* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* វិភាគអន្តរជាតិ៖ ហេតុអ្វីគេគ្រប់គ្នាចង់ជួបលោក គីម ជុងអ៊ុន?
* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អ្នកបើកឡានសាលាឯកជនម្នាក់ នៅស្រុកអង្គស្នួល ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីបៀតបៀនផ្លូវភេទលើកុមារីជាសិស្សសាលាជាង៤០នាក់

02-10-2026 16:12

(កណ្ដាល)៖ កម្លាំងនគរបាលខេត្តកណ្ដាល បានសហការជាមួយកម្លាំងជំនាញមកពីក្រសួងមហាផ្ទៃ និងតំណាងអយ្យការខេត្ត បានឃាត់ខ្លួនបុរសម្នាក់ជាតៃកុងឡានដឹកសិស្សសាលាឯកជនមួយកន្លែង ស្ថិតនៅភូមិបឹង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ការឃាត់ខ្លួននេះធ្វើឡើងក្រោយពីជនសង្ស័យរូបនេះត្រូវបានអាណាព្យាបាលសិស្សប្ដឹងពីបទបៀតបៀនផ្លូវភេទលើកុមារីសិស្សសាលាប្រមាណជាង ៤០នាក់ជាបន្តបន្ទាប់។ លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឱ្យដឹងនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦នេះថា៖ «ករណីនេះពិតជាកើតមានមែន ហើយខាងខេត្តជាអ្នកចុះមក»។

ដោយឡែកលោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានឱ្យដឹងថា <ពិតជាមានករណីនេះមែនហើយ ហើយកម្លាំងប្រឆាំងការជួញដូរមនុស្សនៃស្នងការដ្ឋាន កំពុងធ្វើការលើរឿងនេះហើយ។ ដោយឡែកសម្រាប់ព័ត៌មានលម្អិត មិនត្រូវបានអ្នកនាំពាក្យឆ្លើយតបឡើយ បើទោះបីជាអ្នកយកព័ត៌មានយើងព្យាយាមសួរយ៉ាងណាក្ដីុ>។

តាមប្រភពពីពលរដ្ឋនៅទីនោះបានឱ្យដឹងថា តៃកុងឡាននេះ ជាប្អូនប្រុសរបស់នាយកសាលា ហើយអាងខ្លួនជាប្អូននាយក ក៏កើតចិត្តព្រហើន ហ៊ានបៀតបៀនកេរ្តិ៍ខ្មាស់កុមារីអាយុចន្លោះពី ៧ឆ្នាំទៅ១៣ឆ្នាំ ជាង៤០នាក់ នៅលើឡានផង និងដឹកទៅកន្លែងស្ងាត់ផង។ ពលរដ្ឋស្នើឱ្យតុលាការខេត្តកណ្ដាល ចាត់ការយ៉ាងមឺងម៉ាត់ចំពោះជនគម្រក់រូបនេះផង។

ជាមួយគ្នានេះ នាយកសាលាឯកជនខាងលើសុំមិនបញ្ចេញឈ្មោះ ក៏បានឱ្យដឹងដែរថា តៃកុងឡាននេះ មិនមែនជាប្អូនរបស់ខ្លួននោះទេ ហើយបដិសេធការចោទថា ខ្លួនបានសមគំនិតលើរឿងអាម៉ាសមួយនេះ ដោយថាជនណាប្រព្រឹត្ត សូមច្បាប់ចាត់ការចំពោះជននោះចុះ។

លោកបានបន្តថា គិតមកដល់ថ្ងៃនេះ អាណាព្យាបាលសិស្សបានអបអរសាទរណាស់ចំពោះការចាប់ខ្លួននេះ ដើម្បីលាងភាពស្អាតស្អំរបស់សាលា ដ្បិតថាឈ្មោះជាសាលាឯកជនមែន ប៉ុន្តែបានជួយកូនខ្មែរជាង៥០០នាក់ ដែលកំពុងមកសិក្សាក្នុងតម្លៃធូរថ្លៃបំផុត ហើយផ្ដល់អាហាររូបករណ៍១០០ភាគរយ​​ ដល់ក្មេងកំព្រាថែមទៀតផង។

លោក ខា ដែនណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្ដាល បានប្រាប់ថា សំណុំរឿងនេះស្ថិតនៅលោក លាង អ៊ូ កំពុងសាកសួរ, បើគិតមកដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦នេះ៕