* អាជ្ញាធរអារ៉ាប៊ីសាអូឌីត៖ ការវាយប្រហាររបស់ក្រុមហ៊ូទីលើអាកាសយានដ្ឋាន Riyadh សម្លាប់មនុស្ស ១២នាក់
* លោក ត្រាំ ជំរុញឱ្យអ៊ុយក្រែនរើសមេដឹកនាំថ្មីជំនួសលោក ហ្សេលេនស្គី ក្នុងជម្លោះជុំវិញកិច្ចព្រមព្រៀងប្រេងម៉ាស៊ូតជាមួយរុស្ស៉ី
* WHO មិនទាន់ប្រាកដទេថាតើអ្វីទៅបង្កជាជំងឺរលាកសួត ដែលសម្លាប់បុគ្គលិកមន្ទីរពិសោធន៍ម្នាក់ នៅរុស្ស៉ី
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកមរណទុក្ខ ចំពោះមរណភាពរបស់ ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ថ្ងៃភ្ជុំធំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ វាយប្រហារប្រទេសប៉ាណាម៉ា បង្កការបំផ្លិចបំផ្លាញចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធ
* វិមានក្រឹមឡាំង៖ លោក ពូទីន ប្រាប់លោក ត្រាំ តាមទូរស័ព្ទថា ការចរចាសន្តិភាពអ៊ុយក្រែន មិនទាន់អាចចាប់ផ្តើមឡើងវិញភ្លាមៗបានទេ ដោយសារទីក្រុងកៀវ
* អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់, តួកគីយ៉េ, កាហ្សាក់ស្ថាន និងចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងការងារនៅប្រទេសចំនួន៣ ព្រមទាំងចូលរួមកិច្ចប្រជុំកំពូល CICA
* ជំនួបមេដឹកនាំកំពូល៖ កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីជប់លៀងផ្លូវការជូន លោក ឡេ មិញហ៊ឹង នាយករដ្ឋមន្រ្តីវៀតណាម
* វិភាគអន្តរជាតិ៖ ដ្រូនបំពាក់ម៉ាស៊ីនយន្តហោះ៖ ពេជ្ឈឃាដថ្មីក្នុងសង្រ្គាមអ៊ុយក្រែន
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

រដ្ឋមន្រ្តីសង្គមកិច្ច៖ រាជរដ្ឋាភិបាលកម្ពុជា បន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់ ជីវភាពរស់នៅ និងសុខុមាលភាពរបស់មនុស្សវ័យចាស់

01-10-2026 14:43

(ភ្នំពេញ)៖ លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ បានលើកឡើងថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញ នូវយុទ្ធសាស្ត្របញ្ចកោណ -ដំណាក់កាលទី១ ដោយបានផ្តោតការយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់ ជីវភាពរស់នៅ និងសុខុមាលភាពរបស់មនុស្សវ័យចាស់។

ការលើកឡើងរបស់លោករដ្ឋមន្រ្តីសង្គមកិច្ច បានធ្វើឡើងក្នុងឱកាសខួបលើកទី២៨ ទិវាមនុស្សចាស់កម្ពុជានិងទិវាមនុសចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ក្មងមានកម្លាំងនិងស្គាល់ផ្លូវ ឯចាស់មានបទពិសោធ » រៀបចំធ្វើនាថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ នាទីស្តីការក្រសួង។

លោករដ្ឋមន្រ្តីបានបន្ថែមថា ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ឆ្នាំនេះក៏មិនខុសពីឆ្នាំមុនៗដែរ គឺប្រារព្ធឡើង ក្នុងគោលបំណងលើកកម្ពស់កិច្ចគាំពារ ដ៏មានប្រសិទ្ធភាព សំដៅលើកស្ទួយសុខុមាលភាពរបស់មនុស្សវ័យចាស់ឱ្យកាន់តែប្រសើរឡើង និងបង្ហាញឱ្យឃើញអំពីតួនាទីដ៏សំខាន់ របស់មនុស្សវ័យចាស់ និងបុព្វការីជននៅក្នុងសង្គមជាតិ ដែលជាអ្នកបង្កើតធនធានដ៏មានសារៈប្រយោជន៍ ផ្តល់នូវចំណេះដឹង ចំណេះធ្វើ វប្បធម៌ ប្រពៃណី សាសនា ទំនៀមទម្លាប់ បន្សល់ទុកនូវកេរដំណែលដ៏ល្អផូរផង់ និងបទពិសោធយ៉ាង ច្រើនឥតគណនាសម្រាប់មនុស្សជំនាន់ក្រោយ។

តាមរយៈទិវាដ៏មានអត្ថន័យនេះ ក្នុងនាមក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ លោករដ្ឋមន្រ្តី ជា សុមេធី បានសំណូមពរ លើកិច្ចការសំខាន់ៗមួយចំនួន ដូចខាងក្រោម៖

១៖ បន្តជំរុញរៀបចំប្រារព្ធទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ជារៀងរាល់ឆ្នាំ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ

២៖ ជំរុញឱ្យមានការសិក្សាស្រាវជ្រាវ ដើម្បីរៀបចំលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងការលើកកម្ពស់សុខុមាលភាព និងកិច្ចគាំពារសិទ្ធិមនុស្សចាស់

៣៖ បន្តពង្រឹង និងពង្រីកសមាគមមនុស្សចាស់នៅតាមសហគមន៍ ឃុំ សង្កាត់ និងលើកទឹកចិត្តឱ្យមានការអប់រំ ផ្សព្វផ្សាយ និងបណ្តុះបណ្តាល អំពីការបង្កើតនិងគ្រប់គ្រងសមាគមមនុស្សចាស់ និងអន្តរជំនាន់ពហុមុខងារ

៤៖ សូមលើកទឹកចិត្តមនុស្សចាស់សកម្ម ឬមនុស្សចាស់ដែលនៅមានផលិតភាពការងារ នៅមាន សុខភាពល្អ ឱ្យបន្តចូលរួមចំណែកតាមរយៈ ការងារក្នុងប្រព័ន្ធ ការងារគ្មានប្រាក់ឈ្នួល និងការងារសង្គម ព្រមទាំងផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ

៥៖ ផ្តល់ការលើកទឹកចិត្តដល់អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ និងវិស័យឯកជន បន្តអនុវត្តគម្រោងនានាក្នុងទិសដៅ លើកស្ទួយសុខុមាលភាព និងសកម្មភាពរបស់មនុស្សចាស់នៅតាមសហគមន៍ ពិសេសជំរុញនិងលើកទឹកចិត្ត ក្នុងការបង្កើតមជ្ឈមណ្ឌលសហគមន៍ និងមជ្ឈមណ្ឌល
ថែទាំមនុស្សចាស់ដើម្បីផ្តល់សេវាថែទាំមនុស្សចាស់ប្រកបដោយជំនាញវិជ្ជាជីវៈត្រឹមត្រូវ

៦៖ សូមលើកទឹកចិត្តដល់ក្រសួង ស្ថាប័ន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ផ្តល់ឱកាសឱ្យមនុស្សចាស់ បានចូលរួមយ៉ាងពេញលេញ ដោយសេរី និងដោយសេចក្តីថ្លៃថ្នូរ ក្នុងសកម្មភាពសេដ្ឋកិច្ច-សង្គមនយោបាយ សាសនា គ្រួសារ និងសហគមន៍តាមលទ្ធភាពរបស់ពួកគាត់ និងរួមគ្នាផ្ដល់សេវាសម
ស្របជូនមនុស្សវ័យចាស់ ដើម្បីពួកគាត់មានសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត ព្រមទាំងត្រូវបណ្តុះបណ្តាលមនុស្សវ័យក្មេង ឱ្យមានចំណេះដឹង ដើម្បីមានលទ្ធភាពគ្រប់គ្រងដំណើរជីវិតរស់នៅមួយដែលបង្កើតផលផ្លែផ្កាប្រកបដោយផាសុខភាព សកម្ម និងសេចក្ដីថ្លៃថ្នូរ នៅពេលត្រៀម
ខ្លួនឈានដល់វ័យចាស់។

៧៖ សូមលោកយាយ លោកតា ព្រឹទ្ធាចារ្យ អ៊ំ ពូ មា មីងទាំងអស់សូមមេត្តាយកចិត្តទុកដាក់ថែទាំ សុខភាព តាមរយៈការធ្វើលំហាត់ប្រាណ និងធ្វើការពិនិត្យតាមដានសុខភាពជាទៀងទាត់ ដើម្បីរក្សាបាននូវសុខភាពមាំមួន ជៀសផុតពីជំងឺតម្កាត់ និងមានជន្មាយុយឺនយូរ បន្តធ្វើជាម្លប់ ជា
រៀមច្បង និងជាត្រីវិស័យតម្រង់ទិសសម្រាប់កូនចៅ និងធនធានមនុស្សជំនាន់ក្រោយ។

ក្នុងឱកាសនេះដែរ លោករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមសាស្ត្រាចារ្យ ងី ម៉េង ប្រធានកម្មវិធីជាតិសុខភាពភ្នែក និងជានាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត លោកនាយកមូលនិធិ ហ្វ្រេដហូឡូ លោកប្រធានប្រចាំប្រទេសនៃអង្គការការីតាសកម្ពុជា និងលោកនាយកប្រតិបត្តិអង្គការមនុស្សចាស់កម្ពុជា និងសប្បុរសជនទាំងអស់ដែលបានចូលរួមចំណែកក្នុងការរៀបចំកម្មវិធីអបអរសាទរ
ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិឆ្នាំ២០២៦នេះ ធ្វើឱ្យកម្មវិធីរបស់យើងប្រព្រឹត្តទៅដោយរលូន និងប្រកបដោយភាពអធឹកអធម៕