* ទោះជាមេដឹកនាំប្រទេសក៏ដោយ នាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Takaichi នៅតែបំពេញការងារផ្ទះ ដូចជារៀបចំអាហារពេលព្រឹក និងលាងចាន ជាដើម
* បណ្ឌិត យង់ ពៅ៖ រាជបណ្ឌិត្យសភាកម្ពុជាដើរតួនាទីជាថ្នាលបណ្ដុះពូជស្រាវជ្រាវវិទ្យាសាស្ត្រ
* សហភាពអឺរ៉ុប និងបណ្តាប្រទេសឈូងសមុទ្រ ពន្យារពេលកិច្ចប្រជុំកំពូលនៅអារ៉ាប៊ីសាអូឌីត ដោយសារការវាយប្រហាររបស់ក្រុមហ៊ូទី
* ក្រសួងធនធានទឹក និងឧតុនិយម៖ ព្យុះទី៣០ «ចម្ពី» កំពុងមានឥទ្ធិពលមកលើអាកាសធាតុនៅកម្ពុជា
* សម្តេចមហាបវរធិបតី ជួបពិភាក្សាការងារជាមួយប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទអន្តរសកម្មភាព និងការកសាងទំនុកចិត្តនៅអាស៊ី នៅអាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី និងរដ្ឋមន្ត្រីការបរទេសចិន ជួបគ្នាក្នុងសន្និសីទ CICA នៅអាស៊ែបៃហ្សង់
* CNN៖ យោធាអាមេរិក កំពុងពិចារណាប្រើគ្រាប់បែកមានរហស្សនាមថា «ម៉ែគ្រាប់បែក» ក្នុងការវាយប្រហារថ្មី ដែលអាចធ្វើឡើងប្រឆាំងអ៉ីរ៉ង់
* អ្នកស្រុកកោះញែកទទួលបានកូនភ្លោះ៣, មិនថាជិត ឬឆ្ងាយ អំណោយសម្តេចតេជោ សម្តេចតេជោ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត តែងទៅដល់ជានិច្ច
* «ជួញជិត ប្រសើរជាងជួញឆ្ងាយ», «ថែចាបមួយក្នុងដៃ ប្រសើរជាងសម្លឹងចាបពីរលើមេឃ» ជាពាក្យពីរប្រយោគដែលកម្ពុជា និងវៀតណាម ផ្តល់ឱ្យគ្នាក្នុងវេទិកាធុរកិច្ច
* មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា និងវៀតណាម រំលេចពីចំណងមិត្តភាពកងទ័ពទាំងពីរ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
* កងទ័ពកម្ពុជា វៀតណាម និងឡាវ ធ្វើសមយុទ្ធសង្គ្រោះគ្រោះមហន្តរាយ
* លោក សួន សេរីរដ្ឋា៖ កម្ពុជាមានសិទ្ធិពេញលេញក្នុងការទាមទារយុត្តិធម៌ និងអធិបតេយ្យភាពទឹកដីស្របតាមច្បាប់អន្តរជាតិ
* ម៉ាឡេស៉ី នឹងផ្អាកដំណើរការសាលារៀន ឬសកម្មភាពនៅខាងក្រៅ ទៅតាមកម្រិតប្រែប្រួលនៃគុណភាពខ្យល់
* Financial Times ៖ សហរដ្ឋអាមេរិកលើកឡើងពីគំនិតបញ្ចេញទ្រព្យសម្បត្តិមួយចំនួនរបស់រុស្ស៉ី ដើម្បីស្ដារកិច្ចចរចាសន្តិភាពអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រាជរដ្ឋាភិបាលកម្ពុជា មិនអនុញ្ញាតឱ្យមានល្បែងស៊ីសងអនឡាញ ឬការភ្នាល់អនឡាញដាច់ខាត

01-10-2026 16:59

(ភ្នំពេញ)៖ លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(គ.ប.ឆ.ប.)៖ កាស៊ីណូចំនួន ២៤កន្លែងក្នុងខេត្តព្រះស៊ីហនុ បន្ទាយមានជ័យ ស្វាយរៀង បានបញ្ចប់រាល់ប្រតិបត្តិការ និងសកម្មភាពអាជីវកម្មល្បែងស៊ីសងអនឡាញ និងការភ្នាល់តាមប្រព័ន្ធអនឡាញគ្រប់ប្រភេទ (Online Gambling & Online Betting) ក្រោយឱសានវាទបានឈានមកដល់កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦។

នេះជាលទ្ធផលនៃការអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជាមិនអនុញ្ញាតឱ្យមានល្បែងស៊ីសង ឬការភ្នាល់អនឡាញដាច់ខាត ទាំងក្នុង និងក្រៅបរិវេណកាស៊ីណូនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

យោងតាមរបាយការណ៍នៃការចុះត្រួតពិនិត្យរបស់មន្ត្រីសមត្ថកិច្ចអនុវត្តច្បាប់នៃលេខាធិការដ្ឋានគ.ប.ឆ.ប. សហការជាមួយ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងមានការសម្របសម្រួលនីតិវិធីពីតុលាការខេត្ត កាស៊ីណូចំនួន ១២ទីតាំង ក្នុងខេត្តព្រះស៊ីហនុ, ៧ទីតាំងក្នុងខេត្តបន្ទាយមានជ័យ និង ៥ទីតាំង ក្នុងខេត្តស្វាយរៀង បានបញ្ចប់សកម្មភាពល្បែងស៊ីសង និងការភ្នាល់អនឡាញ ដោយក្នុងទីតាំងទាំងនេះ គេបានបញ្ចប់រាល់ការ Live Streaming ល្បែងស៊ីសង ការភ្នាល់បាល់ ការកត់ឆ្នោតតាមអនឡាញ និងការប្រកួតបក្សីកីឡាទាំងអស់ ព្រមទាំងបានរុះរើ និងដឹកជញ្ជូនឧបករណ៍ សម្ភារបម្រើឱ្យអាជីវកម្ម Online Gambling ទាំងស្រុងចេញពីទីតាំងទាំងនេះ។

អាជ្ញាធរមានសមត្ថកិច្ចនឹងបន្តចុះតាមដាន និងក្តាប់សភាពការណ៍យ៉ាងម៉ឺងម៉ាត់បំផុតនៅតាមបណ្តាទីតាំងក្នុងខេត្តទាំងនេះ និងក្នុងមូលដ្ឋានខេត្តផ្សេងទៀតទូទាំងប្រទេស ហើយប្រសិនបើឃើញមានការល្មើស នឹងត្រូវចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន ដោយគ្មានការលើកលែង ឬយោគយល់ឡើយ ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

លេខាធិការដ្ឋានគ.ប.ឆ.ប. សូមបញ្ជាក់ជូនសាធារណជន និងប្រតិបត្តិករទាំងអស់ឱ្យបានជ្រាបថា ចាប់ពីថ្ងៃឱសានវាទនេះតទៅ រាល់សកម្មភាពល្បែងស៊ីសងអនឡាញ ឬការភ្នាល់តាមប្រព័ន្ធអនឡាញគ្រប់រូបភាព ទាំងក្នុង និងក្រៅបរិវេណកាស៊ីណូ ត្រូវបានហាមឃាត់មិនឱ្យមានដាច់ខាត។

សូមរំលឹកជូនផងដែរថា លេខាធិការដ្ឋាន គ.ប.ឆ.ប. ដោយសហការជាមួយស្ថាប័នជំនាញ និងអាជ្ញាធរមានសមត្ថកិច្ច បានចុះបង្ក្រាប និងបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានជាង ៦០០ទីតាំងនៅទូទាំងប្រទេស។

ទន្ទឹមនឹងនេះ ចំពោះវិស័យល្បែងពាណិជ្ជកម្ម លេខាធិការដ្ឋាន គ.ប.ឆ.ប. ក៏បានបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) ក្នុងការស្រាវជ្រាវ និងតាមដានត្រួតពិនិត្យលើបណ្តាកាស៊ីណូ ដែនមានការសង្ស័យថាបានលួចលាក់ប្រព្រឹត្ត ឬផ្តល់ទីតាំងដល់សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ។

គិតត្រឹមខែកញ្ញា ឆ្នាំ២០២៦ កាស៊ីណូដែលមានការពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាសរុបចំនួន ១៨ កាស៊ីណូ ត្រូវបានដកហូតអាជ្ញាបណ្ណ ចំណែកឯ អាជ្ញាបណ្ណ របស់ ៩ កាស៊ីណូផ្សេងទៀត ត្រូវបានសមត្ថកិច្ចសម្រេចព្យួរ ហើយដាក់ក្នុងនីតិវិធីស្រាវជ្រាវនិងស៊ើបអង្កេតបន្ថែម ដើម្បីប្រមូលភស្តុតាងដាក់បន្ទុកឱ្យពេញលេញ មុននឹងឈានដល់ការសម្រេចដកហូតអាជ្ញាបណ្ណ។

គួរបញ្ជាក់ផងដែរថា ចំពោះទីតាំងដែលត្រូវបានដកហូត និង ព្យួរអាជ្ញាបណ្ណទាំងអស់ លេខាធិការដ្ឋានគ.ប.ឆ.ប. បន្តសហការជាមួយ គ.ល.ក., មន្ត្រីនគរបាលយុត្តិធម៌, ស្ថាប័នអយ្យការអមសាលាដំបូងខេត្ត, សាលាដំបូងខេត្ត, អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធផ្សេងទៀត ដើម្បីមានចំណាត់ការឃាត់ទុក បង្កក និងរឹបអូសទ្រព្យសម្បត្តិរបស់ម្ចាស់ទីតាំង និង/ឬ ម្ចាស់ភាគហ៊ុនក្រុមហ៊ុនកាស៊ីណូទាំងអស់ ដែលពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ទន្ទឹមនឹងនេះ លេខាធិការដ្ឋាន នៃ គ.ប.ឆ.ប. បន្តប្រកាន់ជំហរបើកចំហជានិច្ច ក្នុងការទទួលយកកិច្ចសហប្រតិបត្តិការ ព្រមទាំងព័ត៌មានរាយការណ៍ ឬសំណូមពរពីសាធារណជនគ្រប់មជ្ឈដ្ឋាន ជាពិសេសពីសំណាក់ដៃគូ និងស្ថាប័នអន្តរជាតិ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងយុទ្ធនាការបោសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ក្នុងករណីទទួលបានព័ត៌មាន ឬតម្រុយសង្ស័យពាក់ព័ន្ធនឹងទីតាំងណាមួយ ជាពិសេសបណ្តាកាស៊ីណូ ដែលបានលួចលាក់ប្រព្រឹត្ត ឬផ្តល់ទីតាំងដល់សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សមត្ថកិច្ចជំនាញនឹងចុះស្រាវជ្រាវ និងចាត់វិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត៕