើនឡើងថ្លៃប្រេងឥន្ធនៈ និងវិបត្តិនានា
* ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់នៅចំណុចបង្គោលព្រំដែនលេខ២៧ ក្នុងភូមិថ្មរមៀលលិច ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសចាត់ទុកសម្តីលោក សម រង្ស៉ី ដែលបរិហារថាកងទ័ពខ្មែរយើងគឺជាទង្វើក្បត់ជាតិធ្ងន់ធ្ងរណាស់ !
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យកងទ័ពដែលអត់អាហារដល់ថ្នាក់ហូបអំបិលជាមួយបាយ ផ្ញើព័ត៌មានទៅសម្តេចតាមហ្វេសប៊ុក។ សម្តេចបានបញ្ជាក់ថា សម្តេចបានយកចិត្តទុកដាក់ខ្ពស់ណាស់លើកងទ័ព មិនឱ្យកងទ័ពអត់បាយនោះទេ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សង្គ្រាមឈ្លានពាននៅទល់ដែន ជាវេលាឱ្យកម្ពុជារៀនសូត្រពង្រឹងខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គ្រោះទឹកជំនន់ជាឱកាសឱ្យកម្ពុជាដកពិសោធន៍ដោះស្រាយបញ្ហា ហើយអាចទាញយកទឹកទុកប្រើប្រាស់ពេលមានការរាំងស្ងួត។
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

បណ្ឌិត កៅ ថាច និងភរិយា​ អញ្ជើញចូលរួមពិធីកាន់បិណ្ឌ​ទី៥​ នៅវត្តប្រាសាទគោកបេង ខេត្តព្រះវិហារ ឧទ្ទិសបុណ្យកុសល ជូនវីរកងទ័ពដ៏អង់អាចក្លាហាន ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិ និងមាតុភូមិ

01-10-2026 12:59

(ព្រះវិហារ)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោកស្រី សួរ សុខគីម បានដឹកនាំក្រុមគ្រួសារ និងសហការី អញ្ជើញចូលរួមពិធីកាន់បិណ្ឌទី៥​ នៅវត្តប្រាសាទគោកបេង ក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារនៅព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦។

នៅក្នុងឱកាសនោះ បណ្ឌិត កៅ ថាច និងលោកស្រី សួរ សុខគីម បានដឹកនាំក្រុមគ្រួសារ​ និងសហការី អញ្ជើញអុជទៀនធូបបូជា​ថ្វាយព្រះពុទ្ធបដិមា​ ក្រាបថ្វាយបង្គំប្រគេនចង្ហាន់ទេយ្យទានផ្សេងៗ​ និងបច្ច័យបួនចំពោះ ព្រះគ្រូចៅអធិការវត្ត​ និងព្រះភិក្ខុសង្ឃ ដើម្បីបង្សុកូលឧទ្ទិសមហាកុសលផលបុណ្យជូនចំពោះបុព្វការីជន​ ញាតកាទាំង៧សណ្ដាន និងវីរកងទ័ពដ៏អង់អាចក្លាហាន ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិ និងមាតុភូមិ។

ពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌ គឺជាមរតកវប្បធម៌ដ៏ថ្លៃថ្លារបស់ជាតិខ្មែរ ដែលឆ្លុះបញ្ចាំងពីគុណតម្លៃនៃការដឹងគុណ ការគោរពបុព្វបុរស និងសាមគ្គីភាពក្នុងសង្គម។ ការបន្តគោរពនិងប្រតិបត្តិពិធីបុណ្យប្រពៃណីនេះ គឺជាការចូលរួមថែរក្សា និងលើកស្ទួយអត្តសញ្ញាណវប្បធម៌ខ្មែរ និងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឱ្យបានគង់វង្ស និងបន្តពីជំនាន់មួយទៅជំនាន់មួយ៕