* ក្រុមហ៊ុនអាកាសចរណ៍ SCAT Airlines សហការជាមួយ Selfie Travel បើកជើងហោះហើរត្រង់ពីកាហ្សាក់ស្ថានមកកម្ពុជាឡើងវិញ
* កម្ពុជា និងថៃ ឈានដល់ការឯកភាពលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងឡាអេ
* គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ, ជុំទី៣ នឹងធ្វើនៅថ្ងៃ២៤-២៧ វិច្ឆិកាខាងមុខ ប្រទេសម៉ាឡេស៊ី
* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ស្នងការនគរបាលខេត្តព្រះវិហារ ដឹកនាំកងកម្លាំងនគរបាល និងពុទ្ធបរិស័ទ រាប់បាត្របង្ហើយបុណ្យកាន់បិណ្ឌវេនទី៦ នៅវត្តប្រយុទ្ធ ក្រុងព្រះវិហារ

02-10-2026 16:27

(ព្រះវិហារ)៖ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំលោក លោកស្រី ស្នងការរង នាយ-នាយរងការិយាល័យ និងកងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ព្រមទាំងពុទ្ធបរិស័ទ ជិត ឆ្ងាយ ជួបជុំគ្នាប្រារព្ធពិធីរាប់បាត្រ និងនិមន្តព្រះសង្ឃបង្សុកូល ដើម្បីបង្ហើយបុណ្យកាន់បិណ្ឌវេនទី៦ នៅវត្តឦសាន្តគិរីសាមគ្គីមានជ័យ ហៅវត្តប្រយុទ្ធ ស្ថិតក្នុងភូមិហ្មសែត សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

ពិធីនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសប្រកបដោយសេចក្តីជ្រះថ្លា និងសាមគ្គីភាព ដោយលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា រួមជាមួយថ្នាក់ដឹកនាំ កងកម្លាំងនគរបាល និងពុទ្ធបរិស័ទ បានចូលរួមប្រគេនចង្ហាន់ និងទេយ្យទានដល់ព្រះសង្ឃ ព្រមទាំងធ្វើពិធីបង្សុកូល ឧទ្ទិសកុសលជូនដល់បុព្វការីជន និងញាតិការដែលបានចែកឋានទៅកាន់លោកខាងមុខ ក៏ដូចជាវីរនគរបាលជាតិ វីរកងទ័ព ដែលបានពលីជីវិតដើម្បីបុព្វហេតុការពារទឹកដី សូមបានរួចផុតចាកទុក្ខទោស និងបានដល់សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ការចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌរបស់ថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលខេត្តព្រះវិហារ មិនត្រឹមតែបង្ហាញពីការរក្សា និងលើកតម្កើងប្រពៃណីវប្បធម៌ និងព្រះពុទ្ធសាសនារបស់ខ្មែរ ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសមួយសម្រាប់បង្កើនសាមគ្គីភាព និងភាពស្និទ្ធស្នាលរវាងកងកម្លាំងនគរបាល និងប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។

សូមបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌ គឺជាប្រពៃណីព្រះពុទ្ធសាសនាដ៏សំខាន់មួយរបស់ប្រជាជនកម្ពុជា ដែលពុទ្ធបរិស័ទតែងតែជួបជុំគ្នាធ្វើបុណ្យ រាប់បាត្រ ប្រគេនចង្ហាន់ព្រះសង្ឃ និងឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន និងញាតិមិត្តដែលបានទទួលមរណភាព។ ពិធីនេះក៏ជាការបង្ហាញពីការគោរពដឹងគុណចំពោះអ្នកមានគុណ និងការរក្សាប្រពៃណីដ៏ល្អផូរផង់របស់ជាតិខ្មែរ ឱ្យបន្តស្ថិតស្ថេរពីជំនាន់មួយទៅជំនាន់មួយផងដែរ៕