* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* បារាំង គ្រោងដាក់បម្រាមគោចរនៅតំបន់មួយចំនួន ក្រោយផ្ទុះកុបកម្ម និងការលួចប្លន់ទ្រព្យសម្បត្តិ
* គណៈកម្មការផ្សះផ្សា UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ នៅទីក្រុងឡាអេ ខណៈកម្ពុជាប្រកាសគាំទ្រពេញទំហឹង
* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ
* ជួបសម្តេចមហាបវរធិបតី, ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា-ប៉ូឡូញ
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* ចិនព្រមានពលរដ្ឋរបស់ខ្លួនពី Scams នៅក្រោមរូបភាពផ្ដល់ការងារមានប្រាក់ខែខ្ពស់ និងការចាប់ពង្រត់ក្នុងប្រទេសថៃ
* រដ្ឋមន្ត្រីការបរទេសក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងជួយជំរុញបន្ថែមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឈានចូលវ័យ៥០ឆ្នាំ
* សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* លោក ពូទីន ស្នើរៀបចំកិច្ចប្រជុំកំពូលជាមួយលោក ត្រាំ និងលោក ស៉ី ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន និងអ្នកស្រាវជ្រាវចាត់ទុកចិនចូលរួមចំណែកលើកកម្ពស់ការអាននៅកម្ពុជា

01-10-2026 17:13

(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន និងអ្នកស្រាវជ្រាវ បានចាត់ទុកប្រទេសចិនថាបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ការអាននៅកម្ពុជា ខណៈដែលភាគីចិនបានចូលរួមបង្កើតបណ្ណាល័យមេគង្គ-ឡានឆាន និងទូដាក់សៀវភៅនៅកម្ពុជាជាបន្តបន្ទាប់។

ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការ តំណាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា កាបង្កើតទូដាក់សៀវភៅ «ភាពកក់ក្តៅពីភាគខាងត្បូង» នៅទីស្តីការក្រសួងព័ត៌មាន គឺជាសក្ខីភាពបញ្ជាក់ពីការពង្រីកលំហសហប្រតិបត្តិការ ទាំងលើការចែករំលែកចំណេះដឹង ការអាន និងការច្នៃប្រឌិតមាតិកាចម្រុះ។

ក្នុងពិធីសម្ពោធទូដាក់សៀវភៅ «ភាពកក់ក្តៅពីភាគខាងត្បូង» នៅទីស្តីការក្រសួងព័ត៌មានកាលពីពេលថ្មីៗនេះឯកឧត្តម កឹម គុណវឌ្ឍន៍ បានបញ្ជាក់បន្ថែមថា សៀវភៅចិនគឺជាស្ពានចំណេះដឹងសម្រាប់មន្ត្រី យុវជន និងសាធារណជន៖ «ហើយទូរសៀវភៅ នៅភាគខាងត្បូងនេះ គឺជាការបង្ហាញអំពីការផ្លាស់ប្តូរនូវវប្បធម៌ដ៏ជ្រាលជ្រៅតាមរយៈអំណាន។ អំណានមានន័យថាម៉េច? មានន័យថា យើងអាន អានពីអ្វី? គឺអានពីសៀវភៅ ហើយទូរសៀវភៅមកពីភាគខាងត្បូងនេះ គឺចង់បង្ហាញអំពីគ្រប់វិស័យសង្គមរបស់ មហាប្រទេសចិន សាធារណរដ្ឋប្រជាមានិតចិន ដែលផ្តល់ចំណេះដឹងនៅលើពុទ្ធិ តាមរយៈសៀវភៅ ដែលផ្តល់ឱ្យប្រជាពលរដ្ឋយើង ជាពិសេសយុវជនរបស់យើងបានយល់ដឹងកាន់តែច្បាស់ និងស៊ីជម្រៅ អំពីអ្វីដែលបានវិវត្តន៍នៅលើទឹកដីនៃមហាប្រទេសចិន នៅក្នុងរយៈពេលជាង ២០០០ ឆ្នាំកន្លងទៅ ហើយសំខាន់បំផុតគឺនៅក្នុងដំណាក់កាលបច្ចុប្បន្ន។»

ចំណែកឯ លោកបណ្ឌិត ជា មុនីឫទ្ធិ អ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន វិញ បានបញ្ជាក់នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ថា ប្រទេសចិនបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការអាននៅកម្ពុជា តាមរយៈការដាក់ទូសៀវភៅ និងបង្កើតបណ្ណាល័យមេគង្គ-ឡានឆាន នៅតាមបណ្តាសាលាបឋមសិក្សាមួយចំនួនពីទីក្រុងដល់ជនបទ។ លោកបានគូសបញ្ជាក់ថា ការចូលរួមរបស់មជ្ឈមណ្ឌលប្រទេសចិនសម្រាប់ការបោះពុម្ពផ្សាយអន្តរជាតិ (CIPC) គឺជាការវិនិយោគលើចំណេះដឹងរបស់កុមារ និងអនាគតមូលធនមនុស្សរបស់កម្ពុជា ដើម្បីបម្លែង «កន្លែងដាក់សៀវភៅ» ឱ្យទៅជា «កន្លែងបង្កើតអ្នកអាន»។

សូមបញ្ជាក់ថា ការបង្កើតទូដាក់សៀវភៅ «ភាពកក់ក្តៅពីភាគខាងត្បូង» នៅទីស្តីការក្រសួងព័ត៌មាន គឺជាសក្ខីភាពជាក់ស្តែង នៃការអនុវត្ត កិច្ចសហប្រតិបត្តិការត្បូងពេជ្រ ក៏ដូចជាការកសាង «សហគមន៍វាសនារួមកម្ពុជា-ចិន»។ ទូសៀវភៅចិន មិនត្រឹមតែជាកន្លែងរក្សាសៀវភៅប៉ុណ្ណោះទេ ប៉ុន្តែវាពិតជា «ស្ពានចំណេះដឹង» រ៉ាប់រងបេសកកម្មយ៉ាងសំខាន់ក្នុងការផ្ទេរចំណេះដឹង បណ្តុះស្មារតីនវានុវត្តកម្ម និងពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ឲ្យកាន់តែរឹងមាំ និងមាននិរន្តរភាពសម្រាប់យុគសម័យថ្មី៕

វិទ្យុមិត្តភាពកម្ពុជាចិន