* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ថ្ងៃភ្ជុំធំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ វាយប្រហារប្រទេសប៉ាណាម៉ា បង្កការបំផ្លិចបំផ្លាញចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធ
* វិមានក្រឹមឡាំង៖ លោក ពូទីន ប្រាប់លោក ត្រាំ តាមទូរស័ព្ទថា ការចរចាសន្តិភាពអ៊ុយក្រែន មិនទាន់អាចចាប់ផ្តើមឡើងវិញភ្លាមៗបានទេ ដោយសារទីក្រុងកៀវ
* អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់, តួកគីយ៉េ, កាហ្សាក់ស្ថាន និងចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងការងារនៅប្រទេសចំនួន៣ ព្រមទាំងចូលរួមកិច្ចប្រជុំកំពូល CICA
* ជំនួបមេដឹកនាំកំពូល៖ កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីជប់លៀងផ្លូវការជូន លោក ឡេ មិញហ៊ឹង នាយករដ្ឋមន្រ្តីវៀតណាម
* វិភាគអន្តរជាតិ៖ ដ្រូនបំពាក់ម៉ាស៊ីនយន្តហោះ៖ ពេជ្ឈឃាដថ្មីក្នុងសង្រ្គាមអ៊ុយក្រែន
* អាមេរិក ប្រកាសទណ្ឌកម្មលើតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ប៉ុន្មានម៉ោងក្រោយអតីតចៅក្រមស្ថាប័ននេះ ឈ្នះពានរង្វាន់ណូបែល
* ម៉ាឡេស៊ី ប្រកាសកញ្ចប់ថវិកាជាតិឆ្នាំ២០២៧ ជាង ១១២ ពាន់លានដុល្លារ ដើម្បីសម្រាលបន្ទុកជីវភាព និងរុញច្រានបច្ចេកវិទ្យា
* គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ប្រកាសពីកាលបរិច្ឆេទដាក់ពាក្យសុំបំពេញកាតព្វកិច្ចយោធា នឹងបន្តចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៧ ខែតុលា
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការធានាការពារបរិយាកាសវិនិយោគ និងប្រកាសធ្វើជាដៃគូជាមួយវិស័យឯកជននៅគ្រប់ដំណាក់កាល
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ថវិកាជាតិឆ្នាំ២០២៧ វិស័យអប់រំកើនប្រមាណ ៤.៧%, សុខាភិបាលកើន ១.៥% មិនមានកាត់ឡើយ ទោះបង្កើនថវិកាក្នុងវិស័យការពារជាតិ (Video inside)

02-10-2026 12:06

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ឱ្យដឹងថា ថវិកាឆ្នាំ២០២៧ បើទោះរាជរដ្ឋាភិបាលបង្កើនទៅលើវិស័យការពារជាតិ តែមិនបានកាត់ថវិកាសម្រាប់វិស័យអប់រំ និងសុខាភិបាលនោះឡើយ ពោលថវិកាជាតិឆ្នាំ២០២៧ ក្នុងវិស័យអប់រំ កើនប្រមាណ ៤.៧ភាគរយ បើធៀបឆ្នាំ២០២៦ វិស័យសុខាភិបាលកើន ១.៥ភាគរយ។

ការបញ្ជាក់របស់សម្តេចនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត​សា​កល​វិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ នៅមជ្ឈមណ្ឌល​សន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦នេះ។

សម្តេចបញ្ជាក់ថា តាមរយៈតួលេខដែលបានចរចារួចរាល់ នៅឆ្នាំ២០២៧ ថវិកាសម្រាប់ចំណាយវិស័យអប់រំមានប្រមាណ ១១០០លានដុល្លារ កើនឡើង៤.៧% បើធៀបនឹងឆ្នាំ២០២៦។ ចំណែកឯថវិកាសម្រាប់ចំណាយវិស័យសុខាភិបាលវិញ មានប្រមាណ ៦៨០លានដុល្លារ កើនឡើង ១.៥% បើធៀបនឹងឆ្នាំ២០២៦។

សម្តេចបានថ្លែងដូច្នេះថា៖ «ខ្ញុំសុំបញ្ជាក់ថា ថវិកាឆ្នាំ២០២៧នេះ សម្រាប់វិស័យអប់រំ គឺកើន៤.៧% និងសុខាភិបាលកើន ១.៥% សូមកុំឱ្យមានការព្រួយបារម្ភទៅលើវិស័យទាំងពីរនេះ។ ទោះយើងត្រូវបង្កើនក្នុងវិស័យការពារជាតិក្តី ក៏យើងមិនកាត់ចំណាយលើវិស័យអាទិភាពទាំងពីរនេះដែរ»។

សូមជម្រាបថា ក្រសួងអប់រំ និងក្រសួងសុខាភិបាល មានបន្ទុកចំណាយធំជាងគេ បើប្រៀបធៀបនឹងក្រសួងស្ថាប័នរដ្ឋផ្សេងទៀត។ សម្រាប់ឆ្នាំ២០២៦ កញ្ចប់ថវិកាដែលរដ្ឋាភិបាលអនុម័ត សម្រាប់ក្រសួងអប់រំ យុវជន និងកីឡា មានចំនួន ៤ ១៣០.៨ពាន់លានរៀល គិតជាប្រាក់ដុល្លារប្រមាណ ១ពាន់លានដុល្លារ។ ចំណែកឯសុខាភិបាលវិញមានប្រមាណ ៦៨០លានដុល្លារ ខណៈថវិកាចំណាយសម្រាប់ក្រសួងការពារជាតិមានជាង ៧៤០លានដុល្លារ៕