* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កម្ពុជាទទួលបានការកោតសរសើរលើវឌ្ឍនភាពនៃការគ្រប់គ្រង ការពារ និងអភិរក្សផ្សោតទន្លេមេគង្គ នៅក្នុងកិច្ចប្រជុំ IWC លើកទី៧០ នៅទីក្រុងហូបាត ប្រទេសអូស្ត្រាលី (Video inside)

01-10-2026 16:46

(អូស្ត្រាលី)៖ កិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រង ការពារ និងអភិរក្សផ្សោតទន្លេមេគង្គ ទទួលបានការកោតសរសើរនៅក្នុងកិច្ចប្រជុំលើកទី៧០ នៃគណៈកម្មការត្រីបាឡែនអន្តរជាតិ (IWC70) នៅទីក្រុងហូបាត ប្រទេសអូស្ត្រាលី។
វឌ្ឍនភាពនេះត្រូវបានលើកបង្ហាញក្នុងបទអន្តរាគមន៍របស់កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។

តាមរយៈបទអន្តរាគមន៍ លោកជំទាវបានជម្រាបជូនអង្គប្រជុំអំពីវិធានការជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា ចាប់ពីការបង្កើតតំបន់គ្រប់គ្រងនិងការពារផ្សោតទន្លេមេគង្គនៅឆ្នាំ២០១២ ការពង្រឹងការការពារផ្សោតតាមរយៈច្បាប់ស្តីពីជលផលថ្មីឆ្នាំ២០២៥ រហូតដល់ការចុះបញ្ជីផ្ទៃដីសរុប ៣២,៨៣៩ហិកតា ជាដីរដ្ឋសម្រាប់ការអភិរក្សផ្សោត។ ជាមួយគ្នានេះ ឆ្មាំទន្លេចំនួន ៧២នាក់ កំពុងបំពេញភារកិច្ចការពារផ្សោតជាប្រចាំ ២៤ម៉ោងលើ២៤ម៉ោង​ ជារៀងរាល់ថ្ងៃ នៅខេត្តក្រចេះ និងស្ទឹងត្រែង។

កិច្ចខិតខំប្រឹងប្រែងទាំងនេះបាននាំមកនូវលទ្ធផលគួរឱ្យលើកទឹកចិត្ត ដោយឆ្នាំ២០២៥ ជាឆ្នាំដំបូងដែលកម្ពុជាគ្មានករណីផ្សោតទន្លេមេគង្គស្លាប់ ចាប់តាំងពីការតាមដាននៅឆ្នាំ២០០២។

ទន្ទឹមនឹងនេះ ចំនួនផ្សោតបានកើនពី ១០៤ក្បាល នៅចុងឆ្នាំ២០២៤ ដល់ ១១៦ក្បាលនាពេលបច្ចុប្បន្ន ខណៈការប្រើប្រាស់ដ្រូន កាមេរ៉ាស្វ័យប្រវត្តិ ការតាមដានសំឡេងក្រោមទឹក និង eDNA ក៏កំពុងនាំមកប្រើប្រាស់ដើម្បីបង្កើនប្រសិទ្ធភាពនៃការងារអភិរក្សផ្សោតទន្លេមេគង្គ។

ទោះបីមានវឌ្ឍនភាពជាវិជ្ជមានក៏ដោយ កម្ពុជាបានបញ្ជាក់ថា ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ការជាប់មង និងកត្តាគំរាមកំហែងផ្សេងទៀត នៅតែជាបញ្ហាប្រឈមសម្រាប់ផ្សោតទន្លេមេគង្គ។

តាមរយៈកញ្ញា អ៊ឹម រចនា បានស្វាគមន៍ចំពោះការចូលរួមរបស់គណៈកម្មការ IWC អ្នកវិទ្យាសាស្ត្រ ដៃគូអភិរក្ស និងដៃគូអភិវឌ្ឍន៍ នៅក្នុងការបន្តកិច្ចសហប្រតិបត្តិការ ដើម្បីរួមគ្នាការពារ «រតនសម្បត្តិមានជីវិតរបស់ជាតិ» ឲ្យបានគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ៕