* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រសួងការងារ ជំរុញសហគ្រាស រោងចក្រនៅខេត្តព្រះសីហនុ ពង្រឹងឥរិយាបថ និងទំនាក់ទំនងការងារ ដើម្បីលើកកម្ពស់សុខដុមនីយកម្ម និងផលិតភាព

01-10-2026 15:58

(ព្រះសីហនុ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពី «ការលើកកម្ពស់ឥរិយាបថ និងទំនាក់ទំនងការងារនៅកន្លែងធ្វើការ» នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ នៅវិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា ចិន ខេត្តព្រះសីហនុ ដោយមានការចូលរួមពីតំណាងសហគ្រាស ក្រុមហ៊ុន និងរោងចក្រ ជិត ៣០០នាក់ មកពីរោងចក្រចំនួន ១៣០ ក្នុងខេត្តព្រះសីហនុ។ កិច្ចប្រជុំនេះមានគោលបំណងលើកកម្ពស់ការយល់ដឹងពីការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ការប្រាស្រ័យទាក់ទងដោយវិជ្ជាជីវៈ ការគោរពសេចក្ដីថ្លៃថ្នូរគ្នាទៅវិញទៅមក ការលើកកម្ពស់ផលិតភាពការងារ និងស្ថិរភាពការងារ។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់នៃការកសាងបរិយាកាសការងារប្រកបដោយការគោរព និងវិជ្ជាជីវៈ ដោយចៀសវាងការប្រើពាក្យសម្ដី ឥរិយាបថ ឬសកម្មភាពមិនសមរម្យ ដែលអាចប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរ ទំនាក់ទំនងការងារ និងបរិយាកាសនៅកន្លែងធ្វើការ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា និយោជក អ្នកគ្រប់គ្រង និងកម្មករនិយោជិត ត្រូវរួមគ្នាអនុវត្តច្បាប់ និងបទបញ្ជាផ្ទៃក្នុង ខណៈជនបរទេសដែលធ្វើការនៅកម្ពុជា ត្រូវបំពេញលក្ខខណ្ឌតម្រូវស្របតាមច្បាប់ ឈ្វេងយល់ និងគោរពវប្បធម៌ ទំនៀមទម្លាប់ និងសេចក្ដីថ្លៃថ្នូររបស់អ្នកដទៃ។

ជាមួយគ្នានេះ លោកបានណែនាំដល់ម្ចាស់ និងនាយកសហគ្រាស ឱ្យពង្រឹងគោលការណ៍ និងយន្តការផ្ទៃក្នុងសម្រាប់ការប្រាស្រ័យទាក់ទងប្រកបដោយការគោរព ពិនិត្យ និងពង្រឹងប្រព័ន្ធគ្រប់គ្រងធនធានមនុស្សជាប្រចាំ លើកកម្ពស់ការប្រាស្រ័យទាក់ទងនៅគ្រប់កម្រិត និងកែលម្អចំណុចខ្វះខាតឱ្យបានទាន់ពេលវេលា។ ទន្ទឹមនេះ សហគ្រាសត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហារវាងនិយោជក និងកម្មករនិយោជិតតាំងពីដំណាក់កាលដំបូង និងអាចរៀបចំប្រអប់បណ្ដឹង ឬប្រអប់ទទួលសំណូមពរ ដើម្បីឱ្យបញ្ហាផ្សេងៗត្រូវបានទទួល និងដោះស្រាយបានទាន់ពេលវេលា។

ជាពិសេស លោករដ្ឋមន្ត្រីបានជំរុញឱ្យអ្នកគ្រប់គ្រង និងបុគ្គលិកដែលទទួលបន្ទុកផ្នែករដ្ឋបាល និងធនធានមនុស្ស ចូលរួមវគ្គបណ្ដុះបណ្ដាលនៅវិទ្យាស្ថានជាតិការងារ និងរៀនប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីពង្រឹងចំណេះដឹង ជំនាញ និងការយល់ដឹងអំពីច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ។ ដើម្បីសម្រួលដល់ការឈ្វេងយល់របស់ អ្នកគ្រប់គ្រងជាជនបរទេស ក្រសួងក៏បានបកប្រែច្បាប់ស្ដីពីការងារជាភាសាអង់គ្លេស ចិន កូរ៉េ និងជប៉ុន ដើម្បីបង្កើនការយល់ដឹងពីសិទ្ធិ និងកាតព្វកិច្ច និងលើកកម្ពស់វប្បធម៌អនុលោមភាពនៅសហគ្រាស។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងផ្ដល់អាទិភាពលើការអនុវត្តវិធីសាស្ត្រ "ជួប ពន្យល់ និងរំឭក" ដើម្បីបង្កើនការយល់ដឹង កែសម្រួលឥរិយាបថ និងបង្ការកុំឱ្យបញ្ហាកើតឡើងដដែលៗនៅកន្លែងធ្វើការ ព្រមទាំងលើកកម្ពស់ការអនុលោមតាមច្បាប់ ពង្រឹងទំនាក់ទំនងវិជ្ជាជីវៈ និងធានាបាននូវសុខដុមនីយកម្មក្នុងសហគ្រាស សំដៅសម្រេចបាន "សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ"។

ក្រសួងនឹងបន្តសហការជាមួយរដ្ឋបាលរាជធានី-ខេត្ត មន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សមាគមនិយោជក សហជីព និងភាគីពាក់ព័ន្ធ ដើម្បីពង្រឹងការអនុវត្តច្បាប់ លើកកម្ពស់សុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ និងរួមគ្នាកសាងបរិយាកាសការងារប្រកបដោយសុវត្ថិភាព វិន័យ ការគោរពគ្នា និងកិច្ចសហប្រតិបត្តិការល្អ។ ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹមយ៉ាងមុតមាំថា ម្ចាស់សហគ្រាស និងគណៈគ្រប់គ្រងទាំងអស់ នឹងយកចំណុចសំខាន់ៗ និងវិធានការដែលបានពិភាក្សា និងណែនាំទៅផ្សព្វផ្សាយ និងអនុវត្តឱ្យបានជាក់ស្ដែងនៅតាមសហគ្រាស ក្រុមហ៊ុន និងរោងចក្ររបស់ខ្លួន ដើម្បីលើកកម្ពស់ផលិតភាព រក្សាស្ថិរភាពការងារ និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព៕