* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ
* លោក Macron រឹតបន្តឹងការរឹតត្បិតលើបាតុកម្មតវ៉ា បន្ទោសក្រុមឆ្វេងនិយមជ្រុលជាអ្នកនៅពីក្រោយភាពចលាចល
* ពលរដ្ឋភៀសសឹក ដែលអាចត្រឡប់ទៅផ្ទះវិញបាន រាជរដ្ឋាភិបាលជួយប្រាក់ចន្លោះ ២លានរៀល ទៅ២០លានរៀល សម្រាប់ជួសជុលផ្ទះរងការខូចខាត
* ប៉ូលិសថៃ បង្ក្រាបសម្បុកបណ្តាញឆបោកអនឡាញ និងល្បែងអនឡាញចិន ក្នុងវីឡាប្រណីតតម្លៃ ៤០លានបាត ចាប់ខ្លួនមនុស្ស ១៤នាក់
* រំលឹកប្រវត្តិសាស្ត្រ, សម្តេចតេជោ ហ៊ុន សែន៖ គ្មានជំនួប «សីហនុ-ហ៊ុន សែន» ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ដែរ, សម្ដេចជាតួអង្គសំខាន់ជាងគេ
* ថ្ងៃនេះ ជាខួប៣៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា, សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គគន្លឹះ និងសំខាន់បំផុត
* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោកស្រី ឃួន ឃុនឌី៖ ពុទ្ធចក្រ និងអាណាចក្រ ត្រូវតែរួបរួមសាមគ្គីភាពគ្នា រស់ក្រោមដំបូលនៃម្លប់សន្តិភាព

02-10-2026 21:32

(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានលើកឡើងថា ពុទ្ធចក្រ និងអាណាចក្រ ត្រូវតែរូបរួមសាមគ្គីភាពគ្នា ក្នុងការរស់នៅក្រោមដំបូលនៃម្លប់សន្តិភាព។

លោកស្រីបានលើកឡើងបែបនេះ ក្នុងពេលដែលលោកស្រី និងលោកឧកញ៉ា គុយ លាងគី ព្រមទាំងក្រុមគ្រួសារ និងញាតិមិត្ត អញ្ជើញចូលរួមក្នុងពិធីឆ្លងបិណ្ឌវេនទី៦ នៅវត្តកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦។

លោកស្រីបានលើកឡើងថា ការរួមគ្នារវាងពុទ្ធចក្រ និងអាណាចក្រ គឺជាកត្តាសំខាន់មួយ ក្នុងការចូលរួមកសាងសង្គមមួយ ដែលមានសុខដុមរមនា ព្រោះព្រះពុទ្ធសាសនា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអប់រំសីលធម៌ គុណធម៌ និងការប្រព្រឹត្តល្អ ខណៈអាណាចក្រមានតួនាទីក្នុងការដឹកនាំ គ្រប់គ្រង និងផ្តល់សេវាសាធារណៈ ដើម្បីធានាសុខសុវត្ថិភាព និងការរស់នៅប្រកបដោយសន្តិភាពរបស់ប្រជាពលរដ្ឋ។

លោកស្រីបានសង្កត់ធ្ងន់ថា ការរួមគ្នារបស់ព្រះសង្ឃ អាជ្ញាធរ និងប្រជាពលរដ្ឋមិនត្រឹមតែជួយថែរក្សាសុខសន្តិភាព និងស្ថិរភាពសង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងសំខាន់ ក្នុងការចូលរួមកសាង និងអភិវឌ្ឍន៍សង្គមជាតិ ឱ្យមានការរីកចម្រើន និងមានភាពរឹងមាំបន្ថែមទៀត។

លោកស្រីបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានសិទ្ធិបោះឆ្នោត ព្រមទាំងយុវជនទើបគ្រប់អាយុ១៨ឆ្នាំ អញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឱ្យបានគ្រប់ៗគ្នា ដើម្បីធានាបានសិទ្ធិ និងតួនាទី ក្នុងការសម្រេចចិត្តជ្រើសរើសថ្នាក់ដឹកនាំមូលដ្ឋាន ក្នុងការចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅថ្ងៃខាងមុខនេះ។

លោកស្រីបានឧទ្ទិសកុសលជូនដល់បុព្វការីជន ដែលបានលាចាកទៅកាន់លោកខាងមុខ ក៏ដូចជាវិញ្ញាណក្ខន្ធបុព្វបុរសវីរកងទ័ព ស្នេហាជាតិទាំងអស់ បានមកទទួលយកកុសល ផលបុណ្យតាមជំនឿបែបព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ព្រមទាំងបានធ្វើកិច្ចតាមបែបសាសនា ស្របតាមទំនៀមទម្លាប់ នៃពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះផងដែរ៕