* វិភាគអន្តរជាតិ៖ ហ៊ូទី ពីក្រុមអាចក់អាចែមក្លាយជាការគំរាមកំហែងដ៏ធំរបស់អារ៉ាប៊ីសាអូឌីត
* កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* សម្តេចមហាបវរធិបតី និងប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ រំពឹងថា កម្ពុជា-អាស៊ែបៃហ្សង់ នឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ
* ក្រសួងការងារព្រមានពលរដ្ឋកុំឱ្យចាញ់បោកការអូសទាញទៅធ្វើការនៅរុស្ស៊ី ខណៈកម្ពុជា-រុស្ស៊ីមិនទាន់មានកិច្ចព្រមព្រៀងនៅឡើយ
* ផ្សែងភ្លើងឆេះព្រៃពីឥណ្ឌូណេស៊ី ធ្វើឱ្យខ្យល់ពុលនៅសិង្ហបុរីហក់ឡើងខ្ពស់បំផុត ខណៈទីម័រខាងកើតបិទសាលារៀន
* ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ កម្ពុជាប្តេជ្ញាទប់ស្កាត់បទល្មេីស Online Scams មិនឱ្យវិលត្រឡប់ជាដាច់ខាត ក្រោយទទួលលទ្ធផលលេីការបង្ក្រាបជាបន្តបន្ទាប់
* កម្ពុជា-ថៃ ចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សា UNCLOS នៅទីក្រុងឡាអេ ដើម្បីស្វែងរកដំណោះស្រាយព្រំដែនសមុទ្រ និងការអភិវឌ្ឍរួមគ្នា
* Fresh Exclusive: «ករណី Long Bay៖ តើ Al Jazeera អាចបញ្ជាក់កាលបរិច្ឆេទថតសម្ងាត់ ដើម្បីជួយស្វែងរកការពិតបានដែរឬទេ?»
* សម្តេចមហាបវរធិបតី អញ្ជើញទស្សនាវិមានរដ្ឋសភា និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់
* លោក ប៉ែន បូណា៖ ទីបំផុតលោក សម រង្ស៉ី បង្ហាញច្បាស់ហើយថា គាត់ពិតជាបាននិយាយការពារថៃ និងមួលបង្កាច់ចោទប្រកាន់កម្ពុជាថា «ជាអ្នកបង្កហេតុមុនប្រាកដមែន» (Video inisde)
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បរាជ័យនៅក្នុងការសិក្សា ប្រសើរជាងបរាជ័យនៅក្នុងជីវិត រៀននៅក្នុងសាលាក៏ជាមេរៀននៅក្នុងជីវិត! (Video inside)

02-10-2026 12:25

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦នេះ បានផ្ដាំផ្ញើទៅដល់សិស្ស និស្សិតទាំងអស់ថា ការបរាជ័យនៅក្នុងការសិក្សា ប្រសើរជាងបរាជ័យនៅក្នុងជីវិត ប៉ុន្ដែការរៀននៅក្នុងសាលា ក៏ជាមេរៀននៅក្នុងជីវិតដូចគ្នា។

ក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រដល់និស្សិត​សា​កល​វិទ្យាល័យអាស៊ីអឺរ៉ុប ២៥៧៣អង្គ/នាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ការបណ្ដុះបណ្ដាល ការអប់រំ គឺជាការកសាងនូវសមត្ថភាពជំនាញ និងឥរិយាបថ ពោលទាំងពីរនេះត្រូវដើរទន្ទឹមគ្នាមិនអាចមានតែសមត្ថភាពជំនាញ ហើយខ្វះគុណធម៌នៅក្នុងជីវិត មិនមែនជារឿងត្រឹមត្រូវនោះដែរ។

បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិ​បតី ហ៊ុន ម៉ាណែត, ការអប់រំរបស់សាលាមិនត្រឹមតែជាការផ្ទេរចំណេះដឹង ឲ្យសញ្ញាបត្រនោះទេ ប៉ុន្ដែនៅពេលនិស្សិតម្នាក់ៗ កាន់សញ្ញាបត្របង្ហាញថា គាត់បានឆ្លងកាត់ដូចសមរភូមិ មានការធ្វើតេស្ដ បង្រៀនឲ្យចេះស្រាវជ្រាវ អំណត់ ចេះតស៊ូក្នុងការបរាជ័យងើបឡើងវិញ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍យ៉ាងដូច្នេះថា «ការបណ្ដុះបណ្ដាល ការអប់រំ គឺការកសាងនូវសមត្ថភាពជំនាញ និងឥរិយាបថ ត្រូវមានទាំងពីរ។ មានតែសមត្ថភាព តែខ្វះគុណធម៌អាចបង្ករឿង ប្រើប្រាស់បោកប្រាស់អ្នកដទៃ។ មានគុណធម៌ត្រឹមត្រូវ ប៉ុន្ដែសមត្ថភាពមានកម្រិត ក៏ជួយមានការលំបាក។ ការអប់រំរបស់សាលាមិនត្រឹមតែជាការផ្ទេរចំណេះដឹង ឲ្យសញ្ញាបត្រនោះទេ ប៉ុន្ដែនៅពេលគាត់កាន់សញ្ញាបត្រ បង្ហាញថាគាត់បានឆ្លងកាត់ដូចសមរភូមិអ៊ីចឹង មានការធ្វើតេស្ដ បង្រៀនឲ្យចេះស្រាវជ្រាវ អំណត់ ចេះតស៊ូក្នុងការបរាជ័យ ងើបឡើងវិញ បើតេស្ដធ្លាក់កុំបាក់ទឹកចិត្ត កុំបោះបង់ចោលត្រូវមកវិញ អ្នកខ្លះរៀនឆ្នាំទី១លំបាកបោះបង់ គ្រូហៅមកវិញជួយបង្រៀនបំប៉នបន្ថែមឲ្យគាត់។ បរាជ័យនៅក្នុងសាលា ប្រសើរជាងការបរាជ័យនៅក្នុងជីវិត រៀននៅក្នុងសាលា ក៏ជាមេរៀនសម្រាប់នៅក្នុងជីវិត»។

ក្នុងន័យនេះ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានក្រើនរំលឹកដល់សិស្ស និស្សិតទាំងអស់ កុំបាក់ទឹកចិត្តនៅពេលជួបបញ្ហាក្នុងការសិក្សា ពោលត្រូវតែខិតខំប្រឹងប្រែងបន្ថែមទៀត៕