* លោក ដូណាល់ ត្រាំ ព្រលយថាសហរដ្ឋអាមេរិកអាចនឹងចូលរួមក្នុងប្រតិបត្តិការរបស់អារ៉ាប៊ីសាអូឌីត ប្រឆាំងក្រុមហ៊ូទីនៅយេម៉ែន
* តម្លៃប្រេងឥន្ធនៈលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២១ ខែតុលា៖ សាំងធម្មតា ៥៣៥០រៀល និងម៉ាស៊ូត ៥៥៥០រៀលក្នុង១លីត្រ
* អាជ្ញាធរអារ៉ាប៊ីសាអូឌីត៖ ការវាយប្រហាររបស់ក្រុមហ៊ូទីលើអាកាសយានដ្ឋាន Riyadh សម្លាប់មនុស្ស ១២នាក់
* លោក ត្រាំ ជំរុញឱ្យអ៊ុយក្រែនរើសមេដឹកនាំថ្មីជំនួសលោក ហ្សេលេនស្គី ក្នុងជម្លោះជុំវិញកិច្ចព្រមព្រៀងប្រេងម៉ាស៊ូតជាមួយរុស្ស៉ី
* WHO មិនទាន់ប្រាកដទេថាតើអ្វីទៅបង្កជាជំងឺរលាកសួត ដែលសម្លាប់បុគ្គលិកមន្ទីរពិសោធន៍ម្នាក់ នៅរុស្ស៉ី
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកមរណទុក្ខ ចំពោះមរណភាពរបស់ ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ថ្ងៃភ្ជុំធំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ វាយប្រហារប្រទេសប៉ាណាម៉ា បង្កការបំផ្លិចបំផ្លាញចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធ
* វិមានក្រឹមឡាំង៖ លោក ពូទីន ប្រាប់លោក ត្រាំ តាមទូរស័ព្ទថា ការចរចាសន្តិភាពអ៊ុយក្រែន មិនទាន់អាចចាប់ផ្តើមឡើងវិញភ្លាមៗបានទេ ដោយសារទីក្រុងកៀវ
* អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់, តួកគីយ៉េ, កាហ្សាក់ស្ថាន និងចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងការងារនៅប្រទេសចំនួន៣ ព្រមទាំងចូលរួមកិច្ចប្រជុំកំពូល CICA
* ជំនួបមេដឹកនាំកំពូល៖ កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ខេត្តស្វាយរៀង មានតំបន់សេដ្ឋកិច្ចពិសេស១៣ មានរោងចក្រសហគ្រាសជាង១ពាន់កន្លែង ផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋជាង១០ម៉ឺននាក់

01-10-2026 15:03

(ស្វាយរៀង)៖ លោក សរ សុដានី អភិបាលរងខេត្តស្វាយរៀង បានថ្លែងថា ក្រោមការដឹកនាំ និងគិតគូរខ្ពស់របស់ លោក ប៉េង​ ពោធិ៍សា​ អភិបាល​ខេត្ត​ស្វាយរៀង បានធ្វើឲ្យអ្នកវិនិយោគដែលមកបណ្តាក់ទុនវិនិយោគ នៅក្នុងទឹកដីខេត្តស្វាយរៀង​ ទាំងការស្នើសុំចុះបញ្ជីវិនិយោគជាក្រុមហ៊ុន មានលក្ខណ:សម្បត្តិគ្រប់គ្រាន់នៅគណ:កម្មាធិការវិនិយោគកម្ពុជា ក៏ដូចជាការស្មើសុំចុះបញ្ជី នៅអនុគណ:កម្មាធិការវិនិយោគថ្នាក់ខេត្ត​ គឺទទួលបានការមើលថែរដូចៗគ្នា។

លោកបានបញ្ជាក់ថា ខេត្តស្វាយរៀងមានតំបន់សេដ្ឋកិច្ចពិសេស១៣ មានរោងចក្រសហគ្រាសជាង ១ពាន់កន្លែង ផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋជាង១០ម៉ឺននាក់។ ការថ្លែងលើកឡើងបែបនេះ នៅក្នុងឱកាសដែលលោក សរ សុដានី តំណាងលោក ប៉េង ពោធិ៍សា ប្រធានគណៈកម្មាធិការវិនិយោគខេត្ត បានដឹកនាំក្រុមការងារគណៈកម្មាធិការវិនិយោគខេត្ត អញ្ជើញចូលរួមចុះជួបសួរសុខទុក្ខ តាមបណ្តារោងចក្រដែលបានចុះបញ្ជី វិនិយោគនៅអនុគណៈកម្មាធិការខេត្ត ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង ព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦។

ពិធីនេះមានការចូលរួមពីលោក លោកស្រី ទីចាត់ការវិនិយោគខេត្ត និងលោកអនុប្រធានសាខាគយ និងរដ្ឋាករខេត្តស្វាយរៀង ដើម្បីពិភាក្សាការងារ ពាក់ព័ន្ធទៅនឹងដំណើរការសង្វាក់ផលិតកម្ម តាមបណ្តារោងចក្រ​ ដើម្បីស្ដាប់អំពីទុក្ខកង្វល់អំពីសំណូមពរផ្សេងៗ របស់អ្នកវិនិយោគ។

លោក សរ សុដានី បានថ្លែងថា លោកអភិបាលខេត្តបានចង្អុលបង្ហាញឲ្យក្រុមការងារអនុគណ:កម្មាធិការវិនិយោគថ្នាក់ខេត្ត ត្រូវយកចិត្តទុកដាក់គាំទ្រឲ្យបានពេញទំហឹងទាំងស្មារតី​ និងបច្ចេកទេស ត្រូវផ្តល់សន្តិភាពផ្លូវចិត្តឲ្យបានពេញលេញ​ ត្រូវមើលថែរពួកគាត់បានល្អបំផុត ទាំងនេះគីជាចំណុចខ្លាំងក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ ទន់ភ្លន់​ បត់បែន​ ម៉ឺងម៉ាត់​ របស់លោកអភិបាលខេត្ត ធ្វើឲ្យអ្នកវិនិយោគមានទំនុកចិត្តខ្ពស់ ក្នុងការសម្រេចចិត្តបណ្តាក់ទុនវិនិយោគជាបន្តបន្ទាប់នៅលើទឹកដីខេត្តស្វាយរៀង​ ហើយពួកគាត់បានបន្តជួយផ្សព្វផ្សាយអំពីសក្តានុពល និងភាពអំណោយផលរបស់ខេត្តស្វាយរៀង ដល់គ្នាគាត់ផ្សេងទៀតផងដែរ នេះជាវិធីឆ្ពក់ទាញអ្នកវិនិយោគថ្មីៗយ៉ាងមានប្រសិទ្ធិភាពបំផុត។

លោកអភិបាលរងខេត្ត បានគូសបញ្ជាក់ថា ដើម្បីជាការលើកទឹកចិត្ត និងជំរុញឲ្យចង្វាក់ផលិតកម្មរបស់ពួកគាត់កាន់តែរីកចម្រើនថែមទៀត លោកអភិបាលខេត្ត បានណែនាំក្រុមការងារអនុគណ:កម្មាធិការវិនិយោគខេត្ត ត្រូវនៅគៀកជិតជាមួយអ្នកវិនិយោគជាប្រចាំ ដើម្បីស្តាប់អំពីទុក្ខកង្វល់​ និងសំណូមពរផ្សេងៗរបស់ពួកគាត់ ហើយត្រូវរកគ្រប់មធ្យោបាយធ្វើការឆ្លើយតបដោះស្រាយជូនពួកគាត់ឲ្យបានលឿន រហ័សទាន់ចិត្ត និងមានប្រសិទ្ធភាពបំផុត។

លោកបានបន្តថា ក្នុងដំណាក់កាលដែលលោក ប៉េង​ ពោធិ៍សា​ ឡើងកាន់តំណែងជាអភិបាលខេត្ត រយៈពេល៣ឆ្នាំ ក្នុងអាណត្តិទី១ បានទាក់ទាញការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មី ចំនួន៤រោងចក្រ វិនិយោគថ្មីចំនួនជាង​១០០រោងចក្រ ហើយចំពោះគម្រោងវិនិយោគដែលមានដើមទុនក្រោម ៥លានដុល្លា បានមកចុះបញ្ជីនៅអនុគណ:កម្មាធិការនិយោគខេត្តមានចំនួន៨គម្រោង មានមុខសញ្ញាផលិតជាឧស្សាហកម្មធម្នតា និងកម្រិតមធ្យម ដូចជា​រោងចក្រផលិបរិក្ខាអគ្គីសនី រោងចក្រកាត់ដេរសម្លៀកបំពាក់ រោងចក្រផលិតស្បែកជើងកីឡា​ជាដើម ដែលមានទុនសរុបជិត៣០លានដុល្លា។

លោកអភិបាលរងខេត្ត បានបញ្ជាក់ថា ចំពោះគម្រោងវិនិយោគទាំងអស់នេះ បានផ្តល់ឱកាសងារជូនប្រជាពលរដ្ឋសរុបជិត ៣ពាន់កន្លែង នេះជាមោទនភាពធំបំផុតសម្រាប់ខេត្តស្វាយរៀងយើង។ ជាយុទ្ធសាស្ត្រ និងចក្ខុវិស័យច្បាស់លាស់របស់លោកអភិបាល​ខេត្ត​ គឺបានជំរុញ និងពង្រាយការវិនិយោគទៅតាមគ្រប់បណ្តាក្រុងស្រុកទាំងអស់ ដើម្បីឲ្យកាន់តែជិតលំនៅដ្ឋានប្រជាពលរដ្ឋ កាន់តែងាយស្រួលក្នុងការបំពេញការងារប្រចាំថ្ងៃ មិនលំបាកក្នុងការធ្វើដំណើរឆ្ងាយដូចមុន៕