* លោក ដូណាល់ ត្រាំ ព្រលយថាសហរដ្ឋអាមេរិកអាចនឹងចូលរួមក្នុងប្រតិបត្តិការរបស់អារ៉ាប៊ីសាអូឌីត ប្រឆាំងក្រុមហ៊ូទីនៅយេម៉ែន
* តម្លៃប្រេងឥន្ធនៈលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយសម្រាប់ការអនុវត្តចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២១ ខែតុលា៖ សាំងធម្មតា ៥៣៥០រៀល និងម៉ាស៊ូត ៥៥៥០រៀលក្នុង១លីត្រ
* អាជ្ញាធរអារ៉ាប៊ីសាអូឌីត៖ ការវាយប្រហាររបស់ក្រុមហ៊ូទីលើអាកាសយានដ្ឋាន Riyadh សម្លាប់មនុស្ស ១២នាក់
* លោក ត្រាំ ជំរុញឱ្យអ៊ុយក្រែនរើសមេដឹកនាំថ្មីជំនួសលោក ហ្សេលេនស្គី ក្នុងជម្លោះជុំវិញកិច្ចព្រមព្រៀងប្រេងម៉ាស៊ូតជាមួយរុស្ស៉ី
* WHO មិនទាន់ប្រាកដទេថាតើអ្វីទៅបង្កជាជំងឺរលាកសួត ដែលសម្លាប់បុគ្គលិកមន្ទីរពិសោធន៍ម្នាក់ នៅរុស្ស៉ី
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកមរណទុក្ខ ចំពោះមរណភាពរបស់ ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ថ្ងៃភ្ជុំធំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ វាយប្រហារប្រទេសប៉ាណាម៉ា បង្កការបំផ្លិចបំផ្លាញចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធ
* វិមានក្រឹមឡាំង៖ លោក ពូទីន ប្រាប់លោក ត្រាំ តាមទូរស័ព្ទថា ការចរចាសន្តិភាពអ៊ុយក្រែន មិនទាន់អាចចាប់ផ្តើមឡើងវិញភ្លាមៗបានទេ ដោយសារទីក្រុងកៀវ
* អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់, តួកគីយ៉េ, កាហ្សាក់ស្ថាន និងចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងការងារនៅប្រទេសចំនួន៣ ព្រមទាំងចូលរួមកិច្ចប្រជុំកំពូល CICA
* ជំនួបមេដឹកនាំកំពូល៖ កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត៖ បញ្ញាសិប្បនិម្មិត AI គឺជាឧបករណ៍ដ៏មានសក្តា​នុពល សម្រាប់បង្កើនគុណភាពនៃការរៀន និងការបង្រៀន ប៉ុន្តែត្រូវមានដែនកំណត់ច្បាស់លាស់ (Video inside)

02-10-2026 12:08

(ភ្នំពេញ)៖ បញ្ញាសិប្បនិម្មិត AI បាននិងកំពុងរីកសាយភាយយ៉ាងឆាប់រហ័សនៅលើពិភពលោក។ បញ្ញាសិប្បនិម្មិត (AI) គឺជាបច្ចេកវិទ្យាដ៏មានសក្ដានុពលដែលអាចផ្លាស់ប្ដូរវិស័យជាច្រើន រួមទាំងការអប់រំផងដែរ។

ថ្លែងក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យអាស៊ី អឺរ៉ុប សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ពីការវិវត្តបច្ចេកវិទ្យាថ្មីៗ ដូចជាបញ្ញា​សិប្ប​និម្មិត(AI) បាននិងកំពុងផ្លាស់ប្ដូររបៀបធ្វើការ, របៀបបង្រៀន, របៀបរៀន និងរបៀបរស់​នៅរបស់​មនុស្សជាតិ។

ទន្ទឹមជាមួយនឹងការរីកចម្រើននេះ សម្ដេចបវរធិបតី ក៏បានណែនាំដល់អ្នកប្រើប្រាស់ទាំងអស់ កុំពឹងផ្អែកទាំងស្រុងលើបញ្ញាសិប្បនិម្មិត AI ចាកឆ្ងាយពីការស្រាវជ្រាវ ឬការអានសៀវភៅនោះទេ។ បញ្ញាសិប្បនិម្មិត AI ជាថ្នាលមួយជួយសម្រាលបញ្ហារបស់មនុស្សបានមួយចំនួនប៉ុណ្ណោះ ប្រសិនជាមិនបានគ្រប់គ្រងឱ្យបានម៉ត់ចត់ នឹងនាំផលជះអវិជ្ជមានដល់មនុស្សខ្លួនឯង។

នៅក្នុងវិស័យអប់រំ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ក្រសួងអប់រំ យុវជន និង កីឡា ក៏បានបញ្ជាក់យ៉ាងច្បាស់ថា បញ្ញាសិប្បនិម្មិត គឺជាឧបករណ៍ដ៏មានសក្តា​នុពលសម្រាប់បង្កើនគុណភាពនៃការរៀន និងការបង្រៀន។ ប៉ុន្តែ បញ្ញាសិប្បនិម្មិតមិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សដែលចេះប្រើបញ្ញាសិប្បនិម្មិត នឹងមានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»។

សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា ទោះបីជាបញ្ញាសិប្បនិម្មិត AI មានភាពឆ្លាតវៃ អាចសំយោគរាល់គ្រប់ព័ត៌មានដែលយើងសួរ ប៉ុន្តែមិនមែនមានន័យថាមនុស្សត្រូវតែពឹងផ្អែកទាំងស្រុកលើ AI នោះទេ ហើយការសិក្សាអប់រំក៏មិនគួរពឹងផ្អែកទាំងស្រុងលើបច្ចេកវិទ្យានោះដែរ។

ទោះបីជាយ៉ាងណា​ សម្ដេចបវរធិបតី ក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋសិក្សាស្វែងយល់ពីបញ្ញាសិប្បនិម្មិត AI ឱ្យបានច្រើនជាជាងមិនចេះទាល់តែសោះ ប៉ុន្តែត្រូវកំណត់ព្រំដែននៃការប្រើប្រាស់របស់ខ្លួន។

សូមជម្រាបថា សម្រាប់កម្មវិធី AI ដែលបង្កើតដោយខ្មែរឈ្មោះ Fresh AI គឺជាកម្មវិធីបញ្ញាសិប្បនិម្មិត (AI) ដំបូងបង្អស់នៅកម្ពុជា បាននិងកំពុងក្លាយជាកម្មវិធីមួយដ៏ពេញនិយម និងជាទីទុកចិត្តសម្រាប់អ្នកប្រើប្រាស់ ព្រោះ Fresh AI មានទិន្នន័យជាច្រើនរាប់ពាន់លានពាក្យ ដែលអាចឲ្យអ្នកប្រើប្រាស់ស្វែងរក និងបំពេញតម្រូវការគ្រប់ពេល ហើយឆ្លើយតបបានយ៉ាងឆាប់រហ័ស។

Fresh AI ក៏មានផ្តល់នូវមុខងារចាំបាច់ប្រើប្រាស់ប្រចាំថ្ងៃជាច្រើនដូចខាងក្រោម៖

1. មុខងារសួរ-ចម្លើយទូទៅ (AI Chat)
2. មុខងារច្បាប់ (Law)
3. មុខងារមើលព័ត៌មាន (Fresh News)
4. មុខងារស្វែងរកព័ត៌មានចាស់ៗ
5. មុខងារ Ev Zone ទីតាំងសាកឡានអគ្គិសនី
6. មុខងារ Gold & Exchange
7. មុខងារថតស្កេនរូបភាពទៅជាអក្សរ (Photo to Text)
8. មុខងារផ្ទៀងផ្ទាត់រូបភាព (Check Image)
9. មុខងារបំលែងរូបថតទៅជាអក្សរ (Image To Text)
10. មុខងារបំលែង PDF ទៅជាអក្សរ (PDF To Text)
11. មុខងារបំលែងវិដេអូទៅជាអក្សរ (Video To Text)
12. មុខងារពិនិត្យអក្ខរាវិរុទ្ធ (Spell Check)
13. ជំនួយការសរសេរព័ត៌មាន (Create Content)
14. ទាញយកវីដេអូពីបណ្តាញសង្គម (Download Video)