* Fresh Exclusive: តើប្រទេសណាខ្លះ មានបុណ្យស្រដៀងនឹងភ្ជុំបិណ្ឌកម្ពុជា?
* លុយសុទ្ធ ១,៧លានដុល្លារ ត្រូវបានប៉ូលិសថៃរកឃើញលាក់ក្នុងវ៉ាលី នៅអាកាសយានដ្ឋានក្នុងទីក្រុងបាងកក
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរ ជូនលោក Sonexay Siphandone ដែលទើបជាប់ឆ្នោតជ្រើសតាំងជាប្រធានថ្មីនៃរដ្ឋសភាប្រទេសឡាវ
* សភាឡាវ បោះឆ្នោតតែងតាំងនាយករដ្ឋមន្រ្តីថ្មី និងប្រធានសភាថ្មី
* អាជ្ញាធរជប៉ុនពិចារណាចាត់វិធានការលើក្រុមហ៊ុន Prudential Life Insurance ជុំវិញរឿងអាស្រូវបុគ្គលិកឆបោកប្រាក់រាប់លានដុល្លារពីអតិថិជន
* អ៉ីរ៉ង់ប្រាប់សហរដ្ឋអាមេរិក៖ គ្មានដំណោះស្រាយយោធា អាចបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបន្តប្រកាន់ខ្ជាប់នយោបាយការបរទេសឯករាជ្យ លើកកម្ពស់សន្តិភាព ផ្អែកលើច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមរយៈនយោបាយឈ្នះ-ឈ្នះ កម្ពុជាបានបញ្ចប់សង្គ្រាមស៊ីវិលរាំរ៉ៃជាច្រើនទសវត្សរ៍ និងសម្រេចបានសន្តិភាពពេញលេញជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ៥០០ឆ្នាំកន្លងមក
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ពីតម្លៃសន្តិភាព និងការលះបង់របស់អតីតយុទ្ធជន ក្រោយប្រវត្តិសាស្ត្រស្មុគស្មាញនៅអាស៊ីអាគ្នេយ៍
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ទិវាគ្រូបង្រៀន (៥តុលា) ក្រោមប្រធានបទ «គ្រូបង្រៀន ជាសសរស្តម្ភនៃគរុកោសល្យទំនើប ដើម្បីកសាងធនធាន មនុស្សសតវត្សរ៍ទី២១»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន
* អូស្ត្រាលី បើកការស៊ើបអង្កេតលើពីឡុតរង flydubai ដែលបានវាយប្រហារប្រធានពីឡុតក្នុងជើងហោះហើរទៅអ៊ីស្រាអែល
* ប្រធានពន្ធនាគាររដ្ឋ Tennessee នៃសហរដ្ឋអាមេរិក លាលែងពីតំណែង ក្រោយការប្រហារជីវិតអ្នកទោសប្រព្រឹត្តទៅមិនជោគជ័យ
* កម្លាំងនគរបាលជាតិ បើកប្រតិបត្តិការបង្ក្រាបបទល្មើស ល្បែងភ្នាល់តាមអនឡាញ (Game Betting) មួយកន្លែងនៅក្រុងប៉ោយប៉ែត ដែលមានជនជាតិថៃជាមេខ្លោង, ចាប់ខ្លួនជនសង្ស័យជិត៦០០នាក់ មានទាំងជនជាតិថៃផងដែរ
* កូរ៉េខាងជើង ប្រកាសបាញ់សាកល្បងមីស៊ីលយុទ្ធសាស្រ្តល្បឿនលឿនជាងសំឡេងរយៈចម្ងាយមធ្យម
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយកងពលតូចលេខ៧០ បន្តយុទ្ធនាការបាញ់ថ្នាំសម្លាប់មូសនៅតាមមូលដ្ឋានភូមិ សង្កាត់ នៃខណ្ឌទាំង១៤

02-10-2026 21:26

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមកិច្ចសហការជាមួយអាជ្ញាធរខណ្ឌ និងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានបន្តចុះបាញ់ថ្នាំកំចាត់មូសខ្លា នៅតាមមូលដ្ឋានខណ្ឌ សង្កាត់ និងភូមិនានា ដើម្បីទប់ស្កាត់ និងបង្ការជំងឺគ្រុនឈាមក្នុងរដូវវស្សា។ សកម្មភាពនេះ ធ្វើឡើងតាមការចង្អុលបង្ហាញ និងការគិតគូរពីបញ្ហាសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋ ដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

រដ្ឋបាលរាជធានីភ្នំពេញ បន្តបើកយុទ្ធនាការបាញ់សម្លាប់មូសខ្លា ក្នុងមូលដ្ឋានខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ និងតាមសហគមន៌នានាទូទាំងរាជធានីភ្នំពេញ ដោយក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយកងកម្លាំងកងពលតូចលេខ៧០ និងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់សុខមាភាព ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ក្នុងយុទ្ធនាការបន្តបាញ់ថ្នាំសម្លាប់មូល នៅតាមខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ បន្តចាប់ផ្តើមពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦នេះតទៅ ដែលពិធីនេះធ្វើឡើង នៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦នេះ ដឹកនាំដោយលោក ពេញ ធារម្យ អភិបាលរងតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានលើកឡើងអំពីការលុបបំបាត់ជម្រកមូសខ្លា និងវិធានការការពារ ក៏ដូចជាការបង្ការនានា។ លោកវេជ្ជបណ្ឌិត ងី មានហេង បានឱ្យដឹងថា សំបុកធំរបស់មូស គឺជាពាងទឹក និងអាងទឹក ដូច្នេះដើម្បីបំបាត់ជម្រកមូសខ្លាបាន យើងត្រូវយកអាបែតទៅដាក់នៅពាងទឹក និងអាងទឹក។ មិនត្រឹមតែប៉ុណ្ណោះ ទីណាមានទឹកថ្លា ក៏មូសអាចពងបានដែរ ដូចជាទឹកភ្លៀងដក់នៅនឹងចានស្នោ សំបកថង់ប្លាស្ទិក កង់ឡាន ដែលទុកហាលភ្លៀងជាដើម។

លោកវេជ្ជបណ្ឌិតប្រធានមន្ទីរ ក៏បានក្រើនរំលឹកថា កុំមើលរំលងរបស់តូចៗខាងលើនេះ ព្រោះរបស់ទាំអស់នេះ សុទ្ធតែអាចក្លាយជាជម្រកមូសខ្លា ក្រោយពេលភ្លៀងធ្លាក់ ជាពិសេសត្រូវអនុវត្តរក្សា នូវវិធានការអនម័យ ជុំវិញលំនៅឋានជាប្រចាំ ខណៈអ្នកអនុវត្តមិនមែនត្រឹមជាមន្ត្រីសុខាភិបាលទេ គឺត្រូវការការចូលរួមពីសហគមន៍ សមាជិកគ្រប់រូបនៅសហគមន៍ រាប់ទាំងក្រុមប្រឹក្សាសង្កាត់ រាប់ទាំងមន្ត្រីរដ្ឋបាលសង្កាត់ មន្ត្រីភូមិ ធ្វើយ៉ាណាងរក្សាអនាម័យភូមិ អនាម័យមូលដ្ឋាន។

កន្លងមកប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ បានសម្តែងនូវទឹកចិត្តរីករាយយ៉ាងក្រៃលែង និងអរគុណចំពោះ អភិបាលរាជធានីភ្នំពេញ ដែលបានចាត់ចែងក្រុមគ្រូពេទ្យ នៃកងកម្លាំងអង្គភាព៧១១ កងពលតូចលេខ៧០ និងមន្ទីរសុខាភិបាលរាជធានី ឱ្យចុះបាញ់ថ្នាំមូសក្នុងភូមិឋានរបស់ពួកគាត់ ដើម្បីទប់ស្កាត់ជំងឺគ្រុនឈាម ដែលនេះបង្ហាញឱ្យឃើញពីកាគិតគូរពីសុខមាលភាពសាធារណៈរបស់ប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ លោក ពេញ ធារម្យ អភិបាលរង បានឱ្យដឹងថា យុទ្ធនាការនេះ មិនមែនជាលើកទី១ទេ ពោលកន្លងមកអាជ្ញាធររាជធានីភ្នំពេញ បានបើកយុទ្ធនាការបាញ់ថ្នាំសម្លាប់មូសនេះជាប់ជាប្រចាំ បន្ថែមលើនេះ លោក ឃួង ស្រេង បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធ ចូលរួមក្នុងយុទ្ធនាការបាញ់ថ្នាំសម្លាប់មូស ជាមួយមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ក្នុងនាមអ្នកជាចែករំលែក ពីវិធានការបង្ការ និងការការពារដល់ប្រជាពលរដ្ឋ ធ្វើយ៉ាងណាពលរដ្ឋក្នុងមូលដ្ឋាន ទទួលបានសុខភាពល្អ ជៀសវាងកើតជំងឺគ្រុនឈាម។

ជាមួយគ្នានេះ នៅក្នុងពិធីជួបជាមួយសមាជិកក្រុមប្រឹក្សាសង្កាត់ទាំងអស់ នាថ្ងៃដដែល លោក ពេញ ធារម្យ អភិបាលរងរាជធានីភ្នំពេញ បានណែនាំដល់អាជ្ញាធរខណ្ឌ សង្កាត់ និងភូមិទាំងអស់ សិក្សាស្វែងយល់ អំពីវិធានការការការពារ និងបង្ការជំងឺ ក៏ដូចជាការលុបបំបាត់ជម្រកមូលខ្លា ជាពិសេសចូលរួមធ្វើការផ្សព្វផ្សាយបន្ត ជូនដល់ប្រជាពលរដ្ឋនៅតាមភូមិសង្កាត់របស់ខ្លួន៕