* អាជ្ញាធរអារ៉ាប៊ីសាអូឌីត៖ ការវាយប្រហាររបស់ក្រុមហ៊ូទីលើអាកាសយានដ្ឋាន Riyadh សម្លាប់មនុស្ស ១២នាក់
* លោក ត្រាំ ជំរុញឱ្យអ៊ុយក្រែនរើសមេដឹកនាំថ្មីជំនួសលោក ហ្សេលេនស្គី ក្នុងជម្លោះជុំវិញកិច្ចព្រមព្រៀងប្រេងម៉ាស៊ូតជាមួយរុស្ស៉ី
* WHO មិនទាន់ប្រាកដទេថាតើអ្វីទៅបង្កជាជំងឺរលាកសួត ដែលសម្លាប់បុគ្គលិកមន្ទីរពិសោធន៍ម្នាក់ នៅរុស្ស៉ី
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកមរណទុក្ខ ចំពោះមរណភាពរបស់ ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ ដើម្បីទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ថ្ងៃភ្ជុំធំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទស្សនកិច្ចផ្លូវការ និងបំពេញការងារនៅប្រទេសចំនួន៣
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ វាយប្រហារប្រទេសប៉ាណាម៉ា បង្កការបំផ្លិចបំផ្លាញចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធ
* វិមានក្រឹមឡាំង៖ លោក ពូទីន ប្រាប់លោក ត្រាំ តាមទូរស័ព្ទថា ការចរចាសន្តិភាពអ៊ុយក្រែន មិនទាន់អាចចាប់ផ្តើមឡើងវិញភ្លាមៗបានទេ ដោយសារទីក្រុងកៀវ
* អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់, តួកគីយ៉េ, កាហ្សាក់ស្ថាន និងចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងការងារនៅប្រទេសចំនួន៣ ព្រមទាំងចូលរួមកិច្ចប្រជុំកំពូល CICA
* ជំនួបមេដឹកនាំកំពូល៖ កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីជប់លៀងផ្លូវការជូន លោក ឡេ មិញហ៊ឹង នាយករដ្ឋមន្រ្តីវៀតណាម
* វិភាគអន្តរជាតិ៖ ដ្រូនបំពាក់ម៉ាស៊ីនយន្តហោះ៖ ពេជ្ឈឃាដថ្មីក្នុងសង្រ្គាមអ៊ុយក្រែន
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ប្រជាពុទ្ធបរិស័ទជិតឆ្ងាយអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌនៅវត្តព្រះវិហារធំសសរ១០០ ដែលមានព្រះសង្ឃគង់ចាំព្រះវស្សា និងសិក្សារៀនសូត្រជាង ១០០អង្គ

02-10-2026 14:32

(ក្រចេះ)៖ វត្តព្រះវិហារធំសសរ១០០ ដែលជាទីអារាមដ៏ចំណាស់​មួយក្នុងស្រុកសំបូរ ខេត្ត​​ក្រចេះ បានក្លាយទៅជាបូជនីយដ្ឋានទាក់ទាញប្រជាពុទ្ធបរិស័ទទីជិតឆ្ងាយ​ច្រើន​កុះ​ករ​អញ្ជើញ​ចូលរួមកាន់បិណ្ឌក្នុងរយៈពេល៦ថ្ងៃនេះ។

មកដល់ថ្ងៃសុក្រ ៦កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែ​តុលា ឆ្នាំ២០២៦នេះ ជាពិធីបុណ្យកាន់បិណ្ឌទី៦ហើយ។ រយៈពេល៦ថ្ងៃកន្លងមកនេះ វត្ត​ព្រះ​វិហារធំសសរ១០០ បានទទួលប្រជាពុទ្ធបរិស័ទពីទីជិតឆ្ងាយយ៉ាងច្រើន​កុះករ​អញ្ជើញ​​​ចូលរួមកាន់បិណ្ឌនាំយកចង្ហាន់ និងទេយ្យទាននានាប្រគេនដល់ព្រះសង្ឃ ព្រម​ទាំងឧទ្ទិ​សកុសលដល់បុព្វការីជន និងញាតិសន្តានដែលបានធ្វើមរណកាល។

ប្រជាពុទ្ធបរិស័ទដែលបានអញ្ជើញទៅកាន់វត្តព្រះវិហារធំសសរ១០០ ក្រៅពីនាំយក​ទេយ្យទានប្រគេនព្រះសង្ឃ ឧទ្ទិសកុសលដល់បុព្វការីជនទៅតាមលំអានប្រពៃណីខ្មែរ​ហើយ​នោះ ពួកគាត់ក៏បានអញ្ជើញទៅគោរពបូជាថ្វាយផ្កាភ្ញី ទៀនធូបដល់ព្រះនាង​ក្រពុំ​ឈូក ព្រមទាំងបួងសួងសូមបានសម្រេចនូវក្តីបំណងប៉ងប្រាថ្នារបស់ខ្លួន។

ទន្ទឹមនឹងការអញ្ជើញមកចូលរួមប្រារព្ធពិធីកាន់បិណ្ឌរបស់ប្រជាពុទ្ធបរិស័ទជិតឆ្ងាយនេះ វត្តព្រះវិហារធំសសរ១០០ ដែលមានព្រះសិរី​សម្ភារ៍​ បណ្ឌិត​ អេង​ ផល្លា​ ជា​ព្រះចៅ​អធិ​ការ​វត្ត​ ព្រមទាំងគណៈកម្មការ អាចារ្យវត្ត បានរៀបចំស្អិតស្អាងបរិវេណ ទីធ្លាវត្ត ព្រមទាំងទី​សក្កា​របូជានានា បានសមសួនដើម្បីបដិសណ្ឋារកិច្ចពុទ្ធបរិស័ទ និងញ៉ាំងឱ្យការបំពេញ​បុណ្យប្រកបដោយសទ្ធាជ្រះថ្លាំថែមទៀត។

វត្តព្រះវិហារធំសសរ១០០ ក្រៅពីជាទីប្រណិប័តន៍ធម៌អារ្យហើយនោះ បច្ចុប្បន្នក៏មានបើក​សាលាបង្រៀនព្រះសង្ឃដែរ។ បច្ចុប្បន្នវត្តព្រះវិហារធំសសរ១០០ មានសមណសិស្ស និងសិស្សកំពុងសិក្សារៀនសូត្រប្រមាណ ១០៨អង្គ/នាក់។

សូមបញ្ជាក់ថា វត្តព្រះ​វិហារ​​ធំ​​​សសរ​១០០ ត្រូវបានសាងសង់លើក​ដំបូងក្នុងសតវត្សរ៍ទី១៦ ដោយព្រះបាទចន្ទរាជា។ ក្នុងវត្តនេះ មានព្រះ​រាជ​ចេតិយ​ដែល​កសាង​ឡើង​​ដោយព្រះបាទ​ចន្ទ​រាជា​នៅក្នុង​ឆ្នាំ​១៥២៩ ពោលគឺ​មុន​ការកសាង​វត្ត​ទៅទៀត​។ ទ្រង់​បាន​បញ្ចុះ​ព្រះរាជ​អដ្ឋិធាតុ​ធីតារបស់​ព្រះអង្គ ព្រះនាម​ព្រះអង្គម្ចាស់​អនុ​ជាតិ​ក្ស​ត្រី​យ៍​វ​ភ​ក័​ក្ត្រ ឬ ព្រះ​នាង​ក្រពុំ​ឈូក តម​កបាន​បញ្ចុះ​ព្រះរាជ​អដ្ឋិធាតុ ព្រះ​ស​ត្ថា​ទី​១ ព្រះ​ជ័យជេដ្ឋា​ទី​១ ព្រះរាជ​សំភារ ចៅពញា​តូ ព្រះ​នាង​ព្រះ​ម៉ែ​យួ បុ​ប្ឋា​វ​តី និង​​ព្រះរាជវង្សានុវង្ស​ជាច្រើនអង្គ។ លុះ​មកដល់​ខែធ្នូ​ គ​.​ស ១៩៥៥ សម្ដេចព្រះឧបយុវរាជ នរោត្តម ​សីហនុ ទ្រង់​បាន​ស្ថាបនា​ព្រះ​ចេតិយ​នេះ​ជាថ្មី ហើយ​ទ្រង់​បាន​សម្ពោធ​ឆ្លង​ព្រះ​ចេតិយ​នេះ នៅ​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​១៩៥៦​។​

បន្ទាប់ពី​កសាង​ចេតិយ​រួច ព្រះរាជា​បាន​ឲ្យ​គេ​សាងសង់​រោងបុណ្យ​ប្រក់​ស្បូវ​យ៉ាង​ស្រស់​ស្អា​ត់​មួយ ក្បែរ​ចេតិយ​នោះ ​ដោយមាន​សសរ​ចំនួន​១០០​ដើម​។ ក្រោយពី​សាងសង​រោងបុណ្យ​រួច ព្រះរាជា​ត្រាស់បង្គាប់​ឱ្យ​រៀបចំ​ពិធីបុណ្យ​ធំ​នៅ​ជិត​មាត់ទន្លេ ដែល​នៅ​ចម្ងាយ​ពី​ឆ្ងាយ​ពី​ព្រះ​ចេតិយ និង​រោងបុណ្យ​នេះ ដោយមាន​អ្នកចូលរួម​ច្រើន​កុះករ​។ នៅក្នុង​ពិធីបុណ្យ​នោះ ព្រះរាជា​ទ្រង់​បាន​ប្រសិទ្ធ​នាម​រោងបុណ្យ​នោះ​ថា «​ព្រះ​វិហារ​ធំ​» លុះ​ក្រោយមកទៀត ទី​អារាម​នេះ​ ក៏​ត្រូវបាន​គេ​ហៅថា «​ព្រះវិហារ​ធំ​សសរ​១០០»​។
រយៈពេល​១០០​ឆ្នាំ​ក្រោយមក ព្រះវិហារ​ដែលមាន​ដំបូល​ប្រក់​ស្បូវ ត្រូវ​បាន​បំផ្លាញ​ដោយ​រន្ទះភ្លើង​បាញ់ ដែល​បានធ្វើ​អោយសសរ​២៨​ដើម​ឆេះ​អស់ ហើយ​នៅសល់​សសរ​តែ​៧២ ដើម​ប៉ុណ្ណោះ ហើយ​ព្រះ​ពុទ្ធបដិមា​ប្រលាក់​ដោយ​ផ្សែងភ្លើង​។

ដោយសារ​គ្រោះធម្មជាតិ​នេះ ប្រជាជន​នៅ​ទី​នោះបាន​ស្ថាបនា​ព្រះវិហារ​នេះ​ឡើងវិញ ប៉ុន្តែ​មាន​សសរ​តែ​៧២​ដើម​ទេ​។ រហូតមកដល់​ឆ្នាំ​១៩៧៨ ព្រះវិហារ​សសរ​១០០ ត្រូវបាន​រុះរើ ហើយ​សាងសង់​ឡើងវិញ ដោយមាន​បណ្ដោយ​៣៥​ម៉ែត្រ ទទឹង​១៨​ម៉ែត្រ មាន​កម្ពស់ ២៣​ម៉ែត្រ និង​សសរ​១១៦​ដើម​។ ព្រះវិហារ​ថ្មី​ត្រូវបាន​ស្ថាបនា​រួចរាល់​ និង​បញ្ចុះ​សីមា​នៅ​ថ្ងៃទី​១៤ មករា ១៩៩៨​។​ បច្ចុប្បន្ន​​ព្រះវិហារ ​នេះ​​​មាន​សសរ​ស៊ីម៉ងត៍ សុទ្ធ​ចំនួន​១១៦​ដើម​៕