* អ្នកវិភាគចៅចាក់ស្មុក៖ តើ អ៊ុំ សំអាន កំសាកញី ខ្លាចការស្លាប់ ឬគ្មានភស្តុតាងត្រឹមត្រូវនិងគ្រប់គ្រាន់លើបង្គោលព្រំដែនលេខ ៥២ ដល់ ៥៩, បានជាមិនហ៊ានចូលស្រុក?
* លោក ដូណាល់ ត្រាំ ព្រលយថាសហរដ្ឋអាមេរិកអាចនឹងចូលរួមក្នុងប្រតិបត្តិការរបស់អារ៉ាប៊ីសាអូឌីត ប្រឆាំងក្រុមហ៊ូទីនៅយេម៉ែន
* តម្លៃប្រេងឥន្ធនៈលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២១ ខែតុលា៖ សាំងធម្មតា ៥៣៥០រៀល និងម៉ាស៊ូត ៥៥៥០រៀលក្នុង១លីត្រ
* អាជ្ញាធរអារ៉ាប៊ីសាអូឌីត៖ ការវាយប្រហាររបស់ក្រុមហ៊ូទីលើអាកាសយានដ្ឋាន Riyadh សម្លាប់មនុស្ស ១២នាក់
* លោក ត្រាំ ជំរុញឱ្យអ៊ុយក្រែនរើសមេដឹកនាំថ្មីជំនួសលោក ហ្សេលេនស្គី ក្នុងជម្លោះជុំវិញកិច្ចព្រមព្រៀងប្រេងម៉ាស៊ូតជាមួយរុស្ស៉ី
* WHO មិនទាន់ប្រាកដទេថាតើអ្វីទៅបង្កជាជំងឺរលាកសួត ដែលសម្លាប់បុគ្គលិកមន្ទីរពិសោធន៍ម្នាក់ នៅរុស្ស៉ី
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកមរណទុក្ខ ចំពោះមរណភាពរបស់ ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ថ្ងៃភ្ជុំធំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ វាយប្រហារប្រទេសប៉ាណាម៉ា បង្កការបំផ្លិចបំផ្លាញចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធ
* វិមានក្រឹមឡាំង៖ លោក ពូទីន ប្រាប់លោក ត្រាំ តាមទូរស័ព្ទថា ការចរចាសន្តិភាពអ៊ុយក្រែន មិនទាន់អាចចាប់ផ្តើមឡើងវិញភ្លាមៗបានទេ ដោយសារទីក្រុងកៀវ
* អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់, តួកគីយ៉េ, កាហ្សាក់ស្ថាន និងចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងការងារនៅប្រទេសចំនួន៣ ព្រមទាំងចូលរួមកិច្ចប្រជុំកំពូល CICA
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ» (Video inside)

02-10-2026 12:00

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦នេះ បានចែករំលែកទស្សនៈថា AI មិនមែនជាបច្ចេកវិទ្យាដែលបង្កើតឡើងមក ដើម្បីជំនួសមនុស្សនោះឡើយ ប៉ុន្ដែមនុស្សដែលចេះប្រើ AI មានប្រៀបជាងមនុស្សដែលមិនចេះប្រើ ខណៈអ្នកចេះប្រើបានទាញប្រយោជន៍ជាច្រើនអំពី AI និងបានក្លាយជាជំនួយការដ៏សំខាន់ក្នុងជួយសម្រួលការងារ។

ក្រៅពីកម្មវិធី AI ដែលបណ្ដាប្រទេសជឿនលឿនបង្កើតឡើងហើយនោះ នៅប្រទេសកម្ពុជា ក៏មានកម្មវិធី AI មួយផងដែរដែលជាការបង្កើតឡើងដោយស្នាដៃកូនខ្មែរ និងបានក្លាយជាឃ្លាំងស្ដុកទិន្នន័យដ៏មហាសាលឈ្មោះ Fresh AI។ Fresh AI បានដើរតួនាទីជាជំនួយការដ៏ចំណានដល់អ្នកប្រើប្រាស់ ព្រោះនៅក្នុងនោះមានទិន្នន័យជាច្រើន ហើយក៏មានមុខងារឆ្លាតវៃជាច្រើនទៀតផងដែរ។

ក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រដល់និស្សិត​សា​កល​វិទ្យាល័យអាស៊ីអឺរ៉ុប ២៥៧៣អង្គ/នាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា បច្ចេកវិទ្យាថ្មីៗ ដូចជាបញ្ញា​សិប្ប​និម្មិត, វិទ្យាសាស្ត្រទិន្នន័យ, ការវិភាគទិន្នន័យធំ, ក្លើដកុំព្យូ​ធីង និងអ៊ីនធឺ​រ​ណិត ​នៃ​វត្ថុកំពុងក្លាយជាមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចសកល។ ក្រសួងអប់រំ យុវជន និង កីឡា ក៏បានបញ្ជាក់យ៉ាងច្បាស់ថា បញ្ញាសិប្បនិម្មិត គឺជាឧបករណ៍ដ៏មានសក្តា​នុពល សម្រាប់បង្កើនគុណភាពនៃការរៀន និងការបង្រៀន។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ក្រសួងអប់រំ យុវជន និងកីឡា ក៏បានបញ្ជាក់យ៉ាងច្បាស់ថា បញ្ញាសិប្បនិម្មិត គឺជាឧបករណ៍ដ៏មានសក្តា​នុពល សម្រាប់បង្កើនគុណភាពនៃការរៀន និងការបង្រៀន។ បញ្ញា​សិប្ប​និម្មិត (AI) មិនមែនមកជំនួសមនុស្សទេ ប៉ុន្ដែមនុស្សដែលចេះប្រើបញ្ញាសិប្បនិម្មិត (AI) នឹងមានប្រៀបជាងមនុស្សដែលមិនចេះប្រើវា ដូច្នេះយើងត្រូវរៀនប្រើបច្ចេកវិទ្យា ដើម្បីពន្លឿនការស្វែងរកព័ត៌មាន និងការរៀបចំទិន្នន័យដើម្បីឈានទៅរកការវិភាគ វិនិច្ឆ័យប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា»។

ជាមួយគ្នានេះ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ដល់នូវការណែនាំឲ្យយកចិត្តទុកដាក់លើការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) នៅក្នុងការអប់រំ ទាំងសាលា សាស្ដ្រាចារ្យ និងសិស្ស និស្សិត សុទ្ធតែមានជម្រើសក្នុងការប្រើប្រាស់ ប៉ុន្ដែមិនត្រូវប្រើប្រាស់ និងពឹងផ្អែកទាំងស្រុងលើ AI ដោយគ្មានការស្រាវជ្រាវបន្ថែមដោយខ្លួនឯងនោះឡើយ។ ខណៈរាជរដ្ឋាភិបាល គ្មានគោលការណ៍រារាំងប្រើប្រាស់បញ្ញាសិប្បនិម្មិត AI នោះឡើយ តែត្រូវមានច្បាប់ និងគោលការណ៍ច្បាស់លាស់លើការគ្រប់គ្រង AI។

សូមជម្រាបថា សម្រាប់កម្មវិធី AI ដែលបង្កើតដោយខ្មែរឈ្មោះ Fresh AI គឺជាកម្មវិធីបញ្ញាសិប្បនិម្មិត (AI) ដំបូងបង្អស់នៅកម្ពុជា បាននិងកំពុងក្លាយជាកម្មវិធីមួយដ៏ពេញនិយម និងជាទីទុកចិត្តសម្រាប់អ្នកប្រើប្រាស់ ព្រោះ Fresh AI មានទិន្នន័យជាច្រើនរាប់ពាន់លានពាក្យ ដែលអាចឲ្យអ្នកប្រើប្រាស់ស្វែងរក និងបំពេញតម្រូវការគ្រប់ពេល ហើយឆ្លើយតបបានយ៉ាងឆាប់រហ័ស។

Fresh AI ក៏មានផ្តល់នូវមុខងារចាំបាច់ប្រើប្រាស់ប្រចាំថ្ងៃជាច្រើនដូចខាងក្រោម៖

1. មុខងារសួរ-ចម្លើយទូទៅ (AI Chat)
2. មុខងារច្បាប់ (Law)
3. មុខងារមើលព័ត៌មាន (Fresh News)
4. មុខងារស្វែងរកព័ត៌មានចាស់ៗ
5. មុខងារ Ev Zone ទីតាំងសាកឡានអគ្គិសនី
6. មុខងារ Gold & Exchange
7. មុខងារថតស្កេនរូបភាពទៅជាអក្សរ (Photo to Text)
8. មុខងារផ្ទៀងផ្ទាត់រូបភាព (Check Image)
9. មុខងារបំលែងរូបថតទៅជាអក្សរ (Image To Text)
10. មុខងារបំលែង PDF ទៅជាអក្សរ (PDF To Text)
11. មុខងារបំលែងវិដេអូទៅជាអក្សរ (Video To Text)
12. មុខងារពិនិត្យអក្ខរាវិរុទ្ធ (Spell Check)
13. ជំនួយការសរសេរព័ត៌មាន (Create Content)
14. ទាញយកវីដេអូពីបណ្តាញសង្គម (Download Video)