* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកមរណទុក្ខ ចំពោះមរណភាពរបស់ ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ថ្ងៃភ្ជុំធំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ វាយប្រហារប្រទេសប៉ាណាម៉ា បង្កការបំផ្លិចបំផ្លាញចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធ
* វិមានក្រឹមឡាំង៖ លោក ពូទីន ប្រាប់លោក ត្រាំ តាមទូរស័ព្ទថា ការចរចាសន្តិភាពអ៊ុយក្រែន មិនទាន់អាចចាប់ផ្តើមឡើងវិញភ្លាមៗបានទេ ដោយសារទីក្រុងកៀវ
* អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់, តួកគីយ៉េ, កាហ្សាក់ស្ថាន និងចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងការងារនៅប្រទេសចំនួន៣ ព្រមទាំងចូលរួមកិច្ចប្រជុំកំពូល CICA
* ជំនួបមេដឹកនាំកំពូល៖ កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីជប់លៀងផ្លូវការជូន លោក ឡេ មិញហ៊ឹង នាយករដ្ឋមន្រ្តីវៀតណាម
* វិភាគអន្តរជាតិ៖ ដ្រូនបំពាក់ម៉ាស៊ីនយន្តហោះ៖ ពេជ្ឈឃាដថ្មីក្នុងសង្រ្គាមអ៊ុយក្រែន
* អាមេរិក ប្រកាសទណ្ឌកម្មលើតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ប៉ុន្មានម៉ោងក្រោយអតីតចៅក្រមស្ថាប័ននេះ ឈ្នះពានរង្វាន់ណូបែល
* ម៉ាឡេស៊ី ប្រកាសកញ្ចប់ថវិកាជាតិឆ្នាំ២០២៧ ជាង ១១២ ពាន់លានដុល្លារ ដើម្បីសម្រាលបន្ទុកជីវភាព និងរុញច្រានបច្ចេកវិទ្យា
* គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ប្រកាសពីកាលបរិច្ឆេទដាក់ពាក្យសុំបំពេញកាតព្វកិច្ចយោធា នឹងបន្តចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៧ ខែតុលា
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

អាជ្ញាធរ​ជាតិ​អប្សរា ​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ចំនួន​២ នៅ​ខ្លោងទ្វារជ័យ នៃក្រុង​អង្គរ​ធំ

02-10-2026 14:28

(សៀមរាប)៖ អាជ្ញាធរ​ជាតិ​អប្សរា​ បាន​ប្រារព្ធ​ពិធី​ប្រោះព្រំ​ភ្ជាប់​ព្រះសិរនិង​បើក​ព្រះនេត្រ​ចម្លាក់​ទេព​ចំនួន​២​ ​​ក្រោម​យុទ្ធ​នា​ការ «ព្រលឹងត្រឡប់​មក​ទីតាំង​ដើម​វិញ​» នៅ​ខ្លោងទ្វារ​ជ័យ នៃក្រុង​អង្គរ​ធំ​ នា​ព្រឹក​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០២៦​។

ពិធី​ភ្ជាប់​ព្រះ​សិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព​​នេះ បានប្រព្រឹត្តទៅ​ក្រោម​អធិបតី​ភាព លោកស្រី​បណ្ឌិត​សភា​ចារ្យ​ ភឿង​ សកុណា​ រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ​ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​​ភិបាល​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ​ដោយ​មាន​ការ​និមន្ត​ចូល​រួម​ពី​សម្ដេច​ព្រះព្រហ្មរតនមុនី ពិន សែម​ លោក ​Flavio ​BONETTI ​តំណាង​អង្គការ UNESCO ប្រចាំ​កម្ពុជា ​​លោក​ស្រី ​​Katherine Diop​ ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​នៃ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ថ្នាក់​ដឹកនាំ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ​អគ្គនាយក​ អគ្គនាយក​រង តំណាងរដ្ឋបាលខេត្តសៀមរាប ​ថ្នាក់​ដឹកនាំ​នៃ​អាជ្ញាធរ​ជាតិ​​​អប្សរា និង​មន្ត្រី​​-​បុគ្គលិក​ជា​ច្រើន​រូប​ទៀត​។​

លោកស្រី​បណ្ឌិត​សភាចារ្យ​ ភឿង ​សកុណា​ រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​អាជ្ញាធរជាតិអប្សរា ​បាន​ថ្លែង​ថា ពិធី​ភ្ជាប់​ព្រះ​សិរ និង​បើក​ព្រះនេត្រ​ចម្លាក់​ទេព ចំនួន​២ នៅ​ខ្លោង​ទ្វារជ័យ ​នា​ក្រុង​អង្គរធំ​ថ្ងៃនេះ ​គឺ​មាន​អត្ថន័យ​​យ៉ាង​ខ្លាំង​ស​ម្រាប់​មហា​​នគរខ្មែរ។ ​​

ពិធី​នេះ​​មាន​សារៈ​សំខាន់ ដោយបាននាំព្រលឹង​របស់​ដូនតា​ខ្មែរ​ឱ្យ​វិល​ត្រឡប់​​មក​ជួយ​ថែរក្សា​អង្គរ​ឡើង​វិញ​ព្រម​ទាំង​មាន​សន្តិភាព ដោយហេតុថាខ្លោងទ្វារជ័យជាទីតាំងប្រវត្តិសាស្រ្ត ដែលព្រះមហាក្សត្រខ្មែររមែងប្រារព្ធធ្វើពិធីសំខាន់ៗ ដូចជាពិធីគ្រងរាជ្យ និងពិធីយាងទៅសមរភូមិ ជាដើម។

ជាមួយគ្នានេះដែរ ការរៀបចំឡើងវិញនូវព្រះសិរទេព និងអសុរៈទាំងនេះ គឺជាការបន្ថែម​ឱ្យ​មាន​សោភ័ណភាព​ស្រស់​​ស្អាត ដែលនឹងក្លាយជាផលិតផលថ្មី ​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរជាតិ-អន្តរជាតិ ក៏ដូចជា​អនុញ្ញាតឱ្យ​ប្រជា​ពលរដ្ឋ​ខ្មែរគ្រប់​រូប​បាន​ទៅ​ធ្វើ​សក្ការៈ​បូជាផងដែរ។

លោក​ស្រី​បណ្ឌិត​សភាចារ្យ​ ភឿង សកុណា​ បញ្ជាក់​ទៀត​ថា ​អត្ថន័យ​ដ៏​សំខាន់ គឺ​ចម្លាក់​ទេព និង​អសុរៈ​ទាំង​អស់ ​ដែល​នៅ​អម​ខ្លោងទ្វារ​ជ័យ​ នៃក្រុង​អង្គរធំ​នេះ​​​ បាន​ឆ្លងកាត់ប្រវត្តិសាស្រ្តទាំងគ្រា​​លំបាក​ និងគ្រារុងរឿង ក៏ដូចជា​ឆ្លង​កាត់​សង្គ្រាម​ជាច្រើន​ជំនាន់​មក​ហើយ​ ដោយ​នៅ​តែបន្ត​រួម​សុខរួម​ទុក្ខ​ជាមួយ​ប្រជា​ពល​រដ្ឋ​ខ្មែរគ្រប់កាលៈទេសៈ ​បើ​ទោះ​បី​ជា​ចម្លាក់​ជា​ច្រើនមានការ​បាត់បង់​ផ្នែកខ្លះនៃរាងកាយក៏ដោយក្តី។​

នៅ​អម​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​មាន​ចម្លាក់​ទេវៈ និង​​អសុរៈទាញព្រ័ត្រ សរុប​ទាំង​អស់​ចំនួន​១០៨។ ដោយ​សារ​សង្គ្រាម​ជាច្រើន​​ជំនាន់​ ​មាន​ការ​បំផ្លិច​បំផ្លាញ ​បាន​ធ្វើ​ឱ្យ​ព្រះសិរចម្លាក់​ដែល​ធ្វើ​ពី​ថ្មភក់​ទាំង​នេះ ​បាន​បាត់បង់​ស្ទើរទាំងស្រុង ដោយបែកខ្ញែកទៅកាន់ទីតាំងជាច្រើនផ្សេងៗគ្នា ក្នុងនោះមួយចំនួនស្ថិតនៅទីតាំងនានាក្នុងប្រទេសកម្ពុជា និងមួយចំនួនទៀតស្ថិតនៅបរទេសផងដែរ។

ប៉ុន្តែ​រយៈ​ពេល​ជាច្រើន​ឆ្នាំម​កហើយ ​អាជ្ញាធរ​ជាតិ​អប្សរា​ ជាមួយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ ​ដោយ​មាន​ការ​ចូលរួម​ពី​បណ្ដា​ប្រទេស​ជា​មិត្ត ​មាន​ដូចជា អង្គការ UNESCO ​ប្រទេស​បារាំង ​ជប៉ុន និង​សហរដ្ឋអាម៉េរិក ​ជាដើម ​បាន​ប្រឹងប្រែង​ស្វែង​រក​ប្រមូលព្រះសិរចម្លាក់​ទេវៈ និង​អសុរៈ​ទាំងនេះ​ត្រឡប់មកវិញ ដោយខ្លះបានពីការស្រាវជ្រាវធ្វើកំណាយរកឃើញមកវិញ ខ្លះរក្សាទុកនៅអភិរក្សដ្ឋានអង្គរ ខ្លះរក្សាទុកនៅសារមន្ទីរនានា និងមួយចំនួនទៀតបានពីការទាមទារពីបរទេស ដើម្បី​យក​មក​តម្កល់​នៅ​ទីតាំង​ដើម​វិញ​។​

បច្ចុប្បន្ន​​​​យើង​បាន​រក​ឃើញ​ព្រះសិរ ដែល​បាត់​​ស្ទើរ​តែ​គ្រប់​វិញ​ហើយ ​គឺ​នៅ​បាត់​តែ​ព្រះ​សិរ ចំនួន​​៣​ទៀត​ប៉ុណ្ណោះ ​​ដែល​កំពុងតម្កល់នៅសារមន្ទីរនៅ​ក្រៅ​ប្រទេស ​ហើយ​យើង​កំពុង​ខិតខំ​ស្វែងរក​និង​ចរចា ​ដើម្បីសុំ​ឱ្យ​បញ្ជូន​ត្រឡប់​មក​វិញនាពេលខាងមុខ​។

លោក ​Flavio ​BONETTI ​តំណាង​អង្គការ​UNESCO ​ប្រចាំ​កម្ពុជា​បាន​បង្ហាញ​ការ​ពេញ​ចិត្ត​ចំពោះ​ការ​ប្រារព្ធ​ពិធី​​ប្រោះព្រំ​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះនេត្រ​ចម្លាក់​ទេពចំនួន២​នេះ ដែល​ជាសក្ខីភាព និង​ការ​គោរព​បូជា​ចំពោះ​វប្បធម៌​របស់​ខ្មែរ​ ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​របស់​ពិភព​លោក​។

អង្គការ UNESCO ​នៅ​តែ​បន្ត​គាំទ្រ​កម្ពុជា ​តាម​រយៈ​គណៈ​កម្មាធិការ​អាយស៊ីស៊ី-អង្គរ តាំង​ពី​ឆ្នាំ​១៩៩៣ ហើយ UNESCO ​មាន​មោទនភាព​ចំពោះ​ការងារ​ថែរក្សា​ អភិរក្ស​អង្គរ​ជាច្រើន​ ដែល​បាន​ធ្វើ​រួម​គ្នា​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា ​ជាង​៣០ឆ្នាំ​មក​នេះ​។

ចំណែក លោក​ស្រី ​​Katherine Diop បានឱ្យ​ដឹង​ថា សហរដ្ឋអាមេរិក គឺ​ជា​ដៃ​គូ ​ដែល​មាន​ទំនាក់​ទំនង​យ៉ាង​សំខាន់ ​នៅ​ក្នុង​អនុស្សារណៈនៃការយោគ​យល់​គ្នា​ផ្នែក​សម្បត្តិ​វប្បធម៌​រវាង​ព្រះរាជាណាចក្រកម្ពុជា ​និង​អាមេរិក​។