* អ្នកវិភាគចៅចាក់ស្មុក៖ តើ អ៊ុំ សំអាន កំសាកញី ខ្លាចការស្លាប់ ឬគ្មានភស្តុតាងត្រឹមត្រូវនិងគ្រប់គ្រាន់លើបង្គោលព្រំដែនលេខ ៥២ ដល់ ៥៩, បានជាមិនហ៊ានចូលស្រុក?
* លោក ដូណាល់ ត្រាំ ព្រលយថាសហរដ្ឋអាមេរិកអាចនឹងចូលរួមក្នុងប្រតិបត្តិការរបស់អារ៉ាប៊ីសាអូឌីត ប្រឆាំងក្រុមហ៊ូទីនៅយេម៉ែន
* តម្លៃប្រេងឥន្ធនៈលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២១ ខែតុលា៖ សាំងធម្មតា ៥៣៥០រៀល និងម៉ាស៊ូត ៥៥៥០រៀលក្នុង១លីត្រ
* អាជ្ញាធរអារ៉ាប៊ីសាអូឌីត៖ ការវាយប្រហាររបស់ក្រុមហ៊ូទីលើអាកាសយានដ្ឋាន Riyadh សម្លាប់មនុស្ស ១២នាក់
* លោក ត្រាំ ជំរុញឱ្យអ៊ុយក្រែនរើសមេដឹកនាំថ្មីជំនួសលោក ហ្សេលេនស្គី ក្នុងជម្លោះជុំវិញកិច្ចព្រមព្រៀងប្រេងម៉ាស៊ូតជាមួយរុស្ស៉ី
* WHO មិនទាន់ប្រាកដទេថាតើអ្វីទៅបង្កជាជំងឺរលាកសួត ដែលសម្លាប់បុគ្គលិកមន្ទីរពិសោធន៍ម្នាក់ នៅរុស្ស៉ី
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកមរណទុក្ខ ចំពោះមរណភាពរបស់ ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ថ្ងៃភ្ជុំធំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ វាយប្រហារប្រទេសប៉ាណាម៉ា បង្កការបំផ្លិចបំផ្លាញចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធ
* វិមានក្រឹមឡាំង៖ លោក ពូទីន ប្រាប់លោក ត្រាំ តាមទូរស័ព្ទថា ការចរចាសន្តិភាពអ៊ុយក្រែន មិនទាន់អាចចាប់ផ្តើមឡើងវិញភ្លាមៗបានទេ ដោយសារទីក្រុងកៀវ
* អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់, តួកគីយ៉េ, កាហ្សាក់ស្ថាន និងចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងការងារនៅប្រទេសចំនួន៣ ព្រមទាំងចូលរួមកិច្ចប្រជុំកំពូល CICA
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

វិភាគអន្តរជាតិ៖ លោក ដូណាល់ ត្រាំ ដើរចូលក្នុងអន្ទាក់តៃវ៉ាន់របស់លោក ស៊ី ជីនពីង?

01-10-2026 20:40

(តូក្យូ)៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ប្រហែលជាញញឹមបិទមាត់មិនជិតទេ បន្ទាប់ពីបានបិទបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ៣ថ្ងៃរបស់លោកទៅកាន់សហរដ្ឋអាមេរិក បើទោះជាដំណើរទស្សនកិច្ចនេះមិនអាចសម្រេចបានលទ្ធផលធំដុំលើបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មក៏ដោយ។ ក៏ប៉ុន្តែសមិទ្ធផលដ៏ធំបំផុតរបស់លោក ស៊ី ជីនពីង នោះគឺជាអ្វីដែលលោក ដូណាល់ ត្រាំ​​បាននិយាយជាសាធារណៈ។ លោកប្រធានាធិបតីអាមេរិក ត្រាំ បានលើកឡើងថាចិនធ្លាប់ជាសម្ព័ន្ធមិត្តមួយរបស់សហរដ្ឋអាមេរិកអំឡុងសង្រ្គាមលោកលើកទី២ ហើយបន្ទាប់មកទៀត សហរដ្ឋអាមេរិកបានចេញផ្សាយឯកសារផ្លូវការមួយដោយរំឮកពាក្យសម្ព័ន្ធមិត្តឡើងវិញ។

នៅក្នុងសុន្ទរកថាអំឡុងពិធីទទួលស្វាគមន៍លោក ស៊ី ជីនពីង នៅឯសេតវិមានកាលពីថ្ងៃទី២៤ ខែកញ្ញា លោក ត្រាំ បានធ្វើការកត់សម្គាល់មួយដែលបង្កការសង្ស័យនៅក្នុងប្រទេសជប៉ុន ជាសម្ព័ន្ធដ៏សំខាន់មួយរបស់សហរដ្ឋអាមេរិកក្នុងតំបន់អាស៊ី។ «ពេញមួយប្រវត្តិសាស្ត្រ ការស្វែងរក ផលប្រយោជន៍រួមទាំងនោះបានផ្សារភ្ជាប់ទំនាក់ទំនងនៃប្រជាជនរបស់យើង ដែលរស់នៅខណ្ឌចែកគ្នាដោយមហាសមុទ្រដ៏ធំល្វឹងល្វើយ នៅឆ្ងាយពីគ្នា និងមានចំណុចខុសគ្នាជាច្រើន ហើយរហូតដល់សូម្បីតែធ្វើឱ្យពួកយើងក្លាយជាសម្ព័ន្ធមិត្តនឹងគ្នាក្នុងសង្រ្គាមលោកលើកទី២»។ នេះជាការលើកឡើងរបស់លោក ត្រាំ។ នៅឯពិធីលៀងសាយភោជននៅឯសេតវិមាននៅល្ងាចថ្ងៃដដែល លោក ស៊ី ជីនពីង បានបន្ទរតាមពីក្រោយលោក ត្រាំ ដោយនិយាយថាប្រជាជនចិន និងអាមេរិកបានប្រកៀកស្មាគ្នាប្រយុទ្ធប្រឆាំងនឹងយោធានិយមជប៉ុន។

កិច្ចប្រជុំកំពូលរវាងលោក ត្រាំ និងលោក ស៊ី ជីនពីង ក្នុងទីក្រុងវ៉ាស៊ីនតោន បានកើតឡើងចំពេលភាពតានតឹងការទូតរវាងទីក្រុងប៉េកាំង និងទីក្រុងតូក្យូ ជុំវិញការព្យាកររបស់លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុន អំពីលទ្ធភាពនៃការធ្វើអន្តរាគមន៍យោធារបស់ជប៉ុន ក្នុងករណីចិនបើកការវាយប្រហារលើតៃវ៉ាន់។ ម្លោះហើយការកត់សម្គាល់របស់លោក ត្រាំ ថាចិនធ្លាប់ជាសម្ព័ន្ធមិត្តក្នុងសង្រ្គាមលោកលើកទី២ បានបង្កមានការព្រួយបារម្ភនៅក្នុងប្រទេសជប៉ុន ជាទីដែលមជ្ឈដ្ឋានជាច្រើនសង្ស័យថាសង្រ្គាមពាក្យសម្ដីរវាងចិន និងជប៉ុន អាចជាហេតុផលនៅពីក្រោយការលើកឡើងបែបនេះរបស់លោក ត្រាំ។ ក៏ប៉ុន្តែ គោលដៅពិតប្រាកដរបស់ចិនគឺសហរដ្ឋអាមេរិកទៅវិញទេ។ លោក ស៊ី ជីនពីង បានរៀបចំអន្ទាក់ការទូតមួយដែលធ្វើឱ្យលោក ត្រាំ ដើរចូលដោយខ្លួនឯងតាមរយៈការធ្វើសេចក្ដីថ្លែងការណ៍ដែលមើលទៅផ្ដល់អត្ថាប្រយោជន៍មួយចំនួនដល់គោលជំហររបស់មេដឹកនាំចិនចំពោះតៃវ៉ាន់។

ចិនបានអះអាងថាចិនមានតែមួយគត់ ហើយតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ចិន។ គំនិតនេះមានប្រភពដើមចេញពីគោលជំនឿដែលថានៅពេលត្រូវបានបង្កើតឡើង សាធារណរដ្ឋប្រជាមានិតចិន ឬចិនកុម្មុយនិស្ត គឺជាអ្នកស្នងប្រវត្តិសាស្ត្រចិនទាំងមូល។ នៅទីនេះអាចពន្យល់បានថាតើហេតុអ្វីលោក ស៊ី ជីនពីងចង់ឱ្យលោក ត្រាំ និយាយថាសហរដ្ឋអាមេរិក និងចិនធ្លាប់ជាសម្ព័ន្ធមិត្តនឹងគ្នាអំឡុងសង្រ្គាមលោកលើកទី២។ ចិនប្រហែលជាកំពុងបកស្រាយថា «ពាក្យសម្ព័ន្ធមិត្ត» ចេញពីមាត់លោក ត្រាំ ជាការទទួលស្គាល់យ៉ាងច្បាស់ក្រឡែតថា សាធារណរដ្ឋប្រជាមានិតចិនដែលស្ថិតក្រោមការគ្រប់គ្រងរបស់គណបក្សកុម្មុយនិស្តចិនជាអ្នកស្នងប្រវត្តិសាស្ត្រទាំងមូលរបស់ចិន។

រដ្ឋបាលលោក ស៊ី ជីនពីងជឿថាការធានាបាននូវការទទួលស្គាល់បែបនេះពីប្រធានាធិបតីអាមេរិក អាចយកទៅប្រើជា «យុទ្ធសាស្ត្រដ៏សមហេតុសមផលមួយ» ឆ្ពោះទៅរកការធ្វើឱ្យក្ដីសុបិនរបស់ចិនចង់បង្រួបបង្រួមជាមួយតៃវ៉ាន់ ក្លាយជាការពិតនៅថ្ងៃណាមួយ។ ចិនប្រហែលជាកំពុងគិតថាលោក ត្រាំ បានគូសបញ្ជាក់ឡើងវិញពី «ពាក្យចិនតែមួយ» ដូច្នេះវាជារឿងមួយដែលលោក ត្រាំ ត្រូវតែប្រឆាំងនឹងឯករាជ្យភាពរបស់តៃវ៉ាន់ និងទទួលស្គាល់ថាតៃវ៉ាន់ជាផ្នែកមួយរបស់ចិន។

តាមរយៈឡូហ្ស៉ីកនេះ ចិនអាចព្រមានរដ្ឋបាលលោក ត្រាំ កាន់តែខ្លាំងប្រឆាំងនឹងការលក់អាវុធឱ្យតៃវ៉ាន់ ក្នុងបរិបទដែលការលក់អាវុធឱ្យតៃវ៉ាន់មានទំហំទឹកប្រាក់ ១៤ពាន់លានដុល្លារ ត្រូវបានពន្យារពេលអនុម័តជាច្រើនខែមកហើយ។ តាមពិតទៅ រដ្ឋបាលអាមេរិកសឹងតែគ្រប់ជំនាន់បានអំពាវនាវឱ្យរក្សាស្ថានភាពដើមដើម្បីសន្តិភាព និងស្ថិរភាពក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់។ នៅក្រោមគោលនយោបាយនេះ សហរដ្ឋអាមេរិកមិនគាំទ្រដល់ឯករាជ្យរបស់តៃវ៉ាន់នោះទេ តែបានត្រឹមទទួលដឹងឮពីគោលជំហររបស់ចិនចំពោះតៃវ៉ាន់តែប៉ុណ្ណោះ។ លោក ស៊ី ជីនពីង ឥលូវចង់បានការប្ដេជ្ញាចិត្តពីសហរដ្ឋអាមេរិកប្រឆាំងជំទាស់ទៅនឹងឯករាជ្យភាពរបស់តៃវ៉ាន់ មិនមែនត្រឹមប្រើពាក្យមិនគាំទ្រ ឬទទួលដឹងឮនោះឡើយ។ លោក ស៊ី ជីនពីងប្រហែលជាទទួលបានការប្ដេជ្ញាចិត្តបែបនេះពីលោក ត្រាំ ដែលបានចាត់ទុកបញ្ហាពាក់ព័ន្ធនឹងតៃវ៉ាន់ជាឧបករណ៍ចរចា នៅពេលត្រូវដោះស្រាយបញ្ហាជាមួយចិន។ ដូច្នេះចិនជឿថាការប្រើពាក្យសម្ព័ន្ធមិត្តរបស់លោក ត្រាំ ជាការបោះជំហានដំបូងឆ្ពោះទៅរកការធានាបាននូវការប្ដេជ្ញាចិត្តពីប្រធានាធិបតីអាមេរិកប្រឆាំងនឹងឯករាជ្យភាពរបស់តៃវ៉ាន់។

គួរបញ្ជាក់ថា នៅបន្ទាប់ពីទទួលបានអត្ថាប្រយោជន៍ជាយុទ្ធសាស្ត្រមួយពីលោក ត្រាំ ក្នុងកិច្ចប្រជុំកំពូលនៅវ៉ាស៊ីនតោន លោក ស៊ី ជីនពីងកំពុងសម្លឹងទៅរកកិច្ចប្រជុំកំពូលចំនួន២ថែមទៀតជាមួយលោក ដូណាល់ ត្រាំ ដែលគ្រោងនឹងប្រព្រឹត្តទៅ នៅមុនដំណាច់ឆ្នាំ២០២៦នេះ។ លោក ត្រាំ​ និងលោក ស៊ី ជីនពីងត្រូវបានរំពឹងថានឹងជួបគ្នានាឱកាសចូលរួមកិច្ចប្រជុំកំពូល APEC ក្នុងទីក្រុង Shenzhen ប្រទេសចិន នៅខែវិច្ឆិកាខាងមុខ និងកិច្ចប្រជុំកំពូល G20​ ក្នុងទីក្រុង Miami សហរដ្ឋអាមេរិក នៅខែធ្នូខាងមុខ៕