* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋាភិបាលទម្លាក់ថវិកា ១០៨លានដុល្លារ សម្រាប់អន្តរាគមន៍គាំពារសង្គម ឆ្លើយតបបន្ទាន់ចំពោះសម្ពាធសេដ្ឋកិច្ច ការកើនឡើងថ្លៃប្រេងឥន្ធនៈ និងវិបត្តិនានា

01-10-2026 15:51

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចទម្លាក់ថវិការដ្ឋបន្ថែមរហូតដល់ប្រមាណ ១០៨លានដុល្លារអាម៉េរិក សម្រាប់អនុវត្តកម្មវិធីអន្តរាគមន៍ គាំពារសង្គមឆ្នាំ ២០២៥-២០២៦ ដើម្បីឆ្លើយតបបន្ទាន់ចំពោះសម្ពាធសេដ្ឋកិច្ច ការកើនឡើងថ្លៃប្រេងឥន្ធនៈ បណ្តាលមកពីវិបត្តិជម្លោះព្រំដែន និងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា។

នៅក្នុងពិធី «សប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៦» ដែលប្រារព្ធកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦​​ លោកបណ្ឌិត ចន ណារិទ្ធ អគ្គលេខា​ធិការ​​ក្រុមប្រឹក្សាជាតិគាំពារសង្គម បានលើកឡើងថា រាជរដ្ឋាភិបាលបានដាក់ចេញនូវកញ្ចប់អន្តរាគមន៍ថវិការដ្ឋបន្ថែមចំនួន ១០៨លានដុល្លារ ដើម្បីទ្រទ្រង់ជីវភាព ប្រជាពលរដ្ឋរងគ្រោះ និងងាយរងហានិភ័យ។

បើតាមលោក ចន ណារិទ្ធ កញ្ចប់ថវិការប្រមាណ ១០៨លានដុល្លារនេះនឹងត្រូវបែងចែកលើកម្មវិធីអន្តរាគមន៍ អាទិភាពចំនួន៤ រួមមាន៖ ការជួយឧបត្ថម្ភដល់ គ្រួសារភៀសសឹក, ការគាំទ្រ ពលករទេសន្តរប្រវេសន៍ វិលត្រឡប់មកពីប្រទេសថៃ, ការផ្តល់សាច់ប្រាក់ឧបត្ថម្ភដល់​គ្រួសារ​​ក្រីក្រ និងងាយរងគ្រោះដែលរងផល ប៉ះពាល់ពីការឡើងថ្លៃប្រេង និងឧស្ម័នឥន្ធនៈ​ និងការគាំទ្រផលិតកម្មកសិកម្មនៅតាម​សហគមន៍។

អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម​ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ដើម្បីឆ្លើយតបទៅនឹងស្ថានភាពលំបាកៗ ដែលប្រទេស​កម្ពុជាយើងជួបប្រទះ គឺរាជរដ្ឋា ភិបាលបានដាក់ចេញនូវអន្តរាគមន៍ជាបន្តបន្ទាប់ នៅក្នុងប្រព័ន្ធគាំពារសង្គមនេះ គឺយើងផ្ដោតជាពិសេស​ទៅ​លើការ​ទ្រទ្រង់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋគោលដៅ»។

ចូលរួមក្នុងកម្មវិធីនេះដែរ អ្នកស្រី សែម ម៉ាច ជាប្រជាពលរដ្ឋម្នាក់ដែលបានទទួលផលប្រយោជន៍យ៉ាងធំធេងពីកម្មវិធីបណ្ណសមធម៌របស់រាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា ប័ណ្ណសមធម៌ពិតជាបានជួយសង្គ្រោះជីវិតគ្រួសារអ្នកស្រី ពិសេសនៅពេលជួបប្រទះនឹងបញ្ហាសុខភាព។ អ្នកស្រីបានលើកឡើងថា បណ្ណសមធម៌នេះបានលុបបំបាត់ការព្រួយបារម្ភរបស់គ្រួសារអ្នកស្រីទាំងស្រុង ចំពោះការចំណាយថ្លៃព្យាបាលនៅមន្ទីរពេទ្យ។

យោងតាមការបញ្ជាក់របស់អ្នកស្រី សែម ម៉ាច គ្រួសារអ្នកស្រីទទួលបានប្រាក់ឧបត្ថម្ភជាប្រចាំពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈប័ណ្ណសមធម៌នេះ។ ជំនួយហិរញ្ញវត្ថុនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការទ្រទ្រង់ជីវភាពប្រចាំថ្ងៃរបស់គ្រួសារ។ អ្វីដែលកាន់តែសំខាន់នោះ គឺនៅពេលដែលសមាជិកគ្រួសារមានជំងឺឈឺថ្កាត់ ប័ណ្ណសមធម៌បានអនុញ្ញាតឱ្យពួកគេទៅទទួលការព្យាបាលនៅមន្ទីរពេទ្យដោយមិនចាំបាច់បារម្ភពីបញ្ហាខ្វះខាតថវិកាឡើយ ព្រោះរាជរដ្ឋាភិបាលជាអ្នករ៉ាប់រងថ្លៃចំណាយជំនួស។

សូមជម្រាបថា ដើម្បីធានានិរន្តរភាព និងភាពធន់ នៃប្រព័ន្ធគាំពារសង្គមកម្ពុជា រាជរដ្ឋាភិបាលក៏បានដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ក្របខ័ណ្ឌ​គោលនយោបាយ ជាតិគាំពារ សង្គម ឆ្នាំ២០២៤-២០៣៥» សំដៅលើកកម្ពស់សុខុមាលភាពសង្គម និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន៕