* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ
* លោក Macron រឹតបន្តឹងការរឹតត្បិតលើបាតុកម្មតវ៉ា បន្ទោសក្រុមឆ្វេងនិយមជ្រុលជាអ្នកនៅពីក្រោយភាពចលាចល
* ពលរដ្ឋភៀសសឹក ដែលអាចត្រឡប់ទៅផ្ទះវិញបាន រាជរដ្ឋាភិបាលជួយប្រាក់ចន្លោះ ២លានរៀល ទៅ២០លានរៀល សម្រាប់ជួសជុលផ្ទះរងការខូចខាត
* ប៉ូលិសថៃ បង្ក្រាបសម្បុកបណ្តាញឆបោកអនឡាញ និងល្បែងអនឡាញចិន ក្នុងវីឡាប្រណីតតម្លៃ ៤០លានបាត ចាប់ខ្លួនមនុស្ស ១៤នាក់
* រំលឹកប្រវត្តិសាស្ត្រ, សម្តេចតេជោ ហ៊ុន សែន៖ គ្មានជំនួប «សីហនុ-ហ៊ុន សែន» ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ដែរ, សម្ដេចជាតួអង្គសំខាន់ជាងគេ
* ថ្ងៃនេះ ជាខួប៣៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា, សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គគន្លឹះ និងសំខាន់បំផុត
* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អ្នកនាំពាក្យក្រសួងកសិកម្ម៖ គ្រោះទឹកជំនន់អាចប៉ះពាល់ បង្កជាផលវិបាកខ្លះដល់ប្រជាកសិករមួយចំនួន តែមិនប៉ះពាល់ដល់សន្តិសុខស្បៀង ឬការនាំចេញរបស់កម្ពុជាទេ (Video inside)

01-10-2026 14:58

(ភ្នំពេញ)៖ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថាគ្រោះទឹកជំនន់អាចប៉ះពាល់បង្កជាផលវិបាកខ្លះដល់ប្រជាកសិករមួយចំនួន តែមិនប៉ះពាល់ដល់សន្តិសុខស្បៀង ឬការនាំចេញរបស់កម្ពុជាទេ។

យោងតាមរបាយការណ៍របស់គណៈកម្មាការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថាចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៣០ ខែកញ្ញា បានឱ្យដឹងថា ចំនួនប្រជាពលរដ្ឋរងផលប៉ះពាល់បានកើនឡើងដល់ ៨០,៤៦០គ្រួសារ (កើនឡើង ៦,៥៣៨គ្រួសារ បើធៀបនឹងថ្ងៃម្សិលមិញ)។ ក្នុងនោះមានផ្ទះសម្បែងរងផលប៉ះពាល់ចំនួន ៦៨,៣៣៤ខ្នង និងគ្រួសារដែលត្រូវ បានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពមានចំនួន ៨,០៤២គ្រួសារ។ ជាមួយគ្នានេះ ផ្ទៃដីបង្កបង្កើនផលស្រូវរបស់ប្រជាកសិករត្រូវបានទឹកជន់លិចអស់ប្រមាណ ១៥៦,១២៥ហិកតា។

អ្នកនំាពាក្យក្រសួងកសិកម្ម បញ្ជាក់ថា គ្រោះទឹកជំនន់អាចប៉ះពាល់ដល់ដំណាំបងប្អូនប្រជាកសិករ ប៉ុន្តែផលប៉ះពាល់ខុសពីការខូចខាត ដោយសារតែជាទូទៅគ្រោះទឹកជំនន់បើសិនជាយូរអាចប្រឈមនឹងការខូចខាត ប៉ុន្តែបើសិនជាវារយៈពេលខ្លីទេការប៉ះពាល់មួយចំនួនមិនដល់ការខូចខាតទេ។

លោក បន្តថា «បើតាមបទពិសោធន៍ដែលយើងធ្វើកន្លងមកនោះ ការខូចខាត់ជាក់ស្ដែងគឺមានទំហំតូចជាងផលប៉ះពាល់ឆ្ងាយ មានសំណួរសួរថាតើយើងមានការព្រួយអារម្មណ៍អត់? ឧទាហរណ៍ថាការនាំចេញរបស់យើង យើងរំពឹងថានាំចេញអង្ករច្រើនតើថាផលប៉ះពាល់នេះវាចេះឥទ្ធិពលមកដល់វិស័យស្រូវអង្ករយើងដែរឬទេ? ទំហំនៃផលប៉ះពាល់ បើធៀបទៅនឹងផ្ទៃដីផលិតកម្មដំណាំស្រូវនៅក្នុងរដូវវស្សារបស់យើង មានប្រហែលជា ៣លានហិកតា អញ្ចឹងបើយើងនិយាយលេខមូលផលប៉ះពាល់នេះវាប៉ះពាល់ប្រហែលជា ៥%នៃផ្ទៃដីផលិតកម្មយើងរដូវវស្សាប៉ុណ្ណោះ»។

ជាការវាយតម្លៃបឋម លោក ឃឹម ហ្វីណង់ បញ្ជាក់ថា ការខូចខាតអាចនៅកម្រិតទាបជាង ៥% ដូច្នេះមិនធ្វើឱ្យប៉ះពាល់ដល់សន្ដិសុខស្បៀង ឬការនាំចេញស្រូវ-អង្កររបស់កម្ពុជានោះទេ។ លោក បានគូសបញ្ជាក់ដូច្នេះថា «ក្រសួងជឿជាក់ថាគ្រោះធម្មជាតិនេះប៉ះពាល់បង្កជាផលពិបាកដល់បងប្អូនប្រជាកសិករកម្រិតបុគ្គល តែមិនប៉ះពាល់ដល់សន្តិសុខស្បៀងរបស់កម្ពុជាហើយក៏មិនប៉ះពាល់ដល់ការនាំចេញរបស់កម្ពុជាទេ ប្រាកដណាស់អ្វីដែលប៉ះពាល់ដល់បងប្អូនប្រជាកសិករ នេះជាយន្តការពីក្រសួងកសិកម្មគឺយើងមានការត្រៀមនៅពូជស្រូវ ដើម្បីជួយដល់កសិករសម្រាប់អ្នកដែលត្រូវដាំឡើងវិញ ហើយមានទឹកគ្រប់គ្រាន់ដើម្បីដាំឡើងវិញ»៕