* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

គាំទ្រវីរកងទ័ពជួរមុខ! សប្បុរសជនបន្តឧបត្ថម្ភធូបមូស​ LANJU ១០០កេស ដល់អគ្គបញ្ជាការ​នៃកងយោធពលខេមរភូមិន្ទ សម្រាប់ចែកជូនដល់វីរជនកងទ័ពជួរមុខ

02-10-2026 14:45

(ភ្នំពេញ)៖ ក្នុងស្មារតីស្នេហាជាតិ និងការចូលរួមចំណែកក្នុងសកម្មភាពសង្គម សប្បុរសជន និងវិស័យឯកជន នៅតែបន្តគាំទ្រ និងដឹងគុណចំពោះវីរកងទ័ពជួរមុខដែលកំពុងឈរជើងប្រចាំការការពារជាតិនៅជួរមុខ, ជាក់ស្តែងវិស័យឯកជន បានបន្តឧបត្ថម្ភធូបមូស LANJU ចំនួន ១០០កេស ជូនតាមរយៈនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ដើម្បីទុកចែកជូនដល់វីរកងទ័ពជួរមុខ ដែលកំពុងឈរជើងបំពេញបេសកកម្មការពារអធិបតេយ្យភាពជាតិតាមបណ្តោយព្រំដែន។

ការឧបត្ថម្ភនេះបានធ្វើឡើងកាលពីពេលថ្មីៗកន្លងទៅនេះ ដោយបានឆ្លុះបញ្ចាំងពីទឹកចិត្តសប្បុរសធម៌ និងការយកចិត្តទុកដាក់ខ្ពស់របស់សប្បុរសជន ចំពោះសុខុមាលភាពរបស់កងទ័ពដែលបានលះបង់កម្លាំងកាយចិត្ត ការពារបូរណភាពទឹកដី និងសុខសន្តិភាពជូនជាតិមាតុភូមិ។ ធូបមូសទាំងនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយកងទ័ពជួរមុខឱ្យជៀសផុតពីការយាយីរបស់មូស ដែលអាចបង្កជាជំងឺផ្សេងៗ ខណៈពេលដែលពួកគាត់កំពុងបំពេញភារកិច្ចដ៏លំបាកនៅតាមតំបន់ព្រំដែន។

ស្របជាមួយនឹងការថ្លែងអំណរគុណរបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន ចំពោះសប្បុរជនដែលបានរួមចំណែកជួយឧត្ថម្ភដល់វីរកងទ័ពជួរមុខ ដែលជាកាយវិការដ៏ប្រពៃ និងបានបង្ហាញពីសាមគ្គីភាពជាតិ និងការគាំទ្រដល់កងយោធពលខេមរភូមិន្ទ, តំណាងវិស័យឯកជន ក៏បានបង្ហាញនូវការគោរពដឹងគុណ និងជូនពរយ៉ាងជ្រាលជ្រៅដល់វីរកងទ័ពជួរមុខ ដែលបានលះបង់កម្លាំងកាយចិត្ត ហ៊ានលះបង់ជីវិត សាច់ស្រស់ ឈាមស្រស់ការពារបូរណភាពទឹកដី និងសុខសន្តិភាពរបស់ជាតិ សូមមានសុខភាពល្អ និងយកឈ្នះអស់មារសត្រូវទាំងឡាយផងដែរ៕