* កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* សម្តេចមហាបវរធិបតី និងប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ រំពឹងថា កម្ពុជា-អាស៊ែបៃហ្សង់ នឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ
* ក្រសួងការងារព្រមានពលរដ្ឋកុំឱ្យចាញ់បោកការអូសទាញទៅធ្វើការនៅរុស្ស៊ី ខណៈកម្ពុជា-រុស្ស៊ីមិនទាន់មានកិច្ចព្រមព្រៀងនៅឡើយ
* ផ្សែងភ្លើងឆេះព្រៃពីឥណ្ឌូណេស៊ី ធ្វើឱ្យខ្យល់ពុលនៅសិង្ហបុរីហក់ឡើងខ្ពស់បំផុត ខណៈទីម័រខាងកើតបិទសាលារៀន
* ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ កម្ពុជាប្តេជ្ញាទប់ស្កាត់បទល្មេីស Online Scams មិនឱ្យវិលត្រឡប់ជាដាច់ខាត ក្រោយទទួលលទ្ធផលលេីការបង្ក្រាបជាបន្តបន្ទាប់
* កម្ពុជា-ថៃ ចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សា UNCLOS នៅទីក្រុងឡាអេ ដើម្បីស្វែងរកដំណោះស្រាយព្រំដែនសមុទ្រ និងការអភិវឌ្ឍរួមគ្នា
* Fresh Exclusive: «ករណី Long Bay៖ តើ Al Jazeera អាចបញ្ជាក់កាលបរិច្ឆេទថតសម្ងាត់ ដើម្បីជួយស្វែងរកការពិតបានដែរឬទេ?»
* សម្តេចមហាបវរធិបតី អញ្ជើញទស្សនាវិមានរដ្ឋសភា និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់
* លោក ប៉ែន បូណា៖ ទីបំផុតលោក សម រង្ស៉ី បង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទប្រកាន់កម្ពុជាថា «ជាអ្នកបង្កហេតុមុនប្រាកដមែន» (Video inisde)
* ដំរីព្រៃមួយហ្វូង ចូលវាយប្រហាររោងស្នាក់នៅបណ្តោះអាសន្ន បណ្តាលឲ្យក្មេងប្រុសម្នាក់ស្លាប់ និងម្តាយរងរបួសធ្ងន់ នៅខេត្តព្រះវិហារ
* រុស្ស៉ីចាប់ខ្លួនអ្នកកាសែតជប៉ុនម្នាក់សង្ស័យធ្វើចារកម្ម ខណៈជប៉ុនស្នើសុំព័ត៌មានលម្អិត
* លោក ត្រាំ បញ្ជាក់ថាអាមេរិកនៅតែបន្តចែករំលែកព័ត៌មានសម្ងាត់ ក្រោយអ៊ុយក្រែនរាយការណ៍ពីការវាយប្រហារដោយមិនមានការព្រមាន
* លោក ប៉ែន បូណា៖ បញ្ហាមិនមែនរឿងវីដេអូចាស់ ឬថ្មីទេ! បញ្ហាគឺ លោក សម រង្ស៊ី ត្រូវចេញមុខបដិសេធសម្តីអតីតមន្ត្រីថៃ ដែល អះអាងថា «លោកចោទថាកម្ពុជាបាញ់មុន» បើមិនបដិសេធ មានន័យថា លោកពិតជាបាននិយាយមែន
* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតមិនអាចជឿទុកចិត្តសហរដ្ឋអាមេរិក តែក៏គ្មានជម្រើសផ្សេង
* ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសក្រើនរំលឹកវិធានការបង្ការ និងទប់ស្កាត់ការកើនឡើងនៃជំងឺផ្តាសាយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

យុវជនកម្ពុជា ចូលរួមដោះស្រាយបញ្ហាប្រឈមនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ការឆបោកតាមប្រព័ន្ធឌីជីថល និងការរួមបញ្ចូលផ្នែកឌីជីថល

01-10-2026 16:18

(ភ្នំពេញ)៖ យុវជនកម្ពុជាចំនួន ៥០ នាក់ រួមមាននិស្សិតសកលវិទ្យាល័យ អ្នកទើបបញ្ចប់ការសិក្សា និងអ្នកជំនាញដែលទើបចាប់ផ្តើមអាជីព បានរួមគ្នាដោះស្រាយបញ្ហាប្រឈមក្នុងជីវិតពិត ដែលមានចាប់ពីការឆបោកដែលបង្កើតឡើងដោយ AI និងព័ត៌មានមិនពិត រហូតដល់ការមិនអាចចូលប្រើបច្ចេកវិទ្យាបានគ្រប់គ្រាន់ ដែលជាផ្នែកមួយនៃសិក្ខាសាលារយៈពេលមួយថ្ងៃ ផ្តោតលើការកសាងជំនាញឌីជីថលជាក់ស្តែងសម្រាប់យុវជនជំនាន់ក្រោយរបស់កម្ពុជា។

សិក្ខាសាលាស្តីពី «ជំនាញឌីជីថល AI ដែលមានការទទួលខុសត្រូវ និងសន្តិសុខសាយប័រ សម្រាប់ការពង្រឹងសមត្ថភាពដល់យុវជន» ដែលបានរៀបចំឡើងនៅសណ្ឋាគារបៃតង និងរីសត (Baitong Hotel and Resort) នៅរាជធានីភ្នំពេញ ត្រូវបានសហការរៀបចំដោយមូលនិធិ APNIC (APNIC Foundation) និងអង្គការទិន្នន័យអំពីការអភិវឌ្ឍ (Open Development Cambodia - ODC) ដោយមាន ISC2 ជាដៃគូចំណេះដឹង និងមានការគាំទ្រពីក្រសួងហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន អភិវឌ្ឍន៍តំបន់ ព័ត៌មានវិទ្យា កីឡា និងសិល្បៈ នៃរដ្ឋាភិបាលអូស្ត្រាលី។

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានបង្ហាត់បង្រៀនដោយលោក Barry O’Callaghan ដែលជាគ្រូបង្គោលផ្លូវការផ្ទាល់របស់ ISC2។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងជាផ្នែកមួយនៃកម្មវិធីយុវជនជំនាញ និងនិស្សិតនៃអង្គការទូរគមនាគមន៍អាស៊ីប៉ាស៊ីហ្វិក (APTYPS) ដែលមានគោលបំណងពង្រឹងចំណេះដឹង និងជំនាញផ្នែក ICT ក្នុងចំណោមអ្នកជំនាញវ័យក្មេង និងនិស្សិតនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូល។

ក្នុងពេលដែលប្រទេសកម្ពុជាកំពុងតម្រង់ទិសដើម្បីចាកចេញពីស្ថានភាពប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ជាផ្លូវការត្រឹមខែធ្នូ ឆ្នាំ ២០២៩ និងឆ្ពោះទៅកាន់រយៈពេលវែង នៃចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ សមត្ថភាពរបស់យុវជនក្នុងការចូលរួមយ៉ាងសកម្មនៅក្នុងសេដ្ឋកិច្ចឌីជីថលដែលកំពុងមានការរីកចម្រើន នឹងកាន់តែមានសារៈសំខាន់ខ្លាំងឡើង។ សិក្ខាសាលានេះបានផ្តោតលើសមត្ថភាពអនុវត្តជាក់ស្តែង ដែលអ្នកចូលរួមអាចយកទៅអនុវត្តផ្ទាល់ ក្នុងការសិក្សា ការងារ និងការប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ។

អ្នកចូលរួមបានសិក្សាស្វែងយល់អំពីរបៀបដែលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) អាចជួយដល់ការសិក្សា ការស្រាវជ្រាវ ផលិតភាព និងការរៀបចំខ្លួនសម្រាប់អាជីពការងារ ស្របពេលជាមួយនឹងការពិនិត្យមើលអំពីហានិភ័យដែលកើតមានទន្ទឹមគ្នានឹងការប្រើប្រាស់វា រួមមាន ព័ត៌មានមិនត្រឹមត្រូវ ភាពលំអៀង បញ្ហាសិទ្ធិឯកជនភាព ព័ត៌មានមិនពិត និងការពឹងផ្អែកខ្លាំងពេកលើខ្លឹមសារដែលបង្កើតដោយ AI។

វគ្គសិក្សាស្តីពីសន្តិសុខសាយប័របានលើកឡើងពីការគំរាមកំហែងដែលកំពុងជះឥទ្ធិពលផ្ទាល់ដល់បុគ្គល និងគ្រួសារ រួមមាន ការក្លែងបន្លំយកទិន្នន័យ (phishing) ការលួចគ្រប់គ្រងគណនី ការឆបោកតាមអនឡាញ ការប្រើប្រាស់ប្រព័ន្ធ Wi-Fi សាធារណៈដោយគ្មានសុវត្ថិភាព បច្ចេកវិទ្យាក្លែងបន្លំ (deepfakes) និងការឆបោកដោយប្រើប្រាស់សំឡេង និងវីដេអូដែលបង្កើតដោយ AI។

អ្នកចូលរួមក៏បានរៀនសូត្រពីវិធីសាស្ត្រជាក់ស្តែងក្នុងការការពារគណនី ការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវច្រើនដង (multi-factor authentication) ឯកជនភាព និងការឆ្លើយតបចំពោះឧប្បត្តិហេតុ។ ផ្នែកដ៏សំខាន់មួយនៃសិក្ខាសាលានេះ គឺលើសពីការបណ្តុះបណ្តាលទ្រឹស្តី ពោលគឺធ្វើឱ្យវគ្គសិក្សានេះ ទៅជាការដោះស្រាយបញ្ហាអនុវត្តជាក់ស្តែង។

អ្នកចូលរួមបានធ្វើការជាក្រុមដើម្បីអភិវឌ្ឍន៍ដំណោះស្រាយចំពោះបញ្ហាប្រឈមដែលពាក់ព័ន្ធនឹងសហគមន៍កម្ពុជា រួមមាន ការជួយប្រជាជនកម្ពុជាឱ្យស្គាល់នូវព័ត៌មានមិនពិត ការគាំទ្រដល់មនុស្សចាស់ និងប្រជាជននៅជនបទឱ្យប្រើប្រាស់សេវាឌីជីថលដោយសុវត្ថិភាព ការជួយឱ្យសិស្ស ឬនិស្សិតដែលមានអ៊ីនធឺណិតខ្សោយ ឬមិនសូវមានអ៊ីនធឺណិត អាចទទួលបានឱកាសសិក្សាបានកាន់តែងាយស្រួលការលើកកម្ពស់ការប្រើប្រាស់ AI ដោយមានការទទួលខុសត្រូវនៅក្នុងសកលវិទ្យាល័យ និងការជួយយុវជន និងគ្រួសារឱ្យដឹងទាន់ពីការឆបោកដែលប្រើប្រាស់បច្ចេកវិទ្យា AI។

ក្រុមនីមួយៗត្រូវបានតម្រូវឱ្យពិចារណា មិនត្រឹមតែអ្វីដែលបច្ចេកវិទ្យាអាចធ្វើបាននោះទេ ប៉ុន្តែក៏ត្រូវគិតគូរ ពីកម្រិតកំណត់របស់វាដែរ ហានិភ័យដែលអាចកើតមាន និងការត្រួតពិនិត្យដោយមនុស្សត្រូវមានជាចាំបាច់ ដើម្បីប្រើប្រាស់វាដោយទទួលខុសត្រូវ។

កម្មវិធីនេះ បានបញ្ចប់ជាមួយនឹងការបង្កើតទំនាក់ទំនង និងការទទួលស្គាល់ រួមមានពិធីប្រគល់វិញ្ញាបនបត្រ ដោយបានភ្ជាប់ទំនាក់ទំនងរវាងអ្នកចូលរួមជាមួយនឹងតំណាងមកពីវិស័យ ICT រដ្ឋាភិបាល សាកលវិទ្យាល័យ APT ស្ថានទូតអូស្ត្រាលី និងអង្គការអភិវឌ្ឍន៍នានា។ វគ្គនេះមានគោលបំណងបង្កើតឱកាសសម្រាប់ការកសាងកិច្ចពិភាក្សាអំពីអាជីព ការណែនាំតម្រង់ទិស (mentoring) និងការចូលរួមជាបន្តបន្ទាប់ហួសពីវិសាលភាពនៃសិក្ខាសាលា។

លោក Aftab Siddiqui ប្រធានផ្នែកទំនាក់ទំនងភាគីពាក់ព័ន្ធនៃមូលនិធិ APNIC បានថ្លែងថា «ចំណេះដឹងផ្នែក AI នាពេលបច្ចុប្បន្ន តម្រូវឱ្យមានលើសពីការស្គាល់ត្រឹមតែ ឧបករណ៍បង្កើតខ្លឹមសារ (generative tools)។ យុវជនចាំបាច់ត្រូវយល់ដឹងពីរបៀបដែលប្រព័ន្ធដូចជា ម៉ូដែលភាសាធំៗ (Large Language Models) បង្កើតលទ្ធផល រួមទាំងដឹងថាលទ្ធផលទាំងនោះអាចមានកំហុសនៅត្រង់ណា និងយល់ថាបញ្ហាដូចជា ភាពលំអៀងព័ត៌មានមិនពិត ឯកជនភាព និងការពឹងផ្អែកលើវាខ្លាំងពេក អាចប៉ះពាល់ដល់ការប្រើប្រាស់របស់ពួកគេយ៉ាងដូចម្តេច»។

លោកបន្ដថា «ការកសាងសមត្ថភាពនោះ មានន័យថាជាការរួមបញ្ចូលគ្នារវាងការប្រើប្រាស់ AI ប្រកបដោយប្រសិទ្ធភាព ជាមួយនឹងការផ្ទៀងផ្ទាត់ ការវាយតម្លៃដោយស្មារតីរិះគន់ និងការត្រួតពិនិត្យដោយមនុស្សឱ្យបានសមស្រប ដើម្បីឱ្យបច្ចេកវិទ្យាទាំងនេះអាចត្រូវបានអនុវត្តដោយទទួលខុសត្រូវក្នុងការសិក្សា ការងារ និងសង្គមទូទៅ»។

លោក Barry O’Callaghan គ្រូបង្គោលផ្លូវការផ្ទាល់របស់ ISC2 បានថ្លែងថា៖ «ការវិនិយោគលើជំនាញឌីជីថល AI និងសន្តិសុខសាយប័ររបស់យុវជនកម្ពុជា គឺជាកិច្ចការដ៏សំខាន់មួយដែលយើងអាចធ្វើបាន ដើម្បីធានាអនាគតរបស់ពួកគេ និងអនាគតនៃតំបន់ទាំងមូល។ នៅពេលដែលបច្ចេកវិទ្យាបន្តផ្លាស់ប្តូររបៀបដែលយើងរៀន ធ្វើការ និងភ្ជាប់ទំនាក់ទំនងគ្នា វាពិតជាមានសារៈសំខាន់ណាស់ដែលយុវជនរបស់យើងមិនត្រឹមតែត្រូវមានចំណេះដឹង និងជំនាញក្នុងការប្រើប្រាស់ឧបករណ៍ទាំងនេះប៉ុណ្ណោះទេ ប៉ុន្តែត្រូវប្រើប្រាស់វាដោយសុវត្ថិភាព ប្រកបដោយសីលធម៌ និងដោយមានទំនុកចិត្ត»។

លោកបន្ដថា «គំនិតផ្តួចផ្តើមដូចជាសិក្ខាសាលា APTYPS Cambodia នេះ បង្កើតឱកាសពិតប្រាកដមួយសម្រាប់យុវជនក្នុងការកសាងជំនាញអនុវត្តជាក់ស្តែង កាត់បន្ថយគម្លាតនៃជំនាញរបស់យុវជន និងកែលម្អការរៀបចំខ្លួនជាមុនសម្រាប់ការប្រឡូកចូលវិស័យការងារ។ ខ្ញុំមានមោទនភាពដែលយើងអាចនាំយកយុវជនដែលមានគំនិតច្នៃប្រឌិត មកជួបជុំជាមួយថ្នាក់ដឹកនាំ និងភាគីពាក់ព័ន្ធក្នុងវិស័យ ICT ដើម្បីរៀនសូត្រ សហការ និងរីកចម្រើនទាំងអស់គ្នា។ តាមរយៈការពង្រឹងសមត្ថភាពយុវជនជំនាន់នេះនៅថ្ងៃនេះ យើងកំពុងផ្តល់នូវមូលដ្ឋានគ្រឹះសម្រាប់អនាគតឌីជីថលមួយដែលមានសមត្ថភាពកាន់តែប្រសើរ មានភាពរឹងមាំ និងមានការចូលរួមពីមនុស្សគ្រប់គ្នា»។

លោក ទី ត្រី នាយកប្រតិបត្តិនៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ បានថ្លែងថា «ជំនាញឌីជីថល AI ប្រកបដោយការទទួលខុសត្រូវ និងសន្តិសុខសាយប័រ កំពុងក្លាយជាកត្តាចាំបាច់ សម្រាប់យុវជននៅទូទាំងប្រទេសកម្ពុជា។ សិក្ខាសាលានេះ ដែលត្រូវបានរៀបចំឡើងក្រោមកម្មវិធីយុវជនជំនាញ និងនិស្សិតនៃអង្គការទូរគមនាគមន៍អាស៊ីប៉ាស៊ីហ្វិក (APTYPS) អនុញ្ញាតឱ្យអ្នកចូលរួមបានរៀនសូត្រ សួរសំណួរ និងភ្ជាប់ទំនាក់ទំនងជាមួយអ្នកផ្សេងទៀតដែលធ្វើការក្នុងវិស័យ ICT នៅទូទាំងតំបន់»។

លោកបន្ដថា «យុវជនត្រូវការជំនាញដើម្បីប្រើប្រាស់បច្ចេកវិទ្យាដែលកំពុងលេចរូបរាងឡើងដោយសុវត្ថិភាព និងមានទំនុកចិត្តក្នុងការជួយតម្រង់ទិសថា តើបច្ចេកវិទ្យាទាំងនោះគួរត្រូវបានអភិវឌ្ឍ និងប្រើប្រាស់យ៉ាងដូចម្តេច។ នៅអង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC) យើងរីករាយក្នុងការគាំទ្រនូវគំនិតផ្តួចផ្តើម ដែលវិនិយោគលើចំណេះដឹង ការចូលរួម និងអនាគត»៕