* អាជ្ញាធរអារ៉ាប៊ីសាអូឌីត៖ ការវាយប្រហាររបស់ក្រុមហ៊ូទីលើអាកាសយានដ្ឋាន Riyadh សម្លាប់មនុស្ស ១២នាក់
* លោក ត្រាំ ជំរុញឱ្យអ៊ុយក្រែនរើសមេដឹកនាំថ្មីជំនួសលោក ហ្សេលេនស្គី ក្នុងជម្លោះជុំវិញកិច្ចព្រមព្រៀងប្រេងម៉ាស៊ូតជាមួយរុស្ស៉ី
* WHO មិនទាន់ប្រាកដទេថាតើអ្វីទៅបង្កជាជំងឺរលាកសួត ដែលសម្លាប់បុគ្គលិកមន្ទីរពិសោធន៍ម្នាក់ នៅរុស្ស៉ី
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកមរណទុក្ខ ចំពោះមរណភាពរបស់ ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ថ្ងៃភ្ជុំធំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ វាយប្រហារប្រទេសប៉ាណាម៉ា បង្កការបំផ្លិចបំផ្លាញចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធ
* វិមានក្រឹមឡាំង៖ លោក ពូទីន ប្រាប់លោក ត្រាំ តាមទូរស័ព្ទថា ការចរចាសន្តិភាពអ៊ុយក្រែន មិនទាន់អាចចាប់ផ្តើមឡើងវិញភ្លាមៗបានទេ ដោយសារទីក្រុងកៀវ
* អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់, តួកគីយ៉េ, កាហ្សាក់ស្ថាន និងចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងការងារនៅប្រទេសចំនួន៣ ព្រមទាំងចូលរួមកិច្ចប្រជុំកំពូល CICA
* ជំនួបមេដឹកនាំកំពូល៖ កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីជប់លៀងផ្លូវការជូន លោក ឡេ មិញហ៊ឹង នាយករដ្ឋមន្រ្តីវៀតណាម
* វិភាគអន្តរជាតិ៖ ដ្រូនបំពាក់ម៉ាស៊ីនយន្តហោះ៖ ពេជ្ឈឃាដថ្មីក្នុងសង្រ្គាមអ៊ុយក្រែន
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

រដ្ឋមន្ត្រី កែវ រតនៈ ជួបសំណេះសំណាល និងនាំអំណោយឧបត្ថម្ភដល់កងកម្លាំងសម្ព័ន្ធមេត្រីភាពក្នុងខេត្តពោធិ៍សាត់ នាឱកាសបុណ្យភ្ជុំបិណ្ឌ ២០២៦

02-10-2026 09:30

(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អំណោយជូនកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងតំបន់ប្រតិបត្តិការសឹករងខេត្តពោធិ៍សាត់ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាពជាមួយក្រសួងរ៉ែ និងថាមពល ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦។

ពិធីដ៏មានអត្ថន័យនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងប្រតិភូក្រសួង ស្នងការស្តីទី ស្នងការរង មេបញ្ជាការ មេបញ្ជាការរង និងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទយ៉ាងច្រើនកុះករ។

ក្នុងឱកាសនោះ លោក កែវ រតនៈ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកដ៏ស្រឡាញ់បំផុតពីសំណាក់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនចំពោះកងកម្លាំងប្រដាប់អាវុធទាំងបី ដោយជានិច្ចកាល សម្តេចតែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនកងកម្លាំងគ្រប់រូប។

លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះបងប្អូនកងកម្លាំងប្រដាប់អាវុធទាំងបី ដែលបានខិតខំលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងការបំពេញភារកិច្ចការពារបូរណភាពទឹកដី រក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុខសន្តិភាពជូនជាតិមាតុភូមិ ព្រមទាំងរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ឱ្យមានការរីកចម្រើនជាលំដាប់។

ជាការឆ្លើយតបនឹងការខិតខំប្រឹងប្រែង និងក្នុងបរិយាកាសអបអរសាទរពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ លោក កែវ រតនៈ និងគណៈប្រតិភូ បានរៀបចំអំណោយដ៏ថ្លៃថ្លាប្រគល់ជូនដល់អង្គភាពទាំង៣ ដោយក្នុងមួយអង្គភាពទទួលបានថវិកា ៤.០០០.០០០រៀល (បួនលានរៀល)។ ដោយឡែកកងកម្លាំង ក្នុងម្នាក់ៗទទួលបាន៖ អង្ករ២០គីឡូក្រាម, មី១កេស, ទឹកត្រី ឬទឹកស៊ីអ៊ីវ១យួរ និងថវិកា១០ម៉ឺនរៀល។

លោករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំខេត្ត បានសម្តែងនូវការជូនពរជ័យ សិរីសួស្តី វិបុលសុខ មហាប្រសើរ ជូនចំពោះកងកម្លាំងប្រដាប់អាវុធទាំងបី និងក្រុមគ្រួសារទាំងអស់ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឆ្នាំ២០២៦ និងសូមឱ្យទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា និងជោគជ័យគ្រប់ភារកិច្ចក្នុងការការពារបូរណភាពទឹកដី និងសុខសន្តិភាពរបស់ប្រទេសជាតិយើង៕