* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបនៃសាធារណរដ្ឋក្រូអាស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល ២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចនៅតួកគីយ៉េ បន្តដំណើរទស្សនកិច្ចនៅកាហ្សាក់ស្ថាន
* មន្ត្រីគយ សហការជាមួយមន្ត្រីនគរបាល រឹបអូសបាន ហេរ៉ូអ៉ីនជិត ៦គីឡូក្រាម ពីអ្នកដំណើរបរទេសម្នាក់ដែលត្រៀមចាកចេញពីកម្ពុជា
* ប្រធានាធិបតីតួកគីយ៉េ សង្ឃឹមថា ជម្លោះព្រំដែនកម្ពុជា-ថៃ ត្រូវបានដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ
* លោក ដូណាល់ ត្រាំ៖ សហរដ្ឋអាមេរិកនឹងមិនប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៉ីរ៉ង់នោះទេ
* កូរ៉េខាងជើងធ្វើតេស្ដប្រព័ន្ធអាវុធ torpedo បំពាក់បច្ចេកវិទ្យា AI
* ប្រធានាធិបតីតួកគីយ៉េ មើលឃើញកម្ពុជា ជាដៃគូសំខាន់នៅអាស៊ាន, កម្ពុជា និងតួកគីយ៉េ ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លា
* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្តេចតេជោ ហ៊ុន សែន លើកឡើងពីសារៈសំខាន់នៃពាក្យស្លោកមួយឃ្លា «បរាជ័យក្នុងសាលា ប្រសើរជាងបរាជ័យក្នុងជីវិត» សម្រាប់សិស្ស-និស្សិត (Video inside)

02-10-2026 15:36

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦នេះ បានចែករំលែកនូវទស្សនៈដ៏មានអត្ថន័យជ្រាលជ្រៅមួយនៅលើបណ្តាញសង្គមផ្ទាល់ខ្លួន ដោយគូសបញ្ជាក់ពីសារៈសំខាន់នៃពាក្យស្លោកមួយ «បរាជ័យក្នុងសាលា ប្រសើរជាងបរាជ័យក្នុងជីវិត» ដែលជាសារលើកឡើងដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត។

សម្តេចតេជោ ហ៊ុន​ សែន បង្ហាញសារនៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា «ថ្ងៃនេះបានស្តាប់នាយករដ្ឋមន្ត្រីនិយាយពាក្យមួយឈឃ្លាថា (បរាជ័យនៅក្នុងសាលាប្រសើរជាង បរាជ័យនៅក្នុងជិវិត) ដែលសំដៅទៅលើការខិតខំរៀនសូត្ររបស់សិស្ស-និស្សិត។ សម្រាប់ខ្ញុំយល់ថាពាក្យមួយឃ្លានេះ មិនគ្រាន់តែជាពាក្យនិយាយឲ្យរួចពីមាត់នោះទេតែជាពាក្យណែនាំតម្រង់ទិសដល់សិស្ស-និស្សិតគ្រប់ពេល។ ទោះបីខ្ញុំឆ្លងកាត់ធ្វើនយោបាយរយៈពេលវែង តែពាក្យមួយឃ្លានេះខ្ញុំចាត់ទុកថា ជាពាក្យស្លោកដែលមានតម្លៃមិនសាបសូន្យ (បរាជ័យក្នុងសាលាប្រសើរជាងបរាជ័យក្នុងជិវិត)»។

តាមរយៈការលើកឡើងនេះ សម្តេចតេជោ ហ៊ុន សែន ចង់ដាស់តឿន និងលើកទឹកចិត្តដល់យុវជនជំនាន់ក្រោយឲ្យយកចិត្តទុកដាក់ខ្ពស់ចំពោះការសិក្សា ដោយចាត់ទុកការបរាជ័យណាមួយក្នុងអំឡុងពេលសិក្សាជាឱកាសដើម្បីអភិវឌ្ឍខ្លួន និងកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់អនាគត។ សារនេះឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់សម្តេចចំពោះវិស័យអប់រំ និងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពសម្រាប់ប្រទេសជាតិ៕